គំរូ Script សម្រាប់វីដេអូ «លិខិតអនុញ្ញាត តាមបែបបទរដ្ឋបាលក្នុងស្ថាប័នរដ្ឋ»

ខ្ញុំសុំបង្ហាញលិខិតមួយ ដែលខ្ញុំសុំហៅថា 'លិខិតអនុញ្ញាត'។ ឮពាក្យ 'អនុញ្ញាត' ទៅហើយ, មួយរយភាគរយ លិខិតនេះជាលិខិតពីថ្នាក់លើមកថ្នាក់ក្រោម។ ចំពោះក្បាលលិខិត ខ្ញុំសុំមិនរៀបរាប់ទេ។ ខ្ញុំសុំចាប់ផ្តើមពីកាលបរិច្ឆេទ។ ដោយសារតែលិខិតនេះជាលិខិតពីថ្នាក់លើមកថ្នាក់ក្រោម ដូច្នេះកាលបរិច្ឆេទ ត្រូវនៅខាងលើ មិនមែននៅត្រង់កន្លែងចុះហត្ថលេខាឡើយ។ បន្ទាប់ពីកាលបរិច្ឆេទ, ដាក់ពាក្យថា 'លិខិតអនុញ្ញាត' នៅចំកណ្តាលក្រដាស។ ហើយគ្មាន 'កម្មវត្ថុ' ទេ, មានតែ 'យោង' ។ រួចហើយសរសេរចំៗ, ខ្លីៗ ច្បាស់ៗថា៖ លោក លោកស្រីដូចមានរាយនាមខាងក្រោម ត្រូវបានអនុញ្ញាតឲ្យ ឲ្យធ្វើអ្វី? នោះគឺអាស្រ័យលើការងារជាក់ស្តែងរបស់លោកអ្នក។ ខ្ញុំមិនអាចឆ្លើយបានទេ។ បន្ទាប់មក រាយនាម និងព័ត៌មានរបស់អ្នកដែលត្រូវបានអនុញ្ញាតទាំងនោះ។ ត្រង់កន្លែងនេះ លោកអ្នកអាចសរសេរបែបហ្នឹងក៏បាន ឬធ្វើតារាងបែបនេះក៏បានដែរ។ អាស្រ័យលើចំណូលចិត្តរបស់លោកអ្នក ឬការសម្រេចរបស់ថ្នាក់ដឹកនាំស្ថាប័នលោកអ្នក។ បន្ទាប់មក សរសេរបញ្ចប់ថា លិខិតនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ខ្លឹមសារលិខិតចប់ត្រឹមនេះ។ មកដល់ផ្នែកចុះហត្ថលេខា។ ខ្ញុំសុំមិនរៀបរាប់ថាធ្វើដូចម្តេចខ្លះទេ។ ព្រោះអាចពេលខ្លះចុះហត្ថលេខា, ពេលខ្លះត្រូវវាយត្រា, ពេលខ្លះត្រូវដាក់ថាចម្លងជូនអីជាដើម។ ហេតុនេះ ត្រង់ចំណុចហ្នឹង ខ្ញុំសុំឲ្យលោកអ្នកស្វែងរកព័ត៌មានបន្ថែម នូវប្រភេទលិខិតដែលត្រូវនឹងការងារជាក់ស្តែងរបស់លោកអ្នក៕