តើគួរបង្ហោះវីដេអូមួយឬវីដេអូច្រើន?

បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។ ព័ត៌មានទូទៅ វេទិកាសម្រាប់បង្ហោះ៖ យូធ្យូប ឈ្មោះគណនី៖ Empire of Pig ប្រភេទវីដេអូ៖ ភេសជ្ជៈ គោលបំណង ដើមី្បឲ្យដឹងថាមួយណាល្អជាង រវាងវិធីសាស្ត្រដូចខាងក្រោម៖ ១. បង្ហោះវីដេអូចំនួនមួយ ក្នុងមួយថ្ងៃ ២. បង្ហោះវីដេអូចន្លោះពី ៣ ទៅ ៥ (ក្នុងថ្ងៃតែមួយ, បង្ហោះបន្តគ្នាប្រមាណជា ៥ នាទី) ក្នុងមួយសប្តាហ៍ ម៉ោងបង្ហោះ៖ ពីម៉ោង ១០ ព្រឹក ដល់ ១២ ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) លទ្ធផល ១. ក្នុង ២៤ ម៉ោង វីដេអូនឹងមានចំនួនទស្សនា ខ្ទង់ពី ១ ០០០ ទៅ ២ ០០០។ ២. ក្នុង ២៤ ម៉ោង វីដេអូដែលបានបង្ហោះមុនគេ នឹងនឹងមានចំនួនទស្សនា ខ្ទង់ពី ១ … Continue reading តើគួរបង្ហោះវីដេអូមួយឬវីដេអូច្រើន?

១ ចំណុចដែលមិនអាចបង្កើនចរាចររបស់វីដេអូទិតក់ដោយប្រើគេហទំព័រក្នុង WordPress Org

គេហទំព័រដែលស្ថិតក្នុង WordPress Org អាចប្រើសម្រាប់បង្កើតចរាចររបស់វីដេអូដែលលោកអ្នកបង្ហោះលើទិតក់បាន។ ប៉ុន្តែមានមួយចំណុចដែលលោកអ្នកត្រូវដឹង។ នោះគឺ៖ វីដេអូរបស់លោកអ្នកត្រូវតែមិនប្រើភ្លេងឬចម្រៀងដែលដាក់នៅក្នុងទិតក់។ មានន័យថា ប្រសិនបើវីដេអូរបស់លោកអ្នក៖ - ប្រើសំឡេងរបស់លោកអ្នកផ្ទាល់, មិនលាយឡំជាមួយភ្លេងឬចម្រៀងដែលមិនមែនជារបស់លោកអ្នក - ប្រើភ្លេងឬចម្រៀងដែលបង្កើត និងជាកម្មសិទ្ធិរបស់លោកអ្នកផ្ទាល់ នោះលោកអ្នកអាច post វីដេអូរបស់លោកអ្នកលើគេហទំព័រដែលស្ថិតក្នុង WordPress Org ដើមី្បជួយបង្កើនចរាចរវីដេអូបាន។ បើមិនដូច្នោះទេ, លោកអ្នកអាច post វីដេអូបាន តែ WordPress Org នឹងឲ្យទស្សនិកជនត្រឹមតែអាចឃើញរូបស្កឹងដូចជារូបថត (ដូចរូបឧទាហរណ៍ខាងក្រោម) តែចុចបើកមើលវីដេអូមិនបានឡើយ៕ 1 Thing: you cannot increase your video traffic using a website in WordPress.org It’s truly wonderful, and this really works out. You can increase … Continue reading ១ ចំណុចដែលមិនអាចបង្កើនចរាចររបស់វីដេអូទិតក់ដោយប្រើគេហទំព័រក្នុង WordPress Org

