និពន្ធ និងគូររូបដោយ ភូ ចរិយា មនុស្សអាចក្លាយជាគ្រូរបស់មនុស្សដោយស្វ័យប្រវត្តិ។ មនុស្សប្រុសអាចជាគ្រូបង្រៀនមនុស្សស្រី។ ពេលនោះ នាងនឹងទទួលបានចំណេះដឹងថ្មី ហើយនាងនឹងផ្លាស់ប្តូរខ្លួននាង។ ខ្ញុំចេះ និងយល់ដឹងច្រើន ព្រោះខ្ញុំមានគ្រូជាបុរស។ ទ្រឹស្តីមួយបានពោលថា «បុរសស្រឡាញ់នារីពី ១០០ ចុះមក ០។ ចំណែកនារីស្រឡាញ់បុរសពី ០ ឡើងទៅ ១០០»។ ខ្ញុំទទួលស្គាល់ថាទ្រឹស្តីនេះត្រូវ។ គេពិតជាស្រឡាញ់ខ្ញុំចុះពី ១០០ មក ០ មែន ហើយខ្ញុំបែរជាស្រឡាញ់គេពីតិចទៅច្រើន។ ប៉ុន្តែក្នុងខណៈនោះដែរ ខ្ញុំក៏រៀនចេះទម្លាក់ក្តីស្រឡាញ់របស់ខ្ញុំចំពោះគេពី ១០០ មក ០ វិញដែរ។ ស្ត្រីប្រៀបដូចជាចង្កៀង។ ពេលដែលបុរសឃើញថាជីវិតរបស់គេងងឹត, គេរត់រកចង្កៀងភ្លាម។ ខ្ញុំរៀនចេះធ្វើជាចង្កៀងបំភ្លឺជីវិតរបស់គេ ហើយក៏បំភ្លឺជីវិតខ្លួនខ្ញុំដែរ។ មួយទៀត ខ្ញុំក៏រៀនចេះ.. បើសិនហ៊ានធ្វើឲ្យខ្ញុំយំ, ខ្ញុំនឹងចាកចេញ, ឲ្យគេងងឹតសូន្យតែម្តង។ បុរសមិនចូលចិត្តផ្កា ព្រោះគេគិតថា នារីជាបុប្ផាមានជីវិត និងស្រស់ស្អាតជាង។ ខ្ញុំរៀនចេះធ្វើជាផ្កាស្អាត និងមានតម្លៃបំផុត ហើយបុរសត្រូវតែផ្តល់នូវវត្ថុដ៏មានតម្លៃបំផុតរបស់គេ ទើបអាចយកខ្ញុំទៅតាំងលម្អក្នុងជីវិតរបស់គេបាន។ បុរសខ្លាចភាពឯកោណាស់។ ខ្ញុំរៀនចេះរស់នៅក្នុងភាពឯកោ ហើយរស់ដោយរីករាយទៀតផង។ … Continue reading រឿងប្រឌិត «នារីក្រហម»
Day: July 17, 2024
គំរូកិច្ចសន្យាលក់ដី
កិច្ចសន្យានេះ ខ្ញុំបានមកពីគេ, ហើយខ្ញុំក៏វាយអក្សររៀបចំជាកុំព្យូទ័រ file ដោយខ្លួនឯង។ លោកអ្នកអាចមើលជាគំរូ ប៉ុន្តែខ្ញុំសុំឲ្យលោកអ្នកមេត្តាកែសម្រួល និងកុំភ្លេចសាកសួរបន្ថែមពីខាងឃុំ-សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធផង៕ ** ** * កិច្ចសន្យាលក់-ទិញដី កិច្ចសន្យានេះធ្វើនៅថ្ងៃទី...........ខែ..................ឆ្នាំ..................រវាង៖ - លោក......................... កើតថ្ងៃទី..... ខែ....... ឆ្នាំ........... កាន់អត្តសញ្ញាណប័ណ្ណលេខ ................ មានទីលំនៅផ្ទះលេខ..... ផ្លូវ....... សង្កាត់........ ខណ្ឌ........ រាជធានីភ្នំពេញ លេខទូរស័ព្ទ .......... - អ្នកស្រី ......................... កើតថ្ងៃទី..... ខែ....... ឆ្នាំ........... កាន់អត្តសញ្ញាណប័ណ្ណលេខ .................. មានទីលំនៅផ្ទះលេខ..... ផ្លូវ....... សង្កាត់........ ខណ្ឌ........ រាជធានីភ្នំពេញ ហៅថា ភាគី ក។ បានលក់ដីមួយកន្លែងនៅ................................ ដែលមានប្រវែងសរុប........ ម៉ែត្រ X ...... ម៉ែត្រ (មានបោះបង្គោលលេខ ................) ឲ្យទៅឈ្មោះ - លោក......................... … Continue reading គំរូកិច្ចសន្យាលក់ដី