វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ

បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។ ក្នុងយុគសម័យឌីជីថល វីដេអូហាក់