ហាងកាហ្វេគួរតែលើសពីហាងកាហ្វេ

យ៉ាយ៉ា ១: តើឯងយល់យ៉ាងម៉េចដែរចំពោះហាងកាហ្វេនេះ? យ៉ាយ៉ា ២: ធម្មតា។ ដូចគេដូចឯង។ យ៉ាយ៉ា ១: ទីនេះជាហាងបងប្អូនរបស់គ្នា។ គេបើកពីរបីខែមកហើយ។ ទោះបីមានភ្ញៀវ តែឯងមើលទៅ... ដូច្នេះហើយទើបគ្នានាំឯងមក ដើមី្បចង់បានគំនិតខ្លះៗ។ យ៉ាយ៉ា ២: បើកហាងកាហ្វេមិនមែនដើមី្បតែលក់កាហ្វេទេ គួរតែមានអ្វីដែលលើសពីហ្នឹង។ យ៉ាយ៉ា ១: តើគួរធ្វើអ្វីដែរ? យ៉ាយ៉ា ២: ឯងឲ្យគេសាកពិចារណាទៅមើលថា ប្រសិនបើគេដាក់ម៉ាស៊ីនឆុងកាហ្វេបែបទំនើបមួយនៅចំកណ្តាលហាង ឬតាំងគ្រាប់កាហ្វេច្រើនប្រភេទនៅលើតុដ៏វែងមួយ ហើយមានបុគ្គលិកម្នាក់ដែលមានចំណេះដឹងផ្នែកម៉ាស៊ីនឆុងកាហ្វេ ឬគ្រាប់កាហ្វេមកណែនាំប្រាប់ភ្ញៀវ តើយ៉ាងម៉េចដែរ? យ៉ាយ៉ា ១: តើធ្វើដូច្នេះដើមី្បទាក់ទាញអារម្មណ៍មែនទេ? យ៉ាយ៉ា ២: នេះដើមី្បទាក់ទាញអារម្មណ៍ហើយចាប់អារម្មណ៍របស់អតិថិជនឲ្យជាប់ ដោយការមិនត្រឹមតែផ្តល់កាហ្វេទេ តែបន្ថែមជាមួយនឹងចំណេះដឹងពាក់ព័ន្ធនឹងរបស់ដែលពួកគេកំពុងតែផឹកហ្នឹងឯង៕ https://www.youtube.com/shorts/yi5ng_6zBVI Coffee shop should be more than just a coffee shop yaya 1: What do you think … Continue reading ហាងកាហ្វេគួរតែលើសពីហាងកាហ្វេ

វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ

បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។ ក្នុងយុគសម័យឌីជីថល វីដេអូហាក់មានប្រជាប្រិយភាពជាងអត្ថបទអក្សរ។ មនុស្សចូលចិត្តមើលវីដេអូ ហើយក៏ចូលចិត្តរកលុយតាមរយៈវីដេអូដែរ ដោយការផលិតមាតិកាវីដេអូផ្សេងៗហើយបង្ហោះលើគេហទំព័រ និងបណ្តាញសង្គមនានា។ ក្នុងឆ្នាំ ២០២៦ វីដេអូប្រភេទខ្លីបានក្លាយជារបស់ទាក់ទាញអារម្មណ៍។ ដូចវីដេអូប្រភេទវែងដែរ, វីដេអូប្រភេទខ្លីមានមាតិកាច្រើនបែប ដែលក្នុងនោះក៏មានទាំងវីដេអូបង្ហាញពីអាហារ និងភេសជ្ជៈដែរ។ ថ្វីដ្បិតវីដេអូអាហារ និងភេសជ្ជៈទទួលបានប្រជាប្រិយភាពដូចគ្នាពិតមែន, តែវីដេអូភេសជ្ជៈហាក់មានឱកាសច្រើនជាងវីដេអូអាហារ ដោយក្នុងរយៈពេល ២៤ ម៉ោងអាចទទួលបានការទស្សនា ១ ០០០ ដង, រីឯវីដេអូអាហារអាចបានចំនួនទស្សនា ចន្លោះពី ៥០០ ទៅ ៧០០ ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើលោកអ្នកចង់រកចំណូលបន្ថែមតាមរយៈការផលិតមាតិកាវីដេអូ, លោកអ្នកអាចពិចារណាផលិតវីដេអូប្រភេទស្តីពីភេសជ្ជៈ ដោយវីដេអូនោះគួរតែ៖ - មានរយៈពេលពី ១២ ទៅ ២០ វិនាទី - បង្ហាញពីសកម្មភាពដែលជាសេរ៊ី - បង្ហាត់បង្ហាញពីរបៀបធ្វើភេសជ្ជៈបែបងាយៗ - ប្រើភ្លេង ឬសំឡេងពិតៗ (ដូចជាចាក់ភេសជ្ជៈចូលកែវ, ច្របាច់ក្រូចឆ្មារជាដើម)៕ https://www.youtube.com/shorts/HspMgp2PA4c Drink videos have a faster chance … Continue reading វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