អត្ថបទមុន ខ្ញុំបង្ហាញពីគំរូសម្តី MC បើកវគ្គបណ្តុះបណ្តាល ដែលខ្ញុំឲ្យឈ្មោះថា កម្មវិធីផ្ទៃក្នុងឬកម្មវិធីគ្នាឯង។ ចំណែកអត្ថបទនេះជាគំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាលតែមួយ តែប្រើនៅពេលបិទពិធី។ បញ្ជាក់៖ កុំភ្លេចកែសម្រួលតាមការគួរ៕ ** * ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖ - សូមគោរព............................... - សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា, តំណាងក្រសួង............. និងតំណាងអង្គការ.............. បន្ទាប់ពីបានសិក្សារយៈពេលពីរថ្ងៃទៅលើប្រធានបទដែលបានកំណត់នៅក្នុងរបៀបវារៈយ៉ាងផុសផុល ហើយនិងដើម្បីឆ្លុះបញ្ចាំងនូវលទ្ធផល និងខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនេះ នាងខ្ញុំសូមគោរពអញ្ជើញ............................. និងជា.......................................... មានមតិបូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលជូនគណៈអធិបតី ។ សូមគោរពអញ្ជើញ។ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ............................... ដែលបានធ្វើរបាយការណ៍បូកសរុបយ៉ាងក្បោះក្បាយជូនគណៈអធិបតី។ សូមអរគុណ។ ជាកិច្ចបន្ត នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម................................. មេត្តាមានប្រសាសន៍បិទវគ្គ និងសូមគោរពពីឯកឧត្តមនូវមតិណែនាំ និងអនុសាសន៍ដើមី្បជាគន្លឹះសម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលក្រោយៗ ក៏ដូចជាសកម្មភាពការងារ..............................ឲ្យបានកាន់តែប្រសើរឡើង។ សូមគោរពអញ្ជើញ។ នាងខ្ញុំសូមថ្លែងអំណរគុណឯកឧត្តមជាពន្លឹក នូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅ និងអនុសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តម។ ជាបន្ត នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឯកឧត្តមមេត្តាផ្តល់កិត្តិយសថតរូបជាមួយសមាជិកសមាជិកានៃវគ្គបណ្តុះបណ្តាល ដើមី្បទុកជាអនុស្សាវរីយ៍។ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, … Continue reading គំរូសម្តី MC បិទវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)