សម្រាប់រដ្ឋបាលស្ថាប័នរដ្ឋកម្ពុជា គេប្រើកំណត់ហេតុសម្រាប់កត់ត្រាអង្គប្រជុំ និងកិច្ចពិភាក្សារបស់ប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ។ នៅក្នុងខ្លឹមសារកំណត់ហេតុតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ៖ - ត្រូវសរសេរកាលបរិច្ឆេទជាអក្សរ ដោយសរសេរឆ្នាំ បន្ទាប់មកខែ រួចទើបថ្ងៃទី - ម៉ោង និងនាទី ក៏សរសេរជាអក្សរដែរ - ត្រូវសរសេរតាមសម្តីសមាជិកក្នុងអង្គប្រជុំគ្រប់ម៉ាត់ - ទោះបីជាសមាជិកប្រើពាក្យខុស ប្រើភាសាខ្មែរលាយនឹងភាសាបរទេសក៏ដោយ ក៏ត្រូវតែកត់ត្រាតាមហ្នឹង ដោយមិនអាចកែឡើយ - សរសេរឲ្យមានវគ្គមានឃ្លា - អាចប្រើនិមិត្តសញ្ញា ដូចជា។ ? បាន (ដោយខ្លួនឯង) កត់ចូលទៅក្នុងកំណត់ហេតុ - ត្រូវប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ។ ចំណាំ៖ គ្រប់យ៉ាងអាចប្រែប្រួលទៅតាមស្ថាប័ន និងការងារជាក់ស្តែង៕
Category: ឯកសាររដ្ឋបាលរដ្ឋ
គំរូសំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ
សូមគោរពជូន ....................... តាមរយៈ ៖ ..................... កម្មវត្ថុ ៖ សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ ......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .....។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ........... មេត្តាពិនិត្យ និងសម្រេចដោយក្តី អនុគ្រោះ។ សូម ...... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា