និពន្ធដោយ ភូ ចរិយា
នៅក្នុងថ្នាក់ទី ៣, អ្នកគ្រូបានដាក់សំណួរមួយ រួចឲ្យសិស្សទាំងអស់សរសេរចម្លើយដែលចេញពីគំនិតផ្ទាល់ខ្លួន។
សំណួរ៖ បើសិនប្អូនមានមួយរយលានរៀល តើប្អូននឹងធ្វើអ្វី? ហេតុអ្វី?
ក្រោយ ១៥ នាទី, អ្នកគ្រូក៏ប្រមូលក្រដាសចម្លើយ។ គាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែចម្លើយដូចគ្នា៖
បើសិនជាខ្ញុំមានលុយមួយរយលានរៀល ខ្ញុំនឹងយកទៅឲ្យប៉ាម៉ាក់ខ្ញុំដើមី្បយកទៅសងបំណុល ព្រោះខ្ញុំធុញនឹងពួកគាត់ឈ្លោះគ្នា ពេលដល់ថ្ងៃបង់ការប្រាក់៕