គំរូសុន្ទរកថាជាភាសាអង់គ្លេស

SPEECH I would like to express honor to ........ I would like to express honor to ........ I would like to express honor to ........ I would like to express honor to H.E., Lok Jum Teav, national and international distinguished guests, ladies and gentlemen. Today, I am so glad and I have a great honor … Continue reading គំរូសុន្ទរកថាជាភាសាអង់គ្លេស

គំរូ Acknowledgements ថ្នាក់បរិញ្ញាបត្រ (ធ្វើជាក្រុម)

ACKNOWLEDGEMENTS We, the group members, have successfully completed our library-based research paper entitled .................... This accomplishment has been generated from the great cooperation of the following people, whom we tender to acknowledge. First of all, we would like to thank ............... for his hard work and for making this paper possible. Then, a special thanks … Continue reading គំរូ Acknowledgements ថ្នាក់បរិញ្ញាបត្រ (ធ្វើជាក្រុម)

រឿងប្រឌិត «ភ្លេចយល់សប្តិឃើញបង»

និពន្ធដោយ ភូ ចរិយា អូនតែងតែយល់សប្តិឃើញបង។ យប់ណាក៏ដូចយប់ណា, បងតែងតែលេចក្នុងសុបិនរបស់អូនជានិច្ច។ ហើយអូនតែងត្រឡប់ខ្នើយដើមី្បឲ្យបងយល់សប្តិឃើញអូនដែរ។ នោះអំឡុងពួកយើងស្រឡាញ់គ្នា។ ពេលបងដើរចេញពីអូន, អូននៅតែយល់សប្តិឃើញបង។ អូនក្រោកឡើងកណ្តាលយប់ រួចស្រក់ទឹកភ្នែក។ អូនខាំមាត់រហូតដល់ឈាម «ទោះយ៉ាងណា មិនអាចឲ្យយល់សប្តិឃើញបងទៀតទេ»។ អូនបោះខ្នើយចោល ដើមី្បកុំឲ្យឃើញបងក្នុងសុបិន។ អូនសុខចិត្តគ្រេចក, ក៏មិនចង់ឃើញបងទៀតដែរ។ ទោះគ្មានខ្នើយ, ក៏នៅតែយល់សប្តិឃើញបង ប៉ុន្តែអូនត្រូវតែដេកអត់ខ្នើយ។ អូនដេកអត់ខ្នើយកើយរហូតដល់អូនធ្លាប់។ បន្ទាប់មក បងក៏បានព្រាត់ប្រាសចេញពីសុបិនរបស់អូន។ ៥ ឆ្នាំកន្លង.. បងដូចត្រូវរុយធាក់ងាប់បាត់ហើយ។ ថ្ងៃមួយ មិត្តភក្តិអូនសួរ «យប់មិញយល់សប្តិឃើញអី?» អូនភ្លេចឲ្យឈឹង អូនដឹងថាអូនយល់សប្តិ តែមិនដឹងថាយល់សប្តិឃើញអី។ ពេលយប់ អូនក៏យកខ្នើយមកកើយ។ ជាខ្នើយដែលអូនញាត់ក្នុងទូដាក់ខោស្ល៊ីបអស់ ៥ ឆ្នាំ។ ព្រឹកឡើង អូនក៏ចាំថាអូនបានយល់សប្តិឃើញ idol របស់អូន។ ប៉ុន្មានថ្ងៃមុន ពួកយើងជួបគ្នាដោយចៃដន្យ។ បងមកកេះកៀវ ហើយសួរថា «តើអូនដឹងទេ? បងយល់សប្តិឃើញអូនរាល់យប់។» អូនក៏តបទៅបងវិញថា «អូនរវល់យល់សប្តិឃើញជ្រូកប៉ូលីន៕»

គំរូរបាយការណ៍បញ្ហា និងដំណោះស្រាយ

វីធីសាស្ត្រក្នុងប្រអប់សរុបរបស់របាយការណ៍ប្រជុំបែបថ្មី មិនមែនជាវិធីសាស្ត្រដោះស្រាយទេ។ វាជាវិធីសាស្ត្រសាកល្បងតែប៉ុណ្ណោះ។ ក្រោយពេលសាកល្បងហើយ ទើបដឹងថាវិធីនេះប្រើការបានឬមិនបាន។ គោលដៅច្នៃរបាយការណ៍៖ ១. ដើមី្បធ្វើបច្ចុប្បន្នភាព និងបង្កើនចំណេះដឹងរបស់បុគ្គលិក ២. ដើមី្បកាត់បន្ថយពេលវេលាដោះស្រាយបញ្ហា