គំរូលិខិតបញ្ជាក់ភាពជាបុគ្គលិក (ឯកសារច្នៃ)

កាលបរិច្ឆេទ .......................................... លិខិតបញ្ជាក់ (ឈ្មោះពេញរបស់ស្ថាប័ន) សូមបញ្ជាក់ថា លោកស្រី (ឈ្មោះជាភាសាខ្មែររបស់មន្ត្រី-បុគ្គលិក) ឈ្មោះជាអក្សរឡាតាំង .................. បានចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យារបស់ (ឈ្មោះពេញស្ថាប័ន) ចាប់ពីថ្ងៃទី.... ខែ.... ឆ្នាំ...... រហូតមកដល់បច្ចុប្បន្ន។ លិខិតនេះចេញឲ្យសាមីខ្លួនយកទៅប្រើប្រាស់តាមការគួរ។ ហត្ថលេខា ឈ្មោះ (ប្រធានស្ថាប័ន) និងត្រារបស់ស្ថាប័ន

គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (២)

លោកអ្នកប្រហែលជាពិបាកយល់ បើសិនជាលោកអ្នកមិនធ្លាប់អានអត្ថបទ «សង្ខេបរបាយការណ៍ ៦ ប្រភេទ»។ ដូច្នេះសូមលោកអ្នកចូលអានអត្ថបទនោះសិនទៅ។ ក្នុងអត្ថបទនេះ នាងខ្ញុំមានគោលបំណងពីរ៖ ១. បង្ហាញពីគំរូសេចក្តីព្រាងរបាយការណ៍ប្រជុំក្រុមការងារ ដែលលើសពីពីរនាយកដ្ឋាន រួមជាមួយស្ថាប័ន (ខាងក្រៅ) ដែលពាក់ព័ន្ធ ២. បង្ហាញរបៀបសរសេរ (ស្ទីលសរសេរ) សេចក្តីព្រាងរបាយការណ៍ពីរយ៉ាង ដោយលើកនេះបង្ហាញពីរបៀបទី ២ សូមបញ្ជាក់៖ នេះជាគំរូឯកសារដែលនាងខ្ញុំរៀបរៀងតាមបទពិសោធការងារ និងការអង្កេតស្រាវជ្រាវផ្ទាល់ខ្លួនរបស់នាងខ្ញុំ។ នាងខ្ញុំយកមកបង្ហាញដើមី្បជាជំនួយ និងព័ត៌មានដល់លោកអ្នកដែលជាអ្នកធ្វើការរដ្ឋបាលនៅស្ថាប័នរដ្ឋ។ ក្នុងករណីលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** ** * របាយការណ៍ ស្តីពី កិច្ចប្រជុំក្រុមការងារបច្ចេកទេស............... នៅថ្ងៃទី.... ខែ...... ឆ្នាំ........ វេលាម៉ោង ៩:០០នាទីព្រឹក នាសាលប្រជុំនៃ............ បានរៀបចំធ្វើកិច្ចប្រជុំក្រុមការងារបច្ចេកទេស........................ ក្រោមអធិបតីភាពរបស់ឯកឧត្តម ................... ........................................។ ជាកិច្ចចាប់ផ្តើម លោក .......................... អនុប្រធាននាយកដ្ឋាន.................... ទទួលបន្ទុកក្រុមការងារ............ នៃ.............. បានធ្វើការណែនាំ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំជូនឯកឧត្តម............... និងអង្គប្រជុំ និងគោរពអញ្ជើញឯកឧត្តម............ ដើមី្បថ្លែងនូវមតិសំណេះសំណាល និងបើកកិច្ចប្រជុំ។ … Continue reading គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (២)

គំរូសំណើសុំប្រេងសាំង

សូមគោរពជូន ....................... តាមរយៈ ៖   .............................. កម្មវត្ថុ    ៖   សំណើសុំប្រេងសាំងចំនួន...... (....... លីត្រ) សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ ................ មេត្តាអនុញ្ញាតផ្តល់ប្រេងសាំងចំនួន ......... លីត្រ សម្រាប់រថយន្តស្លាកលេខ ........................ ដើមី្បបម្រើការងារជូន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។  ថ្ងៃ..................... ខែ......... ព.ស. .....        រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា

គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (២)

នេះជាគំរូទី ២ នៃកំណត់ហេតុប្រជុំក្នុងស្ថាប័នរដ្ឋ។ សូមមេត្តាយកទៅកែសម្រួលផង៕ ** ** * កំណត់ហេតុ ស្តីពី ការប្រជុំរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា និងរៀបចំផែនការការងារ កាលពីឆ្នាំពីរពាន់ដប់ប្រាំពីរ ខែកក្កដា ថ្ងៃទីម្ភៃមួយ វេលាម៉ោងប្រាំបួន និងសូន្យនាទីព្រឹក នាយកដ្ឋានបុគ្គលិកបានបើកកិច្ចប្រជុំ នៅបន្ទប់ប្រជុំនៃ.............. ក្រោមអធិបតីភាពរបស់ឯកឧត្តម........... ដើមី្បពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ - ការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា - ការរៀបចំផែនការការងារ........... សមាសភាពអ្នកចូលរួមមាន៖ ១. ឯកឧត្តម    (ឈ្មោះ)                           មុខងារ ២. លោកជំទាវ (ឈ្មោះ)                           មុខងារ ៣. លោក       (ឈ្មោះ)                           មុខងារ ៤. លោកស្រី   (ឈ្មោះ)                           មុខងារ ៥. កញ្ញា         (ឈ្មោះ)                           មុខងារ របៀបវារៈទី ១៖ ការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា វាគ្មិនបរិយាយផ្សេងៗឯកឧត្តម................ជាបឋម ខ្ញុំសូមគោរព និងសូមថ្លែងអំណរគុណលោក … Continue reading គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (២)