ចំណងជើង ៖ គ្រប់ទីកន្លែង, គ្រប់ពេលវេលា, អ្នកអាចរីករាយបាន
ថេរវេលា ៖ ១០ – ៣០ វិនាទី
ផលិតផលគោលដៅ ៖ ទូទៅ
ប្រភេទមាតិកា ៖ ទូទៅ
កាលសម័យ ៖ បច្ចុប្បន្ន
ឆាក ១
បរិយាយ : បុរសសុំទានម្នាក់អង្គុយសុំទាននៅតាមចិញ្ចើមថ្នល់, នៅក្នុងទីប្រជុំជន។
សំឡេង : ជម្រើសរបស់អ្នក
បរិយាយ : មនុស្សម្នាជាច្រើនបានដើរកាត់បុរសសុំទាននោះ។
សំឡេង : ជម្រើសរបស់អ្នក
បរិយាយ : បុរសសុំទានបានមើលមុខមនុស្សទាំងនោះឃើញពួកគេម្នាក់ៗមុខស្រពោន។
សំឡេង : ជម្រើសរបស់អ្នក
ឆាក ២
បរិយាយ : ពេលនោះ បុរសសុំទានបានក្រោកឈរឡើង រួចរាំចាក់ក្បាច់តាមចិត្តរបស់គាត់។
សំឡេង : ជម្រើសរបស់អ្នក
បរិយាយ : មនុស្សម្នានាំគ្នាមើលមកគាត់។ ទឹកមុខរបស់ពួកគេចាប់ផ្តើមធូរស្រាល។
សំឡេង : ជម្រើសរបស់អ្នក
ឆាក ៣
បរិយាយ : អ្នកលេងហ្គីតាបានចូលរួមជាមួយនឹងបុរសសុំទាន។ ម្នាក់លេងភ្លេង, ម្នាក់រាំ។
សំឡេង : ជម្រើសរបស់អ្នក
បរិយាយ : មនុស្សម្នាមកចោមរោមមើល។ ខ្លះទះដៃ, ខ្លះថត, ខ្លះទៀតចូលរាំជាមួយ។
សំឡេង : ជម្រើសរបស់អ្នក
ឆាក ៤
បរិយាយ : បង្ហាញមុខរបស់មនុស្សគ្រប់គ្នា ដែលពោរពេញដោយស្នាមញញឹម និងភាពរីករាយ។
សំឡេង : មិនថាជានរណា, មិនថាមកពីណា, ពួកយើងអាចរីករាយជាមួយគ្នាបាន។
ឆាក ៥
បរិយាយ : បង្ហាញផលិតផល
សំឡេង : ជម្រើសរបស់អ្នក