បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។ ព័ត៌មានទូទៅ វេទិកាសម្រាប់បង្ហោះ៖ យូធ្យូប ឈ្មោះគណនី៖ Empire of Pig ប្រភេទវីដេអូ៖ ភេសជ្ជៈ គោលបំណង ដើមី្បឲ្យដឹងថាមួយណាល្អជាង រវាងវិធីសាស្ត្រដូចខាងក្រោម៖ ១. បង្ហោះវីដេអូចំនួនមួយ ក្នុងមួយថ្ងៃ ២. បង្ហោះវីដេអូចន្លោះពី ៣ ទៅ ៥ (ក្នុងថ្ងៃតែមួយ, បង្ហោះបន្តគ្នាប្រមាណជា ៥ នាទី) ក្នុងមួយសប្តាហ៍ ម៉ោងបង្ហោះ៖ ពីម៉ោង ១០ ព្រឹក ដល់ ១២ ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) លទ្ធផល ១. ក្នុង ២៤ ម៉ោង វីដេអូនឹងមានចំនួនទស្សនា ខ្ទង់ពី ១ ០០០ ទៅ ២ ០០០។ ២. ក្នុង ២៤ ម៉ោង វីដេអូដែលបានបង្ហោះមុនគេ នឹងនឹងមានចំនួនទស្សនា ខ្ទង់ពី ១ … Continue reading តើគួរបង្ហោះវីដេអូមួយឬវីដេអូច្រើន?
Tag: digital marketing
១ ចំណុចដែលមិនអាចបង្កើនចរាចររបស់វីដេអូទិតក់ដោយប្រើគេហទំព័រក្នុង WordPress Org
គេហទំព័រដែលស្ថិតក្នុង WordPress Org អាចប្រើសម្រាប់បង្កើតចរាចររបស់វីដេអូដែលលោកអ្នកបង្ហោះលើទិតក់បាន។ ប៉ុន្តែមានមួយចំណុចដែលលោកអ្នកត្រូវដឹង។ នោះគឺ៖ វីដេអូរបស់លោកអ្នកត្រូវតែមិនប្រើភ្លេងឬចម្រៀងដែលដាក់នៅក្នុងទិតក់។ មានន័យថា ប្រសិនបើវីដេអូរបស់លោកអ្នក៖ - ប្រើសំឡេងរបស់លោកអ្នកផ្ទាល់, មិនលាយឡំជាមួយភ្លេងឬចម្រៀងដែលមិនមែនជារបស់លោកអ្នក - ប្រើភ្លេងឬចម្រៀងដែលបង្កើត និងជាកម្មសិទ្ធិរបស់លោកអ្នកផ្ទាល់ នោះលោកអ្នកអាច post វីដេអូរបស់លោកអ្នកលើគេហទំព័រដែលស្ថិតក្នុង WordPress Org ដើមី្បជួយបង្កើនចរាចរវីដេអូបាន។ បើមិនដូច្នោះទេ, លោកអ្នកអាច post វីដេអូបាន តែ WordPress Org នឹងឲ្យទស្សនិកជនត្រឹមតែអាចឃើញរូបស្កឹងដូចជារូបថត (ដូចរូបឧទាហរណ៍ខាងក្រោម) តែចុចបើកមើលវីដេអូមិនបានឡើយ៕ 1 Thing: you cannot increase your video traffic using a website in WordPress.org It’s truly wonderful, and this really works out. You can increase … Continue reading ១ ចំណុចដែលមិនអាចបង្កើនចរាចររបស់វីដេអូទិតក់ដោយប្រើគេហទំព័រក្នុង WordPress Org
វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ
បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។ ក្នុងយុគសម័យឌីជីថល វីដេអូហាក់មានប្រជាប្រិយភាពជាងអត្ថបទអក្សរ។ មនុស្សចូលចិត្តមើលវីដេអូ ហើយក៏ចូលចិត្តរកលុយតាមរយៈវីដេអូដែរ ដោយការផលិតមាតិកាវីដេអូផ្សេងៗហើយបង្ហោះលើគេហទំព័រ និងបណ្តាញសង្គមនានា។ ក្នុងឆ្នាំ ២០២៦ វីដេអូប្រភេទខ្លីបានក្លាយជារបស់ទាក់ទាញអារម្មណ៍។ ដូចវីដេអូប្រភេទវែងដែរ, វីដេអូប្រភេទខ្លីមានមាតិកាច្រើនបែប ដែលក្នុងនោះក៏មានទាំងវីដេអូបង្ហាញពីអាហារ និងភេសជ្ជៈដែរ។ ថ្វីដ្បិតវីដេអូអាហារ និងភេសជ្ជៈទទួលបានប្រជាប្រិយភាពដូចគ្នាពិតមែន, តែវីដេអូភេសជ្ជៈហាក់មានឱកាសច្រើនជាងវីដេអូអាហារ ដោយក្នុងរយៈពេល ២៤ ម៉ោងអាចទទួលបានការទស្សនា ១ ០០០ ដង, រីឯវីដេអូអាហារអាចបានចំនួនទស្សនា ចន្លោះពី ៥០០ ទៅ ៧០០ ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើលោកអ្នកចង់រកចំណូលបន្ថែមតាមរយៈការផលិតមាតិកាវីដេអូ, លោកអ្នកអាចពិចារណាផលិតវីដេអូប្រភេទស្តីពីភេសជ្ជៈ ដោយវីដេអូនោះគួរតែ៖ - មានរយៈពេលពី ១២ ទៅ ២០ វិនាទី - បង្ហាញពីសកម្មភាពដែលជាសេរ៊ី - បង្ហាត់បង្ហាញពីរបៀបធ្វើភេសជ្ជៈបែបងាយៗ - ប្រើភ្លេង ឬសំឡេងពិតៗ (ដូចជាចាក់ភេសជ្ជៈចូលកែវ, ច្របាច់ក្រូចឆ្មារជាដើម)៕ https://www.youtube.com/shorts/HspMgp2PA4c Drink videos have a faster chance … Continue reading វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ
មាតិកាណែនាំឲ្យផ្លាស់ប្តូរទម្លាប់អាចជាប្រធានបទវីដេអូ Viral
បញ្ជាក់៖ នេះជាគំនិត និងបទពិសោធផ្ទាល់ខ្លួន។ សកម្មភាពដែលពាក់ព័ន្ធនឹងប្រពៃណីទំនៀមទម្លាប់អាចក្លាយជាប្រធានបទ viral។ ឧទាហរណ៍ ចំពោះប្រជាជនកម្ពុជា៖ - ការអុជធូប - ការសែនព្រេន - ការទៅរកគ្រូទាយ, គ្រូចូលរូប ឬគ្រូហុងស៊ុយ ។ល។ ប្រសិនបើលោកអ្នកធ្វើវីដេអូដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ ជាពិសេសប្រាប់ឲ្យបញ្ឈប់, នោះនឹងមានមតិយ៉ាងច្រើនមកកាន់វីដេអូរបស់លោកអ្នក ដែលមតិទាំងនោះជាមតិអវិជ្ជមានច្រើនជាងមតិវិជ្ជមាន។ ចំពោះអ្នកដែលចង់ចាប់ឱកាសឲ្យគណនីបណ្តាញសង្គមត្រូវបានគេស្គាល់ អាចប្រើមាតិកាប្រភេទនេះ។ ប៉ុន្តែសុំប្រុងប្រយ័ត្នចំពោះខ្លឹមសារវីដេអូ ព្រោះមនុស្សដែលមានជំនឿស៊ប់តែងតែយល់ច្រឡំ ដូច្នេះតោងរៀបចំ និងត្រួតពិនិត្យខ្លឹមសារឲ្យបានហ្មត់ចត់ ដើមី្បកាត់បន្ថយបញ្ហា៕ សម្គាល់៖ វីដេអូប្រភេទនេះអាចបង្កជាជម្លោះ ដូច្នេះជាការបង្ការ, គួរបិទការបញ្ចេញមតិ។ ** ** * Content that encourages social habit change can be a subject of viral video Note: This is a personal opinion and experience. … Continue reading មាតិកាណែនាំឲ្យផ្លាស់ប្តូរទម្លាប់អាចជាប្រធានបទវីដេអូ Viral