គំរូផ្ញើសារអញ្ជើញប្រជុំតាមតេឡេក្រាម (ឯកជន, មិនផ្លូវការ)

នាងខ្ញុំ ............... ជា...... របស់........... សូមគោរពអញ្ជើញលោកអ៊ំ, លោកពូ, អ្នកមីង និងបងៗ ដែលបានចុះឈ្មោះជាវស្តង់ ក្នុងពិធីតាំងពិព័រណ៍........... ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ......................... ចូលរួមប្រជុំនៅថ្ងៃ.............. វេលាម៉ោង................. នៅ............................ ដើម្បីបង់ថ្លៃជាវស្តង់ និងរើសស្តង់។ សូមអរគុណ។ ព័ត៌មានបន្ថែម ៖ (លេខទូរស័ព្ទ)

គំរូលិខិតសុំលាឈប់ពីការងារ (ស្ថាប័នឯកជន)

ឈ្មោះ ៖.................................................​ អក្សរឡាតាំង ៖.................................................... មុខតំណែង ៖.................................................................. អត្តលេខ ៖.................................. លិខិតនេះមានប្រសិទ្ធភាពចាប់ពី ៖................................................................................. មូលហេតុសុំលាឈប់ ៖.......................................................................................................... នាងខ្ញុំ/ខ្ញុំបាទសូមអះអាងថា លិខិតសុំលាឈប់ពីការងារនេះធ្វើឡើងក្រោមការសម្រេចចិត្តរបស់នាងខ្ញុំ/ខ្ញុំបាទ និងដោយគ្មានការបង្ខិតបង្ខំឡើយ។ ហត្ថលេខា និងឈ្មោះសាមីខ្លួន កាលបរិច្ឆេទ សម្រាប់តែផ្នែកធនធានមនុស្សប្រើប្រាស់តែប៉ុណ្ណោះ កាលបរិច្ឆេទចុងក្រោយនៃការងារ (ក្នុងករណីខុសពីកាលបរិច្ឆេទខាងលើ) ៖ .............................................  អនុញ្ញាតដោយ....................................................................... កាលបរិច្ឆេទ...........................................................................

គំរូសំណើសុំប្តូរនាយកដ្ឋាន

សូមគោរពជូន លោកជំទាវ..... តាមរយៈ  ៖  លោកប្រធាននាយកដ្ឋាននាយករដ្ឋបាលទូទៅ កម្មវត្ថុ    ៖  សំណើសុំប្តូរការងារពីនាយកដ្ឋានរដ្ឋបាលទូទៅទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ សេចក្តីដូចបានជម្រាបក្នុង​កម្មវត្ថុខាងលើ នាងខ្ញុំ​​សូម​គោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឃើញថាផ្នែកការងាររដ្ឋបាល នាងខ្ញុំចេះ និងយល់ដឹងសមល្មមហើយ និងនាងខ្ញុំចង់អភិវឌ្ឍសមត្ថភាពរបស់នាងខ្ញុំលើផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ដូចនេះនាងខ្ញុំសុំគោរពស្នើសុំអនុញ្ញាតពីលោកជំទាវដើមី្បប្តូរពីនាយកដ្ឋានរដ្ឋបាលទូទៅទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ ដើមី្បបានរៀនសូត្រលើការងារព័ត៌មាន និងផ្សព្វផ្សាយ ដោយក្តីអនុគ្រោះបំផុត។  អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ​  សូម​ លោកជំទាវ  មេត្តាពិនិត្យ ​ ​ និង​អនុញ្ញាតដោយក្តីអនុគ្រោះ​។ សូម​​ លោកជំទាវ​ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់​ពីនាងខ្ញុំ។

គំរូលិខិតស្នើការងារជាភាសាអង់គ្លេស

នេះជាលិខិតស្នើការងារសាកល្បង ៣ ខែ ជាភាសាអង់គ្លេស។ លិខិតនេះ ខ្ញុំបានក្រោយខ្ញុំសម្ភាសជាប់ការងារនៅក្រុមហ៊ុន។ វាប្រៀបដូចជាកិច្ចសន្យាការងារ គ្រាន់តែជាប្រភេទកិច្ចសន្យាសម្រាប់អ្នកត្រូវសាកល្បងការងារ, មិនមែនបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនឡើយ។ សូមកុំភ្លេចកែសម្រួលផង៕ ** * This is a sample of a job offer letter in English. I got this letter after I passed an interview in a company. It is like a job contract, but it is for a probation staff. You can copy it to use it, … Continue reading គំរូលិខិតស្នើការងារជាភាសាអង់គ្លេស