និពន្ធដោយ ភូ ចរិយាម៉ោងមួយរសៀល សយដើរសំដៅទៅរកខ្ទមអ្នកតា។ ទៅដល់ គេអុជធូបលុតជង្គង់រួចលើកដៃសំពះ។ «អ្នកតាអឺយ! សូមជួយកូនចៅឲ្យបានលុយ។ កូនចៅនឹងមិនភ្លេចគុណទេ។» ស្របពេលនោះ អ្នកតាទើបត្រឡប់មកដល់ខ្ទម។ ពេលឮសម្តីរបស់សយ, គាត់ក៏ប្រមើមើលពីសយ។ ក្រោយពីឃើញជីវិតរស់នៅប្រចាំថ្ងៃរបស់សយ អ្នកតាខឹងយ៉ាងខ្លាំងហើយក៏ស្ទុះចេញមកបង្ហាញខ្លួនឲ្យសយឃើញ។ «ស្អីអ្ហៈ!» អ្នកតាចង្អុលមុខសយ «អ្ហែងនេះ! ការងារក៏អត់ធ្វើ។ រកស៊ីក៏អត់។ តើឲ្យអញជួយឲ្យអ្ហែងបានលុយតាមវិធីណា?» សយមិនខ្លាច បែរជាឆ្លើយធ្វើព្រងើយ៖ «អ្នកតាកុំចេះ។ រឿងខ្ញុំអត់ការងារ, អត់រកស៊ីជារឿងរបស់ខ្ញុំ។ បំពេញតែតួនាទីខ្លួនទៅ។ គេមកសុំ, ត្រូវតែជួយគេ។» «អ៊ីចឹងអ្ហែងឲ្យអញធ្វើម៉េច?» អ្នកតាច្រត់ចង្កេះសួរ។ «ធ្វើម៉េចធ្វើទៅ។ សំខាន់ខ្ញុំមកសុំ, ត្រូវតែជួយខ្ញុំ។ ត្រូវតែរកលុយឲ្យខ្ញុំ។ ត្រង់ថារកមកឲ្យខ្ញុំយ៉ាងម៉េច ហ្នឹងរឿងរបស់អ្នកតា។» និយាយចប់ សយដើរចេញ ទុកឲ្យអ្នកតាគ្រវីក្បាល, យកដៃបោចសក់ខ្លួនឯង បន្ទាប់មកក៏យកក្បាលទៅអុកនឹងសសរខ្ទមឮសូរម៉ាំងៗ៕
Month: July 2024
គំរូកិច្ចសន្យាជួលផ្ទះ
នេះសម្រាប់ជាគំនិត និងជំនួយដល់អ្នកមានផ្ទះ ហើយចង់ជួលផ្ទះទៅឲ្យអតិថិជន។ ប៉ុន្តែដោយសារតែឯកសារមួយនេះស្ថិតក្នុងផ្នែកឯកសារជំនាញ និងពាក់ព័ន្ធនឹងពន្ធអាករ។ល។ នាងខ្ញុំសុំឲ្យលោកអ្នកយកទៅកែសម្រួល និងកុំភ្លេចសុំការណែនាំពីឃុំសង្កាត់របស់លោកអ្នកតាមការគួរ៕ ** ** * កិច្ចសន្យាជួលផ្ទះ ផ្ទះលេខ.... ផ្លូវលេខ..... ក្រុមទី....... ភូមិ........ សង្កាត់......... ខណ្ឌ........... រាជធានីភ្នំពេញ។ រវាង ឈ្មោះ........................... ភេទ...... កើតថ្ងៃទី..... ខែ......... ឆ្នាំ......... សញ្ជាតិខ្មែរ មុខរបរ......................... មានទីលំនៅផ្ទះលេខ........ ផ្លូវ........ សង្កាត់............. ខណ្ឌ............ រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ........ លេខទូរស័ព្ទ.............................. ជាភាគីម្ចាស់ផ្ទះ ដែលតទៅហៅកាត់ថា ភាគី ក។ និង ឈ្មោះ........................... ភេទ...... កើតថ្ងៃទី..... ខែ......... ឆ្នាំ......... សញ្ជាតិខ្មែរ មុខរបរ......................... មានទីលំនៅផ្ទះលេខ........ ផ្លូវ........ សង្កាត់............. ខណ្ឌ............ រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ........ លេខទូរស័ព្ទ.............................. ជាភាគីអ្នកជួលផ្ទះ តទៅនេះហៅកាត់ថា ភាគី … Continue reading គំរូកិច្ចសន្យាជួលផ្ទះ
កង់ឌុប
