យ៉ាយ៉ា ១ : បងប្អូនគ្នាចង់រកស៊ី តែពិបាករកមុខរបរដល់ហើយ។ ឯងជួយផ្តល់គំនិតបន្តិចទៅមើល។
យ៉ាយ៉ា ២ : គ្នាមិនអាចជួយបានទេ បើគ្នាមិនដឹងជំនាញ, បទពិសោធ ឬចំណូលចិត្តរបស់គេ។
យ៉ាយ៉ា ១ : បងប្អូនគ្នារៀនផ្នែកគ្រប់គ្រង ហើយគេធ្លាប់ធ្វើការនៅក្រុមហ៊ុនឯកជនមួយរយៈធំដែរ។ និយាយពីចំណូលចិត្ត គេគ្រាន់តែចង់រករបរអី ដែលគេអាចទាក់ទងជាមួយអតិថិជនបានតាមអនឡាញ ដោយមិនចាំបាច់ជួបមុខផ្ទាល់។
យ៉ាយ៉ា ២ : អ៊ីចឹង ឯងសាកប្រាប់គេពីសេវាកម្មជួយសរសេរ និងរៀបចំ CV និង Cover Letter លមើល។
យ៉ាយ៉ា ១ : សរសេរ និងរៀបចំ CV និង Cover Letter?
យ៉ាយ៉ា ២ : អឺ។ ទោះបីថា ប្រទេសយើងរីកចម្រើន តែមានមនុស្សជាច្រើនមិនធ្លាប់ស្គាល់ពី CV និង Cover Letter សម្រាប់ដាក់ពាក្យធ្វើការហ្នឹងទេ ហើយនិងមិនដឹងរៀបចំយ៉ាងដូចម្តេច។ មួយទៀត មុខរបរនេះដូចមិនទាន់មានអ្នកណានឹកឃើញឬធ្វើសោះ។
យ៉ាយ៉ា ១ : ស្តាប់ទៅទំនង។ ចាំគ្នាទៅប្រាប់។ អរគុណ៕
**
**
*
CV and Cover Letter writing and organizing service
yaya 1 : My relative wants to do business, but he cannot think about it. Please give me some ideas.
yaya 2 : I can’t unless I know his study major, work experience or preference.
yaya 1 : He graduated in business management. He worked in a company for a while. He told me that he wants to do a business which he can communicate and work through online without meeting face to face with the customers.
yaya 2 : Well, I am thinking about a service which provides writing and organizing CV and Cover Letter?
yaya 1 : CV and Cover Letter service?
yaya 2 : Yes. Because I heard in Cambodia there are many people who don’t know about CV and Cover Letter and they don’t even know how to write or prepare it. Also, I haven’t heard of anyone doing such a business yet. So, you can tell your relative if he is interested in this kind of business.
yaya 1 : Sounds interesting. I will tell him. Thank you.