TVC Storyboard – ពួកយើង និងខ្មោច (២)

ចំណងជើង ៖ ពួកយើង និងខ្មោច (២) ថេរវេលា ៖ ១៥ – ៤៥ វិនាទី ផលិតផលគោលដៅ ៖ ប្រេងកូឡា ប្រភេទមាតិកា ៖ ទូទៅ, គួរឲ្យខ្លាច, កំប្លែង កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : ពេលអធ្រាត្រ, បុរសពីរនាក់កំពុងដើរក្នុងព្រៃ ដោយបុរសម្នាក់កាន់ចន្លុះ។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : សុខៗស្រាប់តែមានសំឡេងឆ្កែលូ សំឡេង : សំឡេងឆ្កែលូ ឆាក ៣ បរិយាយ : ពេលនោះ បុរសទាំងពីរទច់ជើង ហើយបុរសម្នាក់បានចង្អុលទៅកាន់ដើមឈើដែលនៅពីមុខពួកគេ។ នៅក្រោមដើមឈើនោះដូចមានគេកំពុងអង្គុយ តែដោយសារតែយប់ងងឹត និងនៅឆ្ងាយ ពួកគេមើលមិនច្បាស់ទេ។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ … Continue reading TVC Storyboard – ពួកយើង និងខ្មោច (២)

TVC Storyboard – ចូលលេងផ្ទះខ្មោច

ចំណងជើង ៖ ចូលលេងផ្ទះខ្មោច ថេរវេលា ៖ ១៥ – ៤៥ វិនាទី ផលិតផលគោលដៅ ៖ សាប៊ូកក់សក់ ប្រភេទមាតិកា ៖ ទូទៅ, កំប្លែង កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : យុវវ័យមួយក្រុមបានទិញសំបុត្រចូលមើលផ្ទះខ្មោច។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : ពេលពួកគេចូលក្នុងផ្ទះខ្មោច, មួយស្របក់ក្រោយមក ឮសូរសម្រែកលាន់ចេញមកក្រៅ។ សំឡេង : សំឡេងស្រែករបស់យុវវ័យ ឆាក ៣ បរិយាយ : ពេលពួកគេចេញមកវិញ, អ្នកខ្លះដើរគ្នាពីរនាក់ ខ្លះទៀតដើរតែម្នាក់ឯង។ ម្នាក់ៗសក់ឡើងបះជ្រោង។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ : ក្នុងចំណោមនោះមានតែយុវតីម្នាក់ប៉ុណ្ណោះ ដែលសក់របស់នាងមិនមានបះឡើយ គឺនៅតែមានរបៀបរៀបរយ ដូចមុនពេលនាងផ្ទះខ្មោចអ៊ីចឹង។ យុវតីនេះដើរព្រមជាមួយស្នាមញញឹម … Continue reading TVC Storyboard – ចូលលេងផ្ទះខ្មោច

TVC Storyboard – គ្រាន់តែយកចេញសោះ

ចំណងជើង ៖ គ្រាន់តែយកចេញសោះ ថេរវេលា ៖ ១៥ – ៤៥ វិនាទី ផលិតផលគោលដៅ ៖ ផលិតផលរក្សាទម្ងន់ ប្រភេទមាតិកា ៖ ទូទៅ, កំប្លែង កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : យុវតីម្នាក់ (ម៉ាប់) កំពុងតែវារនៅលើឥដ្ឋ, ស្រែកយំ, ទឹកភ្នែករហាម និងបោះដៃទាំងពីរទៅមុខដូចទាមទាររបស់អ្វីមួយមកវិញ។ សំឡេង : ភ្លេង ឆាក ២ បរិយាយ : ម្តាយរបស់នាងកំពុងតែព្យាយាមទាញជើងនាង, ឃាត់នាង, ទាំងទឹកភ្នែករហាមដូចគ្នា។ សំឡេង : ភ្លេង ឆាក ៣ បរិយាយ : នៅនឹងមាត់ទ្វារ, ឪពុករបស់យុវតីកំពុងតែឈរ, ដៃម្ខាងកាន់ផ្លែធុរេន ហើយសម្លឹងមកកូន និងប្រពន្ធក្នុងទឹកមុខ ‘អត់យល់’ និង ‘ហួសចិត្ត’។ សំឡេង … Continue reading TVC Storyboard – គ្រាន់តែយកចេញសោះ

TVC Storyboard – បើមិនចង់ឲ្យសង្សារចាស់ត្រឡប់មកវិញ

ចំណងជើង ៖ បើមិនចង់ឲ្យសង្សារចាស់ត្រឡប់មកវិញ ថេរវេលា ៖ ១៥ – ៣០ វិនាទី ផលិតផលគោលដៅ ៖ ផលិតផលថែរក្សាមុខ ប្រភេទមាតិកា ៖ ទូទៅ កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : នៅក្នុងបន្ទប់ទស្សទាយ, អ្នកគ្រូទាយកំពុងបើកសន្លឹកបៀរ។ សំឡេង : «ខ្ញុំឃើញមានមនុស្សម្នាក់កំពុងមករកនាង។» ឆាក ២ បរិយាយ : នារីម្នាក់អង្គុយទល់មុខនឹងគ្រូទាយ។ (កុំបង្ហាញមុខរបស់នាង) សំឡេង : «តើគេជាអ្នកណា?» ឆាក ៣ បរិយាយ : គ្រូទាយបើកសន្លឹកបៀរ។ សំឡេង : «សង្សារចាស់របស់នាង។» ឆាក ៤ បរិយាយ : នារីនោះនិយាយ៖ សំឡេង : «ខ្ញុំមិនចង់ជួបគេទេ។ ខ្ញុំចង់ជួបអ្នកថ្មី។» ឆាក ៥ … Continue reading TVC Storyboard – បើមិនចង់ឲ្យសង្សារចាស់ត្រឡប់មកវិញ