តើអ្វីទៅជា «ជំនួយស្មារតី» ក្នុងការងាររដ្ឋបាលស្ថាប័នរដ្ឋ?

ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។ ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា 'Note' តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។ ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។ មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ, ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច, ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។ ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។ សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖ មិនច្រឡំប្រធានបទកិច្ចប្រជុំ មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕

ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ

បញ្ជាក់៖ នេះជារបៀបធ្វើការផ្ទាល់ខ្លួន។ ដើម្បីបានវីដេអូបង្ហាញពីការងាររដ្ឋបាល និងកិច្ចការផ្សេងៗសម្រាប់ឲ្យលោកអ្នកបានទស្សនា, គួររៀបចំ និងធ្វើដូចខាងក្រោមនេះ : - រៀបរៀង និងសរសេរពាក្យសម្តី - អាន និងថតសំឡេងដោយប្រើទូរស័ព្ទដៃ - ផ្ញើសំឡេងដែលបានថតរួចទៅកាន់កុំព្យូទ័រ - ធ្វើ slide បទបង្ហាញ រួច save ជា file រូបភាព - បញ្ចូលរូបភាព និងសំឡេងទៅក្នុងកម្មវិធីកាត់ត រួចធ្វើវាចេញជាវីដេអូ - ពិនិត្យមើលវីដេអូជាច្រើនដង ទើប upload ចូលទៅក្នុងឆានែល៕ ** ** * Process of making an administration mentoring video to upload on online platform Note: This is personal method of Chantchhaya. … Continue reading ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ

គំរូរបៀបវារៈសន្និបាត (ស្ថាប័នរដ្ឋ)

សន្និបាតជាតិ..... សណ្ឋាគារ....., ..........., ថ្ងៃទី...ខែ....ឆ្នាំ........ កិច្ចប្រជុំពេញអង្គទី ១ ៖ ................................ កាលបរិច្ឆេទ ៖ ............................................. បន្ទប់ ៖ ...................................................... គោលបំណង ....................................................................................................................... ប្រធាន ៖ ....................................................... វាគ្មិន ៖ ១............................. ២............................. ៣............................. ព័ត៌មានបន្ថែម លោក .................... ទូរស័ព្ទ៖ ................ សារអេឡិចត្រូនិច៖.........................

គំរូរបៀបវារៈកម្មវិធីសន្និបាត (ស្ថាប័នរដ្ឋ)

ឈ្មោះកម្មវិធី ទីតាំងកម្មវិធី, ខេត្តឬក្រុង, កាលបរិច្ឆេទ កិច្ចប្រជុំពេញអង្គ ១ ៖ កាលបរិច្ឆេទ ៖ ម៉ោង ៖ ប្រធាន ៖ វាគ្មិន ៖ បន្ទប់ ៖ កិច្ចប្រជុំពេញអង្គ ២ ៖ កាលបរិច្ឆេទ ៖ ម៉ោង ៖ ប្រធាន ៖ វាគ្មិន ៖ បន្ទប់ ៖ កិច្ចប្រជុំពេញអង្គ ៣ ៖ កាលបរិច្ឆេទ ៖ ម៉ោង ៖ ប្រធាន ៖ វាគ្មិន ៖ បន្ទប់ ៖ ព្រឹត្តិការណ៍អមទី ១ ៖ កាលបរិច្ឆេទ ៖ ម៉ោង ៖ ប្រធាន ៖ វាគ្មិន ៖ បន្ទប់ … Continue reading គំរូរបៀបវារៈកម្មវិធីសន្និបាត (ស្ថាប័នរដ្ឋ)