Convenience ប្រែជាភាសាខ្មែរថា «ភាពងាយស្រួល»។
នៅក្នុង Marketing, Convenience សំដៅដល់ភាពងាយស្រួល ដែលម្ចាស់ផលិតផលឬសេវាកម្មផ្តល់ឲ្យអតិថិជន ទាំងក្នុងការរក, ការប្រើប្រាស់ និងការទទួលបានអត្ថប្រយោជន៍ពីផលិតផលឬសេវាកម្ម។
ឧទាហរណ៍ បើយើងមានផលិតផលមួយ ហើយអតិថិជនចង់ទិញ ហើយគាត់អាចរកបានសឹងនៅគ្រប់កន្លែង មិនថានៅផ្សារទំនើប, ផ្សារទូទៅ, Mart, នោះហើយដែលហៅថា ការផ្តល់ភាពងាយស្រួលដល់អតិថិជន។ មួយទៀត ពេលចង់ប្រើផលិតផល អតិថិជនគ្រាន់តែហែកថង់ស្រោបផលិតផល, រួចមួលគម្រប ហើយគម្របទៀតសោតមិនពិបាកបើក ដោយគ្រាន់តែមួលមួយឆាច់គឺបើកបាន, នោះចាត់ជា Convenience ហើយ។ នៅមានការដាក់កាលបរិច្ឆេទផុតកំណត់លើផលិតផលនៅទីតាំងដែលអតិថិជនងាយនឹងរកឃើញ, ការដាក់ព័ត៌មានស្តីពីរបៀបប្រើប្រាស់ជាប់ជាមួយនឹងផលិតផល, ភាសា តួអក្សរ ទំហំអក្សរនៅក្នុងសេចក្តីណែនាំពីរបៀបប្រើផលិតផល, អត្ថប្រយោជន៍ និងចំណុចដែលត្រូវប្រុងប្រយ័ត្ន។ សូមី្បតែរបៀបដោះស្រាយបញ្ហាជូនអតិថិជនក៏ត្រូវបានចាត់ជា Convenience ក្នុង Marketing ដែរ។
សរុបមក Convenience ក្នុង Marketing ជាការធ្វើឲ្យអតិថិជនពេញចិត្តទាំងស្រុង ទាំងលើការទិញ និងប្រើប្រាស់ផលិតផលឬសេវាកម្ម៕
**
**
*
Meaning of ‘Convenience’ in marketing
Convenience translates into Khmer as ‘comfort’.
In marketing, ‘convenience’ refers to the ease which an owner of a product or service provides their customers including how to find the product, how to use the product, and what benefits that the customers will get from the product or service.
For example, if we have a product and the customers want to buy it. If they can find it almost everywhere, whether in the mall, supermarket, local market, mart etc. that is called a convenience (marketing) towards customer convenience.
Also, when customers want to use the product, they can open it easily – that is Convenience. Even the expiration dates are posted on the product where customers can easily find them, information on how to use, language, font size of letters in the product instructions, benefits and precautions etc. are Convenience (marketing). As well, the way the company responds and solves customer problems related to the product/service is classified as Convenience (marketing).
In conclusion, ‘convenience’ in marketing is to make customers completely satisfied with both the purchase and use of the product or service.