តាំងពីដើមមក ខ្ញុំឮគេថា និល ប្រែថា ខ្មៅ ហើយខ្ញុំក៏ជឿតាម។ ទើបតែពេលខ្ញុំស្រាវជ្រាវ និងចងក្រងពីពណ៌ខ្មែរហៅពីបុរាណ ទើបខ្ញុំប្រទះឃើញថា និលមិនមែនមានន័យថាពណ៌ខ្មៅទេ។ ខ្ញុំបានមើលវចនានុក្រមខ្មែរ, ក្នុងនោះពន្យល់ថា និល អានថា នីល (តែពេលនិយាយ ខ្មែរយើងនិយាយថា នឹល) មានន័យថា ខៀវ, ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យខ្មៅ ឲ្យមានដំណើរប្លែក ៖ ខ្មៅនិល គឺខ្មៅខៀវ។ ឈ្មោះត្បូងព័ណ៌ខៀវ ៖ ត្បូងកណ្តៀង។ ដូច្នេះសរុបមក គេប្រាប់ខ្ញុំខុស។ ការត្រឹមត្រូវនោះគឺ និល មានន័យថា ខៀវ៕ ** ** * Nil is blue I was told that the word និល (Nil) meaned black color. When I was researching … Continue reading និល គឺខៀវ
Day: July 16, 2024
គំរូសំណើសុំទិញទឹកសុទ្ធ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញទឹកសុទ្ធប្រចាំខែ..... ឆ្នាំ..... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ...... ដើមី្បទិញទឹកបរិសុទ្ធម៉ាក..... ចំនួន..... សម្រាប់បម្រើការក្នុងអង្គប្រជុំ និងជំនួបផ្សេងៗ និងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងស្ថាប័ន ប្រចាំខែ..... ឆ្នាំ.....។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា