នៅប្រទេសកម្ពុជា, ក្នុងឆ្នាំ ២០២៤, អាជីវកម្មហាងកាហ្វេកើនចំនួនច្រើនសន្ធឹក ជាពិសេសក្រុងភ្នំពេញ។ ហាងកាហ្វេទាំងនោះមានទាំង Brand ក្នុងស្រុក និង Brand មកពីក្រៅប្រទេស។
ធម្មជាតិក្នុងពិភពជំនួញគឺប្រកួតប្រជែង។ ដូច្នេះអាជីវកម្មហាងកាហ្វេក៏មិនលើកលែងដែរ។ ម្ចាស់ហាងកាហ្វេនីមួយៗត្រូវប្រឹងប្រែងគិតពីយុទ្ធសាស្ត្រទីផ្សារដើមី្បដណ្តើមយកអតិថិជន។ អ្វីដែលគួរឲ្យកត់សម្គាល់ ហាងកាហ្វេទាំងនោះហាក់ដូចជាប្រើក្បួនទីផ្សារដូចគ្នា គឺ product line។
អ្វីទៅជា Product Line?
Product Line គឺជាក្រុមផលិតផលដែលផលិតចេញពីក្រុមហ៊ុនតែមួយ និងជ្រកក្រោមស្លាកឈ្មោះក្រុមហ៊ុនតែមួយ។ ការប្រើ product line marketing ពិតជាជួយដល់អាជីវកម្មបានច្រើន ព្រោះនៅពេលដែលអតិថិជនជឿ និងទុកចិត្តលើស្លាកឈ្មោះផលិតផលណាមួយហើយ ពួកគេនឹងតាមទិញផលិតផលសឹងគ្រប់ប្រភេទដែលមានស្លាកឈ្មោះមួយនោះ។
ការណ៍ដែលគ្រប់ម្ចាស់អាជីវកម្មហាងកាហ្វេក្នុងកម្ពុជាប្រើ Product Line marketing ដើមី្បជួយលើកតម្កើងអាជីវកម្មជារឿងត្រូវ គ្រាន់តែផលិតផលក្នុង product line របស់ពួកគេដូចគ្នា៖
– បើកហាងលក់កាហ្វេ
– លក់អាវយឺតដែលមានស្លាកឈ្មោះហាង
– លក់កែវកាហ្វេដែលមានស្លាកឈ្មោះហាង
ការប្រើ Product Line marketing ក្នុងអាជីវកម្ម មិនថាអាជីវកម្មហាងកាហ្វេឬអាជីវកម្មផ្សេងៗ ជារឿងល្អ។ ប៉ុន្តែម្ចាស់ហាងកាហ្វេនីមួយៗធ្លាប់គិតដែរឬទេថា ហាងខ្លួនគួរមានអ្វីដែលខុសប្លែក និងជាអត្តសញ្ញាណប្រចាំហាង។
ហើយនេះជាការសម្រេចចិត្តរបស់ម្ចាស់អាជីវកម្មផ្ទាល់តែម្តង។ បើសិនជាមិនចង់ អ៊ីចឹងលោកអ្នកអាចបន្តនូវ product line marketing ដូចសព្វថ្ងៃតទៀតចុះ៕
**
**
*
Coffee stores in Cambodia 2024 like to use product line marketing
In Cambodia, 2024, there are a lot of coffee stores. They include local brands and international brands.
The nature of doing business is competition, even coffee store business. In order to get customers, all coffee store owners have to think of a strategy. Noticeable, they seem to use the same marketing strategy – product line.
What is the product line?
Product line is a group of products coming from the same company and have the same brand name. It’s helpful because when customers believe in any brand name, they will likely buy products that are under that brand name.
It is correct that Cambodian coffee store owners use product line to promote their business, but they seem to do the same :
– have a store
– sell T-shirt
– sell coffee cup
Actually, using product line marketing is the correct way, but have the coffee store owners thought about creating anything unique and being identification of their store besides the above things?
However, it’s the decision of the store owner. If they think what they do is good enough, it’s good.