គំរូកិច្ចសន្យាជួលបន្ទប់ (ផ្ទះសំណាក់)

កិច្ចសន្យានេះគឺជាកិច្ចសន្យាជួលបន្ទប់ក្នុងផ្ទះ............ ដែលមានទីតាំង.......... ដែលធ្វើឡើងរវាង៖ ភាគី ក ម្ចាស់ផ្ទះសំណាក់......... ឈ្មោះ............ ភេទ...... ជនជាតិ...... សញ្ជាតិ........ អត្តសញ្ញាណប័ណ្ណលេខ........... ជាមួយនឹងភាគី ខ ឈ្មោះ……………………………… ឈ្មោះជាអក្សរឡាតាំង……………………… ភេទ…...     ជនជាតិ……..… សញ្ជាតិ…...……. អត្តសញ្ញាប័ណ្ណឬលិខិតឆ្លងដែនលេខ…………………. ថ្ងៃខែឆ្នាំកំណើត……………………… មុខរបរ……………………………… អាសយដ្ឋានបច្ចុប្បន្ន ………………………………លេខទូរស័ព្ទ……………………….. យានជំនិះ..................................... ជាអ្នកជួលបន្ទប់លេខ…………………. ក្នុងផ្ទះ.....................................។ ក្រោយពីបានពិភាក្សារួមគ្នា ភាគីទាំងពីរបានព្រមព្រៀង និងឯកភាពគ្នាដូចខាងក្រោម ៖ ប្រការ ១ ៖     ភាគី «ក» បានយល់ព្រមជួលបន្ទប់លេខ…………………… ក្នុងផ្ទះល្វែងដែលមានទីតាំងខាងលើ​ រយៈពេល…………….. គិតចាប់ពី………………………...… ឲ្យទៅ ភាគី «ខ» ដើមី្បស្នាក់នៅ…………… ក្នុងមួយខែ តម្លៃ………………………...។ ប្រការ ២ ៖    ភាគី «ខ» យល់ស្របទាំងស្រុងតាមខ្លឹមសារនៃប្រការ ១។ ប្រការ … Continue reading គំរូកិច្ចសន្យាជួលបន្ទប់ (ផ្ទះសំណាក់)

គន្លឹះ ៣ ដើមី្បកត់ត្រាអង្គប្រជុំឲ្យទាន់ (ស្ថាប័នរដ្ឋ)

ដោយសារតែក្នុងអង្គប្រជុំតម្រូវ៖ - ឲ្យប្រើសៀវភៅ និងប៊ិច - មិនអាចប្រើកុំព្យូទ័រ - មិនអាចថតសំឡេងឬថតវីដេអូ ដូច្នេះដើមី្បកត់ត្រាឲ្យទាន់នូវសម្តីក្នុងអង្គប្រជុំសម្រាប់ធ្វើរបាយការណ៍ លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖ ១. ក្នុងសៀវភៅកត់ត្រា មុនអង្គប្រជុំចាប់ផ្តើម គួរសរសេរក្បាលសេចក្តីឲ្យហើយ៖ + ឈ្មោះកិច្ចប្រជុំ + កាលបរិច្ឆេទប្រជុំ + ទីកន្លែងប្រជុំ + ម៉ោងប្រជុំ + ឈ្មោះអ្នកចូលរួម (បើសិនជាអាច) ២. កត់ដំណើរហេតុអង្គប្រជុំដោយសង្ខេប និងប្រើអក្សរកាត់ ៣. ប្រើអក្សរបរទេស និងនិមិត្តសញ្ញាលាយ៕ ** ** * 3 Key to take note fast in meeting (of Cambodian public sector) Because in the meeting: - is allowed to use … Continue reading គន្លឹះ ៣ ដើមី្បកត់ត្រាអង្គប្រជុំឲ្យទាន់ (ស្ថាប័នរដ្ឋ)

លក្ខណៈសម្បតិ្តដើម្បីធ្វើជាអ្នកសម្របសម្រួលកម្មវិធី (MC)

ក្នុងអត្ថបទនេះ សុំលើកឡើងពីលក្ខណៈសម្បត្តិដើមី្បធ្វើជាអ្នកសម្របសម្រួលកម្មវិធីរបស់ស្ថាប័នរដ្ឋ។ គ្រប់ចំណុចដែលរៀបរាប់ មិនមែនមានន័យថា គឺត្រូវតែបែបហ្នឹងទេ។ នេះគ្រាន់តែបង្ហាញជូននូវលក្ខខណ្ឌទូទៅតាមបទពិសោធការងារ និងការអង្កេតរបស់ផ្ទាល់តែប៉ុណ្ណោះ។ លក្ខណៈសម្បត្តិដើមី្បធ្វើជា MC របស់ស្ថាប័នរដ្ឋមានពីរចម្បង៖ ដំបូងឡើយ គឺមើលលើរូបសម្បត្តិ។ មិនត្រូវការស្អាតផ្តាច់គេទេ ត្រឹមតែល្មមសមរម្យ និងមានលក្ខណៈជាខ្មែរ ដូចជាសម្បុរស្រអែម (ឬសម្បុរស តែមិនសពេក) និងជាពិសេសមានសក់ខ្មៅ (ធម្មជាតិ)។ បន្ទាប់ពីរូបសម្បតិ្ត គឺត្រូវមើលលើរបៀបនិយាយ, សំដៅដល់ការអានតួអក្សរ ជាពិសេសគឺបញ្ចេញសូរបានច្បាស់ និងត្រឹមត្រូវតាមសំនៀងខ្មែរភាគកណ្តាល។ ឧទាហរណ៍ 'កែវ' ត្រូវអានថា កែវ មិនមែន 'គែវ' ទេ។ ចំណុចទីពីរនេះសំខាន់ជាងចំណុចទីមួយទៅទៀត។ បច្ចុប្បន្ននេះមានការអនុគ្រោះច្រើនដោយសារតែក្នុងកម្មវិធីមានភ្ញៀវអន្តរជាតិ ដូច្នេះស្ថាប័នរដ្ឋមិនសូវតឹងតែងដូចមុនទេក្នុងការរើស MC។ ដោយឡែកបើជាកម្មវិធីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដាច់ខាតត្រូវតែផ្តល់អាទិភាព និងតម្លៃដល់ភាសាជាតិ ដូច្នេះតម្រូវឲ្យរើសយក MC ដែលបញ្ចេញសំនៀងអក្សរខ្មែរច្បាស់ និងត្រូវក្រឹតក្រម៕

រឿង «ឆាប់ឡើង»

និពន្ធដោយ ភូ ចរិយា «អូយបង។ អូនពិបាកទ្រាំណាស់ ឆាប់ឡើងបង ឆាប់ឡើង។» «ចាំមួយភ្លែត បងដោះអាវសិន។» «លឿនឡើងមកបង។ អូនជិតដាច់ខ្យល់ឥឡូវហើយ។ ឆាប់ឡើង។» «កុំទាន់រហន់មើល៍។» «លឿនបង លឿន។ អូន.. ត្រូវការ.. បង.. ឆា.. ងាវអំពិលទុំឲ្យអូន។» «ដឹងហើយ។ បងដោះអាវទុក ព្រោះអាវស ខ្លាចឆាទៅ ខ្ទាតប្រឡាក់ ពិបាកបោក។ ៥ នាទីទៀត អូនបានញ៉ាំហើយ ប្រពន្ធសម្លាញ់៕»