កង់ឌុប

ជឿជាក់ថា មិនសូវមានអ្នកដឹងឡើយ ព្រោះកង់ឌុបមាននៅកម្ពុជាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សូមី្បតែខ្ញុំក៏ទើបតែដឹងដែរ។ «កង់ឌុប» ជាយានជំនិះស៊ីឈ្នួល ដូចស៊ីក្លូ និងម៉ូតូឌុបក្នុងសម័យបច្ចុប្បន្ន។ យានស៊ីឈ្នួលមួយនេះមានអាយុកាលប្រមាណជាពីរទៅបីឆ្នាំ ចន្លោះពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ និងមាននៅតែក្នុងក្រុងភ្នំពេញ (បើតាមការរៀបរាប់របស់អ្នកផ្ទះ)។ កង់ឌុប ដូចម៉ូតូឌុប ដោយផ្តោតលើសេវាកម្មដឹកមនុស្សពីទីតាំងមួយទៅទីតាំងមួយ តែបានមនុស្សម្នាក់ ហើយនិងអីវ៉ាន់តិចតួច ប៉ុន្តែកង់ឌុបដូចស៊ីក្លូត្រង់មានល្បឿនយឺត និងដឹកជញ្ជូនក្នុងចម្ងាយជិតៗ។ បើតាមការចងចាំរបស់អ្នកផ្ទះ អ្នករត់កង់ឌុបសុទ្ធសឹងតែជាមនុស្សប្រុស, ស្លៀកពាក់ប្រហាក់ប្រហែលនឹងអ្នករត់ម៉ូតូឌុប តែសម្លៀកបំពាក់ចាស់ជាងឆ្ងាយណាស់ (ព្រោះទើបតែរួចផុតពីរបបខ្មែរក្រហម)។ ទាក់ទងនឹងតម្លៃឈ្នួលកង់ឌុប ខ្ញុំមិនដឹងឡើយ ហើយអ្នកផ្ទះក៏មិនដឹងដែរ ដោយសារតែពួកគាត់មិនដែលបានជិះកង់ឌុបនោះ។ ពួកគាត់គ្រាន់តែឃើញ និងដឹងពីកង់ឌុប ពេលពួកគាត់មកភ្នំពេញ។ ខ្ញុំបានសួរពីម៉ូដកង់ដែលអ្នករត់កង់ឌុបប្រើ។ ពួកគាត់ប្រាប់ថា ពួកគេប្រើកង់ខ្មែរ, ខ្លះទៀតប្រើកង់ប្រុស។ ខ្ញុំធ្លាប់ឃើញកង់ខ្មែរ ក្នុងអំឡុងឆ្នាំ ១៩៩០ តែចាំរូបរាងស្រពិចស្រពិល ព្រោះខ្ញុំនៅក្មេងនៅឡើយ។ បើសិនជាអាចរកឃើញវីដេអូខារ៉ាអូខេ ច្រៀងដោយ ណូយ វណ្ណេត ដែលមានចំណងជើងថា «កង់បងធ្វើនៅស្រុកខ្មែរ» នោះលោកអ្នកនឹងបានឃើញរូបរាងកង់ខ្មែរយើងកាលសម័យនោះហើយ។ ចំពោះកង់ប្រុសមានរូបរាងដូចក្នុងរូបខាងក្រោម (ថតនៅភូមិត្នោតជ្រំ)។ បើតាមសម្តីរបស់អ្នកផ្ទះ ក្រោយរំដោះពីរបបខ្មែរក្រហម កម្ពុជាមានយានដឹកជញ្ជូនបីប្រភេទ … Continue reading កង់ឌុប

គំរូ Cover Letter ជាភាសាខ្មែរ

ពេលដាក់ពាក្យចូលធ្វើការតាមស្ថាប័នឯកជន គេតម្រូវឲ្យមាន CV និង Cover Letter។ ទាំងពីររបស់នេះត្រូវសរសេរជាភាសាអង់គ្លេស។ ប៉ុន្តែខ្ញុំយល់ថា ខ្មែរមាន CV និង Cover Letter ជាភាសាខ្មែរក៏មិនជាទាស់ខុសអី្វដែរ ទើបខ្ញុំធ្វើ និងបកប្រែ CV និង Cover Letter ជាភាសាខ្មែរទៅ។ គ្រាន់តែ CV ខ្ញុំដឹងថាជាភាសាខ្មែរហៅថា ប្រវត្តិរូបសង្ខេប តែ Cover Letter ខ្ញុំមិនដឹងទេ ហើយខ្ញុំក៏រកពាក្យមកដាក់មិនទាន់ត្រូវដែរ ដូច្នេះខ្ញុំសុំប្រើពាក្យ Cover Letter ដដែល គ្រាន់តែថែមថា ជាភាសាខ្មែរ។ ទោះយ៉ាងណា ក៏ Cover Letter ជាភាសាខ្មែរមួយនេះ មិនទាន់មានការទទួលស្គាល់ និងទទួលយកឲ្យប្រើប្រាស់ឡើយ ដូច្នេះសូមលោកអ្នកមេត្តាយកទៅប្រើប្រាស់តាមការគួរ៕ ** * Cover Letter in Khmer language In Cambodia, CV and … Continue reading គំរូ Cover Letter ជាភាសាខ្មែរ

គំរូសម្តី MC ពេលប្តូរកម្មវិធីទស្សនីយភាពក្នុងរបៀបវារៈភ្លាមៗ (កម្មវិធីស្ថាប័នឯកជន)

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី តាមរបៀបវារៈ កម្មវិធីបន្ទាប់ជា ......................................... តែយើងខ្ញុំសុំអភ័យទោស និងសុំផ្លាស់ប្តូរកម្មវិធីបន្ទាប់ទៅជា កម្មវិធី .........................................។ នាពេលនេះ នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទស្សនា ...............................។ សូមគោរពអញ្ជើញ។ ** ** * Emcee speech sample when a show in the program is suddenly changed Here is the sample: Excellencies, ladies and gentlemen, According to the agenda, the next show is…..........…….. However, we … Continue reading គំរូសម្តី MC ពេលប្តូរកម្មវិធីទស្សនីយភាពក្នុងរបៀបវារៈភ្លាមៗ (កម្មវិធីស្ថាប័នឯកជន)

គំរូ CV ជាភាសាខ្មែរ

CV ជាភាសាខ្មែរហៅថា ប្រវត្តិរូបសង្ខេប។ ជាទូទៅ CV មានតែជាភាសាអង់គ្លេស ដោយឡែកប្រវតិ្តរូបសង្ខេបដែលជា CV ភាសាខ្មែរប្រើតែនៅពេលដាក់ពាក្យចូលធ្វើការស្ថាប័នរដ្ឋ ឬដាក់ពាក្យចូលរៀនសាកលវិទ្យាល័យរដ្ឋ។ ប៉ុន្តែខ្ញុំគិតថាវាមិនខុសទេ បើសិនជាមាន CV ជាភាសាខ្មែរ សម្រាប់ប្រើដាក់ពាក្យចួលធ្វើការស្ថាប័នឯកជន ឬពាក្យចូលរៀនសាកលវិទ្យាល័យឯកជន។ ហេតុដូច្នេះ ទើបខ្ញុំបកប្រែ និងសម្រួល CV ពីភាសាអង់គ្លេសមកភាសាខ្មែរ ដូចដែលលោកអ្នកបានឃើញក្នុងគំរូខាងក្រោម។ ទោះយ៉ាងណា គំរូ CV នេះមិនល្អ និងត្រឹមត្រូវឥតខ្ចោះឡើយ ហើយក៏មិនទាន់មានទម្ងន់ និងការទទួលជាផ្លូវការដែរ។ ហេតុនេះ សូមលោកអ្នកមេត្តាពិចារណាមុននឹងយកទៅប្រើ និងសូមប្រើប្រាស់តាមការគួរ៕ ** * CV sample in Khmer language In general, CV is written in English. However, I don’t think it is wrong to have … Continue reading គំរូ CV ជាភាសាខ្មែរ