រឿង «យល់ឬនៅ?»

និពន្ធដោយ ភូ ចរិយា​ ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។ ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖ «គិតស្អី?» «គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។ ម៉ាំង! ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ, ចក់សួរ៖ «ពេលនេះដឹងឬនៅ?» «ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។ «អើ បើអ៊ីចឹងឆាប់ស៊ីទៅ។» ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