ជាទូទៅ ក្នុងរបាយការណ៍តាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋមានចំណុចមូលដ្ឋានតែប៉ុន្មានចំណុចទេ ដែលតម្រូវឲ្យត្រូវតែមាននៅក្នុងទម្រង់ ប៉ុន្តែការរៀបចំ (ស្ទីល ឬភាសាអង់គ្លេសហៅថា style) អាចច្នៃទៅតាមចំណូល និងការសម្រេចរបស់ស្ថាប័នសាមី។
ដូចជាខាងក្រោមនេះជា គំរូស្ទីលរបាយការណ៍ ដែលខ្ញុំធ្លាប់បានឃើញ។ លោកអ្នកអាចមើលជាគំរូ ហើយបើសិនជាយកទៅប្រើប្រាស់ សូមកុំភ្លេចកែសម្រួលតាមការគួរ៕
**
**
*
សូមគោរពជូន
លោកជំទាវ…..
កម្មវត្ថុ : របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT
យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧
សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ….. មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង………….. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំ និងមានការចូលរួមពី៖
១. ឯកឧត្តម ឈ្មោះ មុខងារ
២. លោកជំទាវ ឈ្មោះ មុខងារ
៣. លោក ឈ្មោះ មុខងារ
៤. លោកស្រី ឈ្មោះ មុខងារ
៥. កញ្ញា ឈ្មោះ មុខងារ
ក្រោយការពិភាក្សា និងពិនិត្យលើគម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងយោបល់របស់ផ្នែកហិរញ្ញវត្ថុ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១. ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ចំនួន ២ រូប ឲ្យចូលបម្រើការងារក្នុង…………….។
២. សម្រេចជ្រើសរើស នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
៣. ប្រកាសផ្សព្វផ្សាយរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT តាមគេហទំព័ររបស់…… និងគេហទំព័រ sveingrokjob.com ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
៤. មន្ត្រីជាប់កិច្ចសន្យាផ្នែក IT ត្រូវចូលបម្រើការងារនៅខែតុលា ឆ្នាំ២០១៧។
៥. ការងារនេះទទួលខុសត្រូវដោយនាយកដ្ឋានបុគ្គលិកសហការជាមួយនឹងនាយកដ្ឋានសាធារណៈ។
អាស្រ័យដូចបានជម្រាបជូនខាងលើ នាងខ្ញុំសូម លោកជំទាវ…………… មេត្តាជ្រាបជារបាយការណ៍។
សូម លោកជំទាវ…………… មេត្តាទទួលនូវការគោរពពីនាងខ្ញុំ។
ថ្ងៃ……….កើត ខែ…………. ឆ្នាំ…………….. ព.ស. ……….
រាជធានីភ្នំពេញ ថ្ងៃទី……. ខែ……. គ.ស. ……….
អ្នកធ្វើរបាយការណ៍