គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)

នៅក្នុងអត្ថបទនេះ នាងខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបធ្វើកំណត់ហេតុ ២ យ៉ាង ដែលនាងខ្ញុំធ្លាប់បានប្រទះអំឡុងធ្វើការកន្លងមក ដោយគំរូនេះគឺតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ។ លោកអ្នកអាចមើលជាព័ត៌មាន និងចំណេះដឹង។ ក្នុងករណី លោកអ្នកយកទៅប្រើប្រាស់ សូមកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      កំណត់ហេតុស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា យោង   :      សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ....... ឲ្យបានជ្រាបថា កាលពីឆ្នាំពីរពាន់ដប់ប្រាំពីរ ខែកក្កដា ថ្ងៃទីម្ភៃមួយ វេលាម៉ោងប្រាំបួន និងសូន្យនាទីព្រឹក នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សាស្តីពីការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែកព័ត៌មានវិទ្យា ឲ្យចូលបម្រើការងារក្នុង (ឈ្មោះស្ថាប័ន) ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជានាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំរបស់.............  និងមានការចូលរួមពី៖ ១. លោក ចន ស្រី ប្រធាននាយកដ្ឋាន............ ជាប្រធានអង្គប្រជុំ ២. លោក កក ស៊ីថា ...................................... ៣. លោកស្រី រី ដា … Continue reading គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)

គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)

អ្វីដែលខ្ញុំបង្ហាញនេះជាគំរូសម្រាប់ជាជំនួយ និងផ្តល់គំនិតដល់លោកអ្នកដែលជា MC នៅក្នុងកម្មវិធីប្រហាក់ប្រហែល។ នៅក្នុងឯកសារគំរូនេះមានទាំងភាសាខ្មែរ និងអង់គ្លេស។ ដោយឡែកវាមានតែសម្តីបើកកម្មវិធីទេ។ ខ្ញុំមិនអាចធ្វើគំរូសម្តីសម្រាប់កម្មវិធីទាំងមូលទេ ដោយសារតែគ្មានរបៀបវារៈ។ សង្ឃឹមថា គំរូសម្តី MC មួយនេះនឹងជួយកាត់បន្ថយការលំបាករបស់លោកអ្នកបាន។ ប៉ុន្តែកុំភ្លេចកែសម្រួលផងណា៎៕ បញ្ជាក់៖ សម្តី MC នេះត្រូវនឹងកម្មវិធីស្ថាប័នឯកជនច្រើនជាង។ ** * នាងខ្ញុំសូមគោរពឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មពិធី។ នាងខ្ញុំឈ្មោះ.......... ហើយថ្ងៃនេះ នាងខ្ញុំមានក្តីសោមនស្សជាពន់ពេកដែលបានធ្វើជាអ្នកសម្របសម្រួលក្នុង (ឈ្មោះកម្មវិធី) រវាង (ឈ្មោះស្ថាប័ន) ដែលជា (និយាយពីសង្ខេបពីមុខងារ និងគោលដៅរបស់ស្ថាប័នឬកម្មវិធី)។ មុននឹងចាប់ផ្តើមកម្មវិធី តាងនាមឲ្យ (ឈ្មោះស្ថាប័នម្ចាស់កម្មវិធី) នាងខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ហើយកម្មវិធីយើងក៏មានក្តីសោមនស្សរីករាយបំផុត ដោយបានឃើញវត្តមាន (រៀបរាប់ឈ្មោះដៃគូសំខាន់ៗ) និងមិត្តមកពីខាងសារព័ត៌មាន។ ឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព … Continue reading គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)