ហេតុអី្វខ្មែរហៅខោក្នុងថាខោលីអូ?

កាលពីមុន ខ្មែរហៅសម្លៀកបំពាក់ក្នុងថា «អាវទ្រនាប់ខោទ្រនាប់»។ អ្នកខ្លះហៅ «អាវក្នុងខោក្នុង»។ ក្រោយមកអាវទ្រនាប់ និងអាវក្នុងរក្សាដដែល តែខោប្តូរជា «ខោស្ល៊ីប»។ បន្ទាប់មកទៀតក៏ប្តូរពី «ខោស្ល៊ីប» ទៅជា «លីអូ»។ ពាក្យថា «លីអូ» គឺសំដៅតែខោ, មិនពាក់ព័ន្ធនឹងអាវឡើយ។ ជួនកាលគេហៅ «លីអូ» ជួនកាលគេហៅ «ខោលីអូ»។ ហេតុអី្វទើបគេហៅដូច្នេះ? ពាក្យនេះទើបតែកើតក្នុងទសវត្ស ៩០ ប៉ុណ្ណោះ។ កាលជំនាន់នោះ មានខោក្នុងមួយជាផលិតផលនាំចូលមកពីបរទេស ដែលមានម៉ាក «លីអូ»។ មិនខុសពីទំនិញផ្សេងៗឡើយ ខោម៉ាកលីអូផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ ហើយពាក្យស្លោកចុងបញ្ចប់របស់ពាណិជ្ជកម្មគឺ «បុរសសង្ហាដោយសារលីអូ»។ ពាក្យមួយឃ្លានេះល្បីណាស់។ នរណាៗក៏ស្គាល់ដែរ, មិនថាចាស់មិនថាក្មេង មិនថាប្រុសមិនថាស្រី។ អ្នកខ្លះចូលចិត្ត ហើយយកមកនិយាយដើមី្បសើចសប្បាយ។ អ្នកខ្លះមិនចូលចិត្ត និងប្រកាន់ ដោយយល់ថា ការផ្សាយពាណិជ្ជកម្ម និងការនិយាយពីខោអាវក្នុងជាការណ៍មិនសមរម, ប៉ះពាល់ដល់ប្រពៃណីខ្មែរជាដើម។ ភាគច្រើន ឃ្លាពាណិជ្ជកម្មនេះត្រូវគេយកមកប្រើសម្រាប់ចំអន់លេង ជាពិសេសចំពោះបុរស។ ឧទាហរណ៍ ពេលគេឃើញអ្នកដែលគេស្គាល់រៀបចំខ្លួនមានរបៀប គេក៏សួរ៖ «មានស្លៀកលីអូទេ?» ឬមួយគេឃើញអ្នកស្លៀកពាក់ធម្មតា គេក៏ចំអន់៖ «អាហ្នឹងអត់ស្លៀកលីអូម៉ង។» … Continue reading ហេតុអី្វខ្មែរហៅខោក្នុងថាខោលីអូ?

កង់ឌុប

ជឿជាក់ថា មិនសូវមានអ្នកដឹងឡើយ ព្រោះកង់ឌុបមាននៅកម្ពុជាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សូមី្បតែខ្ញុំក៏ទើបតែដឹងដែរ។ «កង់ឌុប» ជាយានជំនិះស៊ីឈ្នួល ដូចស៊ីក្លូ និងម៉ូតូឌុបក្នុងសម័យបច្ចុប្បន្ន។ យានស៊ីឈ្នួលមួយនេះមានអាយុកាលប្រមាណជាពីរទៅបីឆ្នាំ ចន្លោះពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ និងមាននៅតែក្នុងក្រុងភ្នំពេញ (បើតាមការរៀបរាប់របស់អ្នកផ្ទះ)។ កង់ឌុប ដូចម៉ូតូឌុប ដោយផ្តោតលើសេវាកម្មដឹកមនុស្សពីទីតាំងមួយទៅទីតាំងមួយ តែបានមនុស្សម្នាក់ ហើយនិងអីវ៉ាន់តិចតួច ប៉ុន្តែកង់ឌុបដូចស៊ីក្លូត្រង់មានល្បឿនយឺត និងដឹកជញ្ជូនក្នុងចម្ងាយជិតៗ។ បើតាមការចងចាំរបស់អ្នកផ្ទះ អ្នករត់កង់ឌុបសុទ្ធសឹងតែជាមនុស្សប្រុស, ស្លៀកពាក់ប្រហាក់ប្រហែលនឹងអ្នករត់ម៉ូតូឌុប តែសម្លៀកបំពាក់ចាស់ជាងឆ្ងាយណាស់ (ព្រោះទើបតែរួចផុតពីរបបខ្មែរក្រហម)។ ទាក់ទងនឹងតម្លៃឈ្នួលកង់ឌុប ខ្ញុំមិនដឹងឡើយ ហើយអ្នកផ្ទះក៏មិនដឹងដែរ ដោយសារតែពួកគាត់មិនដែលបានជិះកង់ឌុបនោះ។ ពួកគាត់គ្រាន់តែឃើញ និងដឹងពីកង់ឌុប ពេលពួកគាត់មកភ្នំពេញ។ ខ្ញុំបានសួរពីម៉ូដកង់ដែលអ្នករត់កង់ឌុបប្រើ។ ពួកគាត់ប្រាប់ថា ពួកគេប្រើកង់ខ្មែរ, ខ្លះទៀតប្រើកង់ប្រុស។ ខ្ញុំធ្លាប់ឃើញកង់ខ្មែរ ក្នុងអំឡុងឆ្នាំ ១៩៩០ តែចាំរូបរាងស្រពិចស្រពិល ព្រោះខ្ញុំនៅក្មេងនៅឡើយ។ បើសិនជាអាចរកឃើញវីដេអូខារ៉ាអូខេ ច្រៀងដោយ ណូយ វណ្ណេត ដែលមានចំណងជើងថា «កង់បងធ្វើនៅស្រុកខ្មែរ» នោះលោកអ្នកនឹងបានឃើញរូបរាងកង់ខ្មែរយើងកាលសម័យនោះហើយ។ ចំពោះកង់ប្រុសមានរូបរាងដូចក្នុងរូបខាងក្រោម (ថតនៅភូមិត្នោតជ្រំ)។ បើតាមសម្តីរបស់អ្នកផ្ទះ ក្រោយរំដោះពីរបបខ្មែរក្រហម កម្ពុជាមានយានដឹកជញ្ជូនបីប្រភេទ … Continue reading កង់ឌុប

