រឿងដើម ៖ «យាយទូលចេក និងទន្សាយ» កែប្រែរឿង និងនិពន្ធថ្មីដោយ ភូ ចរិយា មានខ្លាឃ្មុំមួយកំពុងតែរុញរទេះដឹកផ្លែទំពាំងបាយជូរ។ នៅកៀនផ្លូវ មានទន្សាយមួយកំពុងតែស្វែងរកចំណី។ វាបានឃើញខ្លាឃ្មុំដឹកផ្លែទំពាំងបាយជូរ។ វានឹកឃ្លានចង់ស៊ីទំពាំងបាយជូរ។ វាក៏រត់ទៅធ្វើពុតជាងាប់នៅកណ្តាលផ្លូវ។ ពេលខ្លាឃ្មុំមកដល់ ឃើញទន្សាយដេកនៅកណ្តាលផ្លូវដូច្នេះ គិតស្មានថាទន្សាយងាប់ ក៏រើសយកទន្សាយដាក់ក្នុងរទេះ ទើបបន្តដំណើរ។ មួយស្របក់ក្រោយ ខ្លាឃ្មុំបានមកដល់ដីទួលមួយ។ ផ្ទះរបស់ខ្លាឃ្មុំស្ថិតនៅលើដីទួលនោះ។ ដើមី្បឡើងទៅបាន ខ្លាឃ្មុំត្រូវប្តូរពីរុញទៅជាអូសរទេះវិញ។ ឆ្លៀតឱកាសនោះ ទន្សាយបានលួចស៊ីទំពាំងបាយជូររហូតទាល់តែអស់ រួចប្រញាប់លោតចុះពីរទេះ ហើយបោលទៅចូលព្រៃបាត់។ ពេលឡើងដល់លើទួលហើយ, ខ្លាឃ្មុំងាកមក ឃើញនៅក្នុងរទេះសល់តែទង និងស្លឹក បាត់ផ្លែទំពាំងបាយជូរ និងសត្វទន្សាយ។ ពេលនោះ ខ្លាឃ្មុំភ្ញាក់ខ្លួនព្រើត៖ «យី! អញចាញ់បោកទន្សាយនេះទេតើ៕» ** ** * Story ‘Bear and Hare’ original story : Old woman and the hare re-written by … Continue reading រឿង «ខ្លាឃ្មុំ និងទន្សាយ»
Tag: រឿងប្រឌិត
គម្រោងរឿង «និទានស្នេហ៍ចាប និងត្រី»
ចំណងជើង ៖ និទានស្នេហ៍ចាប និងត្រី និពន្ធដោយ ៖ ភូ ចរិយា សង្ខេប «អាចេប» ជាចាបដែលខ្ជិលជាងគេនៅក្នុងព្រៃ។ វាដេកទ្រមក់ទាល់តែថ្ងៃរះ ហើយវាចូលចិត្តរកស៊ីតែម្តុំជុំវិញដើមឈើដែលសម្បុករបស់វាតាំងនៅ។ ដោយសារតែលែងមានចំណី អាចេបត្រូវបង្ខំចិត្តហើរចេញទៅរកចំណីឆ្ងាយពីសម្បុក។ វាបានហើរមកដល់បឹងមួយ ដែលមានត្រីជាច្រើនកំពុងហែល។ ក្នុងចំណោមត្រីទាំងនោះ មានត្រីញីមួយក្បាលស្រស់ស្អាតជាងគេឈ្មោះ «នាងមាស»។ អាចេបបានបង្ហាញថា វាមានចិត្តប្រតិព័ទ្ធចំពោះនាង។ ចំណែកនាងមាសក៏ឲ្យសញ្ញាថា នាងក៏មានចិត្តចំពោះអាចេបដែរ។ ពួកគេទាំងពីរបានសម្រេចចិត្តរៀបការជាមួយគ្នា ដោយមានសត្វទាំងឡាយនៅក្នុងព្រៃមកចូលរួមអបអរ និងធ្វើជាសាក្សី។ ក្រោយរៀបការរួច, អាចេប និងនាងមាសតាំងលំនៅនៅបឹងនោះ ដោយនាងមាសនៅក្នុងទឹក ឯអាចេបនៅលើដើមឈើដែលនៅប្របមាត់បឹងនោះ។ រៀងរាល់ថ្ងៃ, អាចេបហើរទៅរកចំណីមកទម្លាក់ទៅក្នុងទឹកឲ្យនាងមាស ហើយពេលយប់ វាស្រែកច្រៀងបំពេរនាងមាសឲ្យដេក។ ថ្ងៃមួយ អាកាសធាតុស្រាប់តែប្រែជាក្តៅខ្លាំង។ បឹងដែលនាងមាសនៅបានរីងរួមតូច។ ត្រីងាប់អស់, នៅសល់តែនាងមាសមួយ។ សត្វទាំងឡាយបាននាំគ្នាភៀសខ្លួនចេញពីព្រៃ។ នៅតែអាចេប។ នាងមាសបានប្រាប់ឲ្យអាចេបទៅជាមួយនឹងសត្វផ្សេងៗទៅ តែអាចេបមិនព្រម។ ដោយមើលទៅថ្ងៃកាន់តែក្តៅខ្លាំង ទាំងអាចេប និងនាងមាសយល់ថាគ្មានសង្ឃឹមនឹងបានរស់, ទាំងពីរនាក់ក៏សម្រេចចិត្តសារភាពប្រាប់គ្នា ជាពិសេសគឺចេតនាពិតនៅពីក្រោយការរៀបអាពាហ៍ពិពាហ៍៕ ** ** * Title : … Continue reading គម្រោងរឿង «និទានស្នេហ៍ចាប និងត្រី»
គម្រោងរឿង «ស្តេចលេខា»
ចំណងជើង ៖ ស្តេចលេខា និពន្ធដោយ ៖ ភូ ចរិយា សង្ខេប «រេខានី» មានអាយុ ២៥ ឆ្នាំ។ នាងត្រូវបានលោក អៀម ថូ, អគ្គនាយកក្រុមហ៊ុនខ្មែរ, អញ្ជើញមកធ្វើជាលេខាផ្ទាល់របស់កូនប្រុស «មុទ្ធា» ដែលទើបតែត្រឡប់មកពីបរទេស។ លោកអៀម ថូ ចង់ឲ្យកូនប្រុសកាន់តំណែងអគ្គនាយកប្រតិបត្តិ តែម្ចាស់ភាគហ៊ុនដទៃមិនសូវគាំទ្រ ព្រមទាំងមានគូប្រជែង គឺកូនប្រុសរបស់ម្ចាស់ភាគហ៊ុនម្នាក់ឈ្មោះ «ណារ៉ុន» ផងនោះ ដូច្នេះក្រុមហ៊ុនសម្រេចឲ្យមុទ្ធា និងណារ៉ុនប្រកួតគ្នាដោះស្រាយគម្រោងមួយរបស់ក្រុមហ៊ុនដែលគាំងអស់ជាច្រើនខែ។ ពួកគេមានរយៈពេលបីខែ។ បើអ្នកណាដោះស្រាយបាន អ្នកនោះនឹងបានធ្វើជាអគ្គនាយកប្រតិបត្តិ។ លោកអៀម ថូ ទុកចិត្តលើរេខានី ព្រោះតែគាត់ធ្លាប់រៀនជាមួយម្តាយនាង និងធ្លាប់ដឹងថាម្តាយនាងជាអតីតស្តេចលេខា ហើយបានផ្ទេរវិជ្ជាជាស្តេចលេខាទៅឲ្យរេខានីដែលជាកូន។ ក្នុងរយៈពេលបីខែនេះ មុទ្ធា និងរេខានីប្រែពីមនុស្សមិនធ្លាប់ស្គាល់គ្នាទៅជាចៅហ្វាយ និងកូនចៅ, ពីការមិនទុកចិត្តទៅជាការយល់ និងជឿជាក់លើគ្នា និងរហូតដល់បង្កើតជាចំណងស្នេហ៍។ ពួកគេរួបរួមគ្នាដោះស្រាយគ្រប់បញ្ហា និងរឿងរ៉ាវដែលកើតមាន ជាពិសេសក្រោយការបង្ហាញខ្លួនរបស់ «កន្និដ្ឋា» ដែលរៀនចប់ផ្នែកលេខាពីបរទេសមកចូលរួមជាមួយណារ៉ុន៕ ** ** * Title : … Continue reading គម្រោងរឿង «ស្តេចលេខា»
រឿង «បាយ»
និពន្ធដោយ ភូ ចរិយា «កូនឃ្លានបាយ។» កូននិយាយ។ «អង្គុយចុះ។ ចាំប៉ាឲ្យគេដួសមកឲ្យ។» ឪពុកនិយាយ។ «អង្គុយចុះទៅ។ ចាំម៉ាក់ដួសឲ្យ។» ម្តាយនិយាយ។ «ទេ។» កូននិយាយ «កូនចង់ដួសដោយខ្លួនឯង។» «ម៉ាក់មិនចង់ឲ្យកូនលំបាកទេ។» ម្តាយពោល។ «ម៉េចក៏មិនឆ្លាតសោះអ៊ីចឹង។» ឪពុកពោល។ កូនក្រោកឈរឡើងនិយាយទៅកាន់ម្តាយ «កូនមិនខ្លាចលំបាកទេ។ កូនចង់ដួសបាយដោយខ្លួនឯង, ចង់ដាំបាយដោយខ្លួនឯង ហើយចង់ទៅដាំស្រូវដោយខ្លួនឯងទៀត។» រួចងាកទៅរកឪពុកព្រមទាំងពោលយ៉ាងម៉ឺងម៉ាត់ «កូនពិតជាមិនឆ្លាតមែន។ ហេតុដូច្នេះទើបកូនត្រូវរៀនឲ្យចេះគ្រប់យ៉ាង ដើមី្បឲ្យក្លាយជាមនុស្សឆ្លាត៕»