និពន្ធដោយ ភូ ចរិយា នារី ៖ ដើមី្បបង្ហាញថាជឿជាក់លើមនុស្សម្នាក់ តើគេធ្វើយ៉ាងម៉េច? បុរស ៖ ស្រួលទេ។ ឧទាហរណ៍ ដូចជារវាងបង និងអូន។ បើគេមកប្រាប់បងថា អូនលួចមានអ្នកផ្សេង, បើសិនបងជឿជាក់លើអូន បងអត់ខ្វល់ទេ។ ប៉ុន្តែបើបងមិនជឿអូន, បងនឹងមកសួរអូនថា តើអូនពិតជាលួចមានអ្នកផ្សេងដូចគេថាមែនឬអត់៕
Month: July 2024
គំរូសម្តី MC សម្រាប់ប្រើពេលផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធី (ស្ថាប័នឯកជន)
ការផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធីមិនងាយនឹងកើតឡើងទេ។ ប៉ុន្តែវាអាចនឹងមានឱកាសកើតបាន។ ហេតុដូច្នេះហើយទើបអ្នកសម្របសម្រួលកម្មវិធី (MC) ត្រូវតែត្រៀមពាក្យសម្តីជាមុន ដើមី្បទុកប្រើនៅពេលស្ថានការណ៍នោះកើតមាន។ ទោះយ៉ាងណា នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួល ព្រោះពាក្យសម្តី MC ដែលនាងខ្ញុំព្រាងនេះ មិនថាទាំងខ្មែរឬអង់គ្លេស អាចនឹងខុស និងខ្វះខាត៕ សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងអង្គពិធី តាងនាមឲ្យ.......................... នាងខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស យ៉ាងជ្រាលជ្រៅបំផុត ដែលព្រមទទួលការអញ្ជើញរបស់យើងខ្ញុំមកចូលរួមក្នុង .........................................។ ជាបឋមនេះ នាងខ្ញុំសូមគោរពជម្រាបជូនថា ដោយសារតែមានភារកិច្ចបន្ទាន់ដែលមិនអាចខកខានបាន ..................................... មិនអាចមកចូលរួមកម្មវិធីព្រឹកនេះបានឡើយ។ ហេតុដូច្នេះ មតិស្វាគមន៍បើក.................................... យើងខ្ញុំសូមប្រគល់ជូន.......................................................។ សូមគោរពអញ្ជើញ ...............................។ ** ** * MC speech sample in case of changing the welcome remark event … Continue reading គំរូសម្តី MC សម្រាប់ប្រើពេលផ្លាស់ប្តូរគណៈអធិបតីបើកកម្មវិធី (ស្ថាប័នឯកជន)
ពណ៌ជញ្ជាំងសារមន្ទីរមិនមែនពណ៌ក្រហមទេ
ពេលឃើញពណ៌ជញ្ជាំងសារមន្ទីរ ទាំងខ្ញុំទាំងគេគិតថាជាពណ៌ក្រហម។ ប៉ុន្តែការពិតមិនមែនឡើយ។ តាមអ្នកសិក្សានៅមហាវិទ្យាល័យវិចិត្រសិល្បៈបានប្រាប់ថា ពណ៌ដែលលាបជុំវិញសារមន្ទីរនោះ ខ្មែរយើងហៅថា «ពណ៌ដីលែង»។ ពណ៌ដីលែងមិនមានពន្យល់នៅក្នុងវចនានុក្រមខ្មែរ តែមានការពន្យល់ពីពាក្យដីលែង៖ ដីម៉ដ្ឋផង់ដូចម្សៅ ព័ណ៌ក្រហមក្រមៅ ស្រដៀងគ្រាប់ខ្នុរ សម្រាប់លាយជាថ្នាំលាបជញ្ជាំងផ្ទះជាដើម។ វត្ថុនេះ បព្វជិតអាចយកទៅលាយធ្វើជាទឹកអម្ចត់ជ្រលក់ចីវរបាន។ នេះជារឿងអស្ចារ្យមួយ (សម្រាប់ខ្ញុំ) ដែលបានស្គាល់ពណ៌របស់ខ្មែរមួយទៀត បន្ថែមពីលើ «ពណ៌ធ្លះ»។ វាជាចំណេះដឹងគួរឲ្យចាប់អារម្មណ៍ និងមានតម្លៃ ហើយខ្ញុំនឹងបន្តស្រាវជ្រាវ និងចងក្រងពីពណ៌របស់ខ្មែរ៕ National museum of Cambodia, photographed by Chakriya PHOU Color of the wall of National Museum of Cambodia is not red Most people think that the wall surrounding the national museum of … Continue reading ពណ៌ជញ្ជាំងសារមន្ទីរមិនមែនពណ៌ក្រហមទេ
តើគួររៀប CV និង សរសេរ Cover Letter ដូចម្តេច ដើមី្បជាប់ shortlist?
នេះជាសំណួរដែលអ្នកទើបរៀនចប់តែងតែសួរ។ ខ្ញុំសុំឆ្លើយចម្លើយយ៉ាងខ្លី និងតាមភាពជាក់ស្តែងក្នុងសង្គម៖ មិនថា CV និង Cover Letter អ្នកល្អប៉ុណ្ណាក៏ដោយ បើអ្នកគ្មានបទពិសោធលើមុខតំណែងដែលអ្នកកំពុងដាក់ពាក្យ នោះអ្នកនឹងមិនជាប់ shortlist ឡើយ។ ប៉ុន្តែអ្នកនៅតែមានឱកាសជាប់ ទោះបីអ្នកគ្មានបទពិសោធការងារ ព្រោះពេលខ្លះ អ្នកមិនជាប់មុខតំណែងដែលអ្នកកំពុងដាក់ពាក្យទេ ដោយសារអ្នកគ្មានបទពិសោធ ប៉ុន្តែខាងក្រុមហ៊ុននឹងព្រមទទួលអ្នកបើសិនជាអ្នកមានចំណេះដឹង ឬសមត្ថភាពផ្សេងៗ ដែលអាចឲ្យគេប្រើអ្នកបាន។ ដូច្នេះ អ្នកគួរតែរៀនមុខជំនាញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសមុខជំនាញណាដែលត្រូវនឹងទីផ្សារការងារ ហើយនៅពេលអ្នកដាក់ពាក្យធ្វើការ កុំភ្លេចរៀបរាប់ពីមុខជំនាញដែលអ្នកបានរៀន និងចេះទាំងអស់នោះនៅក្នុង CV និង Cover Letter របស់អ្នក៕ ** ** * What CV and Cover should be organized in order to get shortlisted This is a question that all graduates often … Continue reading តើគួររៀប CV និង សរសេរ Cover Letter ដូចម្តេច ដើមី្បជាប់ shortlist?