ជឿជាក់ថា មិនសូវមានអ្នកដឹងឡើយ ព្រោះកង់ឌុបមាននៅកម្ពុជាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សូមី្បតែខ្ញុំក៏ទើបតែដឹងដែរ។ «កង់ឌុប» ជាយានជំនិះស៊ីឈ្នួល ដូចស៊ីក្លូ និងម៉ូតូឌុបក្នុងសម័យបច្ចុប្បន្ន។ យានស៊ីឈ្នួលមួយនេះមានអាយុកាលប្រមាណជាពីរទៅបីឆ្នាំ ចន្លោះពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ និងមាននៅតែក្នុងក្រុងភ្នំពេញ (បើតាមការរៀបរាប់របស់អ្នកផ្ទះ)។ កង់ឌុប ដូចម៉ូតូឌុប ដោយផ្តោតលើសេវាកម្មដឹកមនុស្សពីទីតាំងមួយទៅទីតាំងមួយ តែបានមនុស្សម្នាក់ ហើយនិងអីវ៉ាន់តិចតួច ប៉ុន្តែកង់ឌុបដូចស៊ីក្លូត្រង់មានល្បឿនយឺត និងដឹកជញ្ជូនក្នុងចម្ងាយជិតៗ។ បើតាមការចងចាំរបស់អ្នកផ្ទះ អ្នករត់កង់ឌុបសុទ្ធសឹងតែជាមនុស្សប្រុស, ស្លៀកពាក់ប្រហាក់ប្រហែលនឹងអ្នករត់ម៉ូតូឌុប តែសម្លៀកបំពាក់ចាស់ជាងឆ្ងាយណាស់ (ព្រោះទើបតែរួចផុតពីរបបខ្មែរក្រហម)។ ទាក់ទងនឹងតម្លៃឈ្នួលកង់ឌុប ខ្ញុំមិនដឹងឡើយ ហើយអ្នកផ្ទះក៏មិនដឹងដែរ ដោយសារតែពួកគាត់មិនដែលបានជិះកង់ឌុបនោះ។ ពួកគាត់គ្រាន់តែឃើញ និងដឹងពីកង់ឌុប ពេលពួកគាត់មកភ្នំពេញ។ ខ្ញុំបានសួរពីម៉ូដកង់ដែលអ្នករត់កង់ឌុបប្រើ។ ពួកគាត់ប្រាប់ថា ពួកគេប្រើកង់ខ្មែរ, ខ្លះទៀតប្រើកង់ប្រុស។ ខ្ញុំធ្លាប់ឃើញកង់ខ្មែរ ក្នុងអំឡុងឆ្នាំ ១៩៩០ តែចាំរូបរាងស្រពិចស្រពិល ព្រោះខ្ញុំនៅក្មេងនៅឡើយ។ បើសិនជាអាចរកឃើញវីដេអូខារ៉ាអូខេ ច្រៀងដោយ ណូយ វណ្ណេត ដែលមានចំណងជើងថា «កង់បងធ្វើនៅស្រុកខ្មែរ» នោះលោកអ្នកនឹងបានឃើញរូបរាងកង់ខ្មែរយើងកាលសម័យនោះហើយ។ ចំពោះកង់ប្រុសមានរូបរាងដូចក្នុងរូបខាងក្រោម (ថតនៅភូមិត្នោតជ្រំ)។ បើតាមសម្តីរបស់អ្នកផ្ទះ ក្រោយរំដោះពីរបបខ្មែរក្រហម កម្ពុជាមានយានដឹកជញ្ជូនបីប្រភេទ … Continue reading កង់ឌុប
គំរូ Cover Letter ជាភាសាខ្មែរ
ពេលដាក់ពាក្យចូលធ្វើការតាមស្ថាប័នឯកជន គេតម្រូវឲ្យមាន CV និង Cover Letter។ ទាំងពីររបស់នេះត្រូវសរសេរជាភាសាអង់គ្លេស។ ប៉ុន្តែខ្ញុំយល់ថា ខ្មែរមាន CV និង Cover Letter ជាភាសាខ្មែរក៏មិនជាទាស់ខុសអី្វដែរ ទើបខ្ញុំធ្វើ និងបកប្រែ CV និង Cover Letter ជាភាសាខ្មែរទៅ។ គ្រាន់តែ CV ខ្ញុំដឹងថាជាភាសាខ្មែរហៅថា ប្រវត្តិរូបសង្ខេប តែ Cover Letter ខ្ញុំមិនដឹងទេ ហើយខ្ញុំក៏រកពាក្យមកដាក់មិនទាន់ត្រូវដែរ ដូច្នេះខ្ញុំសុំប្រើពាក្យ Cover Letter ដដែល គ្រាន់តែថែមថា ជាភាសាខ្មែរ។ ទោះយ៉ាងណា ក៏ Cover Letter ជាភាសាខ្មែរមួយនេះ មិនទាន់មានការទទួលស្គាល់ និងទទួលយកឲ្យប្រើប្រាស់ឡើយ ដូច្នេះសូមលោកអ្នកមេត្តាយកទៅប្រើប្រាស់តាមការគួរ៕ ** * Cover Letter in Khmer language In Cambodia, CV and … Continue reading គំរូ Cover Letter ជាភាសាខ្មែរ