ជឿជាក់ថា មិនសូវមានអ្នកដឹងឡើយ ព្រោះកង់ឌុបមាននៅកម្ពុជាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សូមី្បតែខ្ញុំក៏ទើបតែដឹងដែរ។
«កង់ឌុប» ជាយានជំនិះស៊ីឈ្នួល ដូចស៊ីក្លូ និងម៉ូតូឌុបក្នុងសម័យបច្ចុប្បន្ន។ យានស៊ីឈ្នួលមួយនេះមានអាយុកាលប្រមាណជាពីរទៅបីឆ្នាំ ចន្លោះពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ និងមាននៅតែក្នុងក្រុងភ្នំពេញ (បើតាមការរៀបរាប់របស់អ្នកផ្ទះ)។
កង់ឌុប ដូចម៉ូតូឌុប ដោយផ្តោតលើសេវាកម្មដឹកមនុស្សពីទីតាំងមួយទៅទីតាំងមួយ តែបានមនុស្សម្នាក់ ហើយនិងអីវ៉ាន់តិចតួច ប៉ុន្តែកង់ឌុបដូចស៊ីក្លូត្រង់មានល្បឿនយឺត និងដឹកជញ្ជូនក្នុងចម្ងាយជិតៗ។
បើតាមការចងចាំរបស់អ្នកផ្ទះ អ្នករត់កង់ឌុបសុទ្ធសឹងតែជាមនុស្សប្រុស, ស្លៀកពាក់ប្រហាក់ប្រហែលនឹងអ្នករត់ម៉ូតូឌុប តែសម្លៀកបំពាក់ចាស់ជាងឆ្ងាយណាស់ (ព្រោះទើបតែរួចផុតពីរបបខ្មែរក្រហម)។ ទាក់ទងនឹងតម្លៃឈ្នួលកង់ឌុប ខ្ញុំមិនដឹងឡើយ ហើយអ្នកផ្ទះក៏មិនដឹងដែរ ដោយសារតែពួកគាត់មិនដែលបានជិះកង់ឌុបនោះ។ ពួកគាត់គ្រាន់តែឃើញ និងដឹងពីកង់ឌុប ពេលពួកគាត់មកភ្នំពេញ។ ខ្ញុំបានសួរពីម៉ូដកង់ដែលអ្នករត់កង់ឌុបប្រើ។ ពួកគាត់ប្រាប់ថា ពួកគេប្រើកង់ខ្មែរ, ខ្លះទៀតប្រើកង់ប្រុស។ ខ្ញុំធ្លាប់ឃើញកង់ខ្មែរ ក្នុងអំឡុងឆ្នាំ ១៩៩០ តែចាំរូបរាងស្រពិចស្រពិល ព្រោះខ្ញុំនៅក្មេងនៅឡើយ។ បើសិនជាអាចរកឃើញវីដេអូខារ៉ាអូខេ ច្រៀងដោយ ណូយ វណ្ណេត ដែលមានចំណងជើងថា «កង់បងធ្វើនៅស្រុកខ្មែរ» នោះលោកអ្នកនឹងបានឃើញរូបរាងកង់ខ្មែរយើងកាលសម័យនោះហើយ។ ចំពោះកង់ប្រុសមានរូបរាងដូចក្នុងរូបខាងក្រោម (ថតនៅភូមិត្នោតជ្រំ)។
បើតាមសម្តីរបស់អ្នកផ្ទះ ក្រោយរំដោះពីរបបខ្មែរក្រហម កម្ពុជាមានយានដឹកជញ្ជូនបីប្រភេទ គឺរទេះភ្លើង, ឡានទ្រុង និងកង់ឌុបនេះឯង។ ម៉ូតូឌុបទើបកើតមាននៅអំឡុងឆ្នាំ ១៩៨២ ឬ ១៩៨៣ នៅភ្នំពេញ បន្ទាប់មកទើបរីកសាយភាយទៅកាន់ខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។
ខ្ញុំនឹងស្រាវជ្រាវបន្តទៀត ហើយនិងយកមកបង្ហាញជូនលោកអ្នកនៅអត្ថបទក្រោយៗ។ សូមអរគុណ៕

Bicycle taxi
In Khmer language, the bicycle is Kong.
If you have been to Cambodia, you will know motor dob or motor taxi. Actually, Cambodia ever had a bicycle taxi or Kong Dob before it.
The same as motor dob, Kong Dob is a kind of transportation delivering a passenger (motor dob can take one or two passengers, but kong dob can take only one) and a small and light thing. However, it cannot go far distances – it is the same as cyclo which is able to go to a nearby location only.
According to my family members, Kong Dob existed in Cambodia for a few years – about from 1980 to 1982. Because at that time, Cambodia was just freed from the Khmer Rouge regime, everything was zero, people tried to find a way to live by themselves, they used what they had to earn money. However, it existed in Phnom Penh only.
Most of Kong Dob drivers were males. They dressed similarly to motor dob drivers, but their clothes were not new like the motor dob drivers nowadays. The bikes they used were bicycles produced in Cambodia, which we call Kong Khmer (Khmer bicycle), or male bicycle (it is the word used by Cambodian). I saw Kong Khmer, but I don’t remember clearly because at that time I was young. However, if you can find a karaoke video titled ‘My bicycle is made in Cambodia’ sung by Noy Vannet, then you will be able to see Kong Khmer. As for male bicycles, please look at the picture.
About the price, my family members, who narrated about Kong Dob, do not know because they had not used to take it, they just saw and knew about it when they visited Phnom Penh that year.
Based on my family members, after the Khmer Rouge regime, Cambodia had three kinds of transportation: train, taxi (Cambodian call Lan Trong – Cage Car) and Kong Dob. Motor Dob was born about in 1982 0r 1983, in Phnom Penh, then spread to other provinces in Cambodia.
I will research more about all of these and will publish later on.