សម្រាប់រដ្ឋបាលស្ថាប័នរដ្ឋកម្ពុជា គេប្រើកំណត់ហេតុសម្រាប់កត់ត្រាអង្គប្រជុំ និងកិច្ចពិភាក្សារបស់ប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ។
នៅក្នុងខ្លឹមសារកំណត់ហេតុតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ៖
– ត្រូវសរសេរកាលបរិច្ឆេទជាអក្សរ ដោយសរសេរឆ្នាំ បន្ទាប់មកខែ រួចទើបថ្ងៃទី
– ម៉ោង និងនាទី ក៏សរសេរជាអក្សរដែរ
– ត្រូវសរសេរតាមសម្តីសមាជិកក្នុងអង្គប្រជុំគ្រប់ម៉ាត់
– ទោះបីជាសមាជិកប្រើពាក្យខុស ប្រើភាសាខ្មែរលាយនឹងភាសាបរទេសក៏ដោយ ក៏ត្រូវតែកត់ត្រាតាមហ្នឹង ដោយមិនអាចកែឡើយ
– សរសេរឲ្យមានវគ្គមានឃ្លា
– អាចប្រើនិមិត្តសញ្ញា ដូចជា។ ? បាន (ដោយខ្លួនឯង) កត់ចូលទៅក្នុងកំណត់ហេតុ
– ត្រូវប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ។
ចំណាំ៖ គ្រប់យ៉ាងអាចប្រែប្រួលទៅតាមស្ថាប័ន និងការងារជាក់ស្តែង៕