«សិលាចារឹក» និង «សិលាចារិក» មួយណាត្រូវ?

ដោយសារតែខ្ញុំធ្លាប់ឃើញពាក្យពីរនេះ ទើបខ្ញុំសម្រេចចិត្តស្វែងរកមើលថា តើមួយណាត្រូវ មួយណាមិនត្រូវ? គ្មានឯកសារណាជាសម្អាងក្រៅពីសៀវភៅវចនានុក្រមខ្មែរឡើយ។ ហើយនៅពេលដែលខ្ញុំបើកមើល ខ្ញុំក៏បានឃើញការពន្យល់ដូចក្នុងរូបខាងក្រោមនេះ។ តាមរយៈភស្តុ័តាងមួយនេះ ខ្ញុំអាចកំណត់យ៉ាងជាក់ច្បាស់ថា កាលណាគេនិយាយដល់ថ្មដែលត្រូវបានដូនតាពីបុរាណប្រើសម្រាប់ឆ្លាក់អក្សរលើ ដែលពាក្យផ្លូវការហៅថា សិលាចារឹក ត្រូវសរសេរ ចារឹក (ស្រៈអឹ) មិនមែន ចារិក (ស្រៈអិ) ឡើយ៕ ** ** * Inscription should be "សិលាចារឹក" or "សិលាចារិក"? The inscription in Khmer word is "សិលាចារឹក". But I saw some people or book wrote "សិលាចារិក". To know which one is correct spelling, I decided to check … Continue reading «សិលាចារឹក» និង «សិលាចារិក» មួយណាត្រូវ?

វិភាគតួហនុមាន និងស៊ុន អ៊ូខុង

គេប្រាប់ថា ចង់ចេះនិពន្ធ ត្រូវរៀនវិភាគតួអង្គ (រឿងរបស់គេ)។ ខ្ញុំបានរាវរកតួអង្គមករៀនវិភាគ ហើយក៏សម្រេចជ្រើសយកតួស្វា៖ មួយខ្មែរ (កាត់ឥណ្ឌា) និងមួយចិន។ ហេស ហេស ហេស។ នរណាមិនស្គាល់! បងហនុមាន និងបងស៊ុនអ៊ូខុង។ ល្បីណាស់ណា៎! ប៉ុន្តែសូមបញ្ជាក់ជាមុន៖ នេះជាការវិភាគក្រោមដើមពោធិ៍ ក្បែរលូទឹកស្អុយ។ ហាមយកទៅធ្វើជាឯកសារយោងរបស់សារណា, និក្ខេបបទ, ឬអត្ថបទស្រាវជ្រាវផ្សេងៗ។ តស់ កុំឲ្យចាំយូរ.. ចូលវិភាគតែម្តងទៅ។ ១. ប្រវត្តិរូបសង្ខេប ហនុមាន៖ - ក្មួយរបស់ស្តេចស្វា - កើតនៅ (បច្ចុប្បន្នហៅថាទ្វីបអាស៊ី) - មានម៉ែមានឪ ស៊ុន អ៊ូខុង៖ - គ្មានសាច់ញាតិបង្កើត - កើតនៅ (បច្ចុប្បន្នហៅថាទ្វីបអាស៊ី) - កើតចេញពីថ្ម ២. បទពិសោធការងារ ហនុមាន ៖ - មេទ័ពរបស់ព្រះរាម ស៊ុន អ៊ូខុង ៖  - អ្នកមើលសេះនៅឋានសួគ៌ … Continue reading វិភាគតួហនុមាន និងស៊ុន អ៊ូខុង