យ៉ាយ៉ា ១ : បងប្អូនគ្នាចង់ចេញរកស៊ី តែវាមិនដឹងថារកស៊ីមុខរបរអី។ ឯងជួយផ្តល់គំនិតបន្តិចមក, បានទេ? យ៉ាយ៉ា ២ : តើគេមានជំនាញអី? យ៉ាយ៉ា ១ : វាចេះផលិតម៉ាស៊ីន។ យ៉ាយ៉ា ២ : អ៊ីចឹងឲ្យគេផលិតគ្រឿងដេរក្រណាត់ សម្រាប់ឲ្យមនុស្សចូលចិត្តដេកឬមនុស្សឈឺចង្កេះទៅ។ យ៉ាយ៉ា ១ : ស្តាប់ទៅម៉្យាងដែរ ប៉ុន្តែផលិតរបស់ហ្នឹងត្រូវការដែក។ ដែកក្នុងប្រទេសយើងមិនមានទេ, ត្រូវការនាំចូល ហើយវាអត់ចង់នាំចូលទេ។ វាចង់ប្រើអ្វីដែលជារបស់ខ្មែរយើង ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ យ៉ាយ៉ា ២ : ប្រើឈើទៅអ៊ីចឹង ព្រោះខ្មែរយើងសម្បូរឈើ។ យ៉ាយ៉ា ១ : អូខេ៕ Make a sewing kit for people with back pain yaya 1: Hey, my relative wants to … Continue reading ផលិតគ្រឿងដេរសម្រាប់មនុស្សឈឺចង្កេះ
Category: yaya idea
ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
យ៉ាយ៉ា ១ : ពួកម៉ាក, បើសិនជាគ្នាចង់ធ្វើកម្មវិធីសម្ភាស រួចយកវីដេអូនោះទៅរកលុយពីគេហទំព័រវីដេអូ, តើគ្នាគួរសម្ភាសអ្នកណា? យ៉ាយ៉ា ២ : សម្ភាសឯងហ្នឹង។ យ៉ាយ៉ា ១ : ម៉េចអ៊ីចឹង? យ៉ាយ៉ា ២ : ព្រោះគេធ្វើច្រើននាក់ហើយ។ ធ្វើបញ្ច្រាសវិញទៅ។ ឯងចង់ហៅអ្នកណាមកចូលកម្មវិធីឯងក៏បានដែរ តែមិនមែនមកឲ្យឯងសម្ភាសគេទេ, គឺឲ្យគេមកសម្ភាសឯងវិញ។ មានន័យថា អញ្ជើញភ្ញៀវកិត្តិយសឲ្យមកសម្ភាសអ្នកធ្វើកម្មវិធីវិញ៕ ** ** * Stop interviewing celebrity, but invite celebrity to interview yaya 1 : Friend, if I want to produce an interview program to earn money from a video platform, … Continue reading ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
«បវរកញ្ញា Essence»
យ៉ាយ៉ា ១ : ពួកម៉ាក, គ្នា និងសាច់ញាតិរបស់គ្នាចង់បង្កើតឆានែលវីដេអូ។ ប៉ុន្តែពួកយើងមិនដឹងថាធ្វើមាតិកាអ្វី។ តើឯងមានគំនិតអ្វីទេ? យ៉ាយ៉ា ២ : សាកធ្វើកម្មវិធីបវរកញ្ញាទៅ។ យ៉ាយ៉ា ១ : ហេតុអី្វ? យ៉ាយ៉ា ២ : ទីមួយ វិស័យបវរកញ្ញានៅកម្ពុជាកំពុងតែមានសន្ទុះ។ ទីពីរ មិនទាន់មានអ្នកបង្កើតមាតិកាវីដេអូណាមួយធ្វើមាតិកាបែបនេះទេ។ ដូច្នេះអាចជាឱកាសមួយដែរសម្រាប់ឯង។ យ៉ាយ៉ា ១ : តើអាចយកឈុតកម្មវិធីបវរកញ្ញារបស់គេមកធ្វើបានទេ? ធ្វើជាឈុតខ្លីៗ។ យ៉ាយ៉ា ២ : គំនិតដែលគ្នាផ្តល់ឲ្យឯងជាការបង្កើតនូវមាតិកាថ្មី។ បើឯងធ្វើអ៊ីចឹងដដែល តើមានអ្វីថ្មីទេ? បើមានគេធ្វើហើយហ្នឹង។ យ៉ាយ៉ា ១ : ប៉ុន្តែត្រូវចំណាយលុយច្រើនណាស់។ យ៉ាយ៉ា ២ : គ្នាមិនមែនឲ្យឯងរៀបចំវេទិកាប្រឡងបវរកញ្ញានោះទេ។ គ្នាឲ្យបង្កើតមាតិកាវីដេអូប្រឡងបវរកញ្ញាខ្នាតតូចមួយ ដែលតាមបែបរបស់ឯងផ្ទាល់។ ឧទាហរណ៍ កម្មវិធីប្រឡងបវរកញ្ញា Essence។ Essence ប្រែថា ធម្មជាតិ។ អ៊ីចឹងឯងអាចរៀបចំការប្រកួតបវរកញ្ញាដោយប្រើទីតាំងធម្មជាតិ ដូចជានៅតាមវាលស្រែ, ក្រោមដើមឈើធំៗ, … Continue reading «បវរកញ្ញា Essence»
ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន
យ៉ាយ៉ា ១ : ពួកម៉ាក, ជួយប្រាប់ពីវិធីដើមី្បឲ្យក្លាយជាអ្នកចម្រៀងបន្តិចមើល។ យ៉ាយ៉ា ២ : ច្រៀងហើយថតសំឡេងហ្នឹង រួចយកទៅរកក្រុមហ៊ុនចម្រៀងទៅ។ យ៉ាយ៉ា ១ : ចង់បានវិធីដែលមិនបាច់ទៅរកក្រុមហ៊ុន។ យ៉ាយ៉ា ២ : វាមិនងាយទេ ប៉ុន្តែមិនមែនថាមិនអាចទៅរួចដែរ។ ដូចគ្នាធ្លាប់ប្រាប់ ប្រើបណ្តាញសង្គមជួយផ្សព្វផ្សាយ។ ដំបូងបង្កើតគណនីបណ្តាញសង្គម (វីដេអូ), បន្ទាប់មកទៅរកគ្រូជំនាញ ហើយសួរចំណុចសំខាន់ៗ ឧទាហរណ៍ ដើមី្បបានដង្ហើមវែង ត្រូវធ្វើម៉េច។ បន្ទាប់មក ឯងមកហាត់ ដោយថតវីដេអូពេលឯងហាត់ហ្នឹង រួចយកទៅដាក់លើគណនីរបស់ឯង។ ឯងគួរដាក់គ្រប់ដំណាក់កាលនៃការហ្វឹកហាត់ មិនថាហាត់សំឡេង, ហាត់ច្រៀង, ឬហាត់រាំក៏ដោយ។ យ៉ាយ៉ា ១ : តើមានប្រសិទ្ធភាពឬទេ? យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕ ** ** * How to be a singer without going to … Continue reading ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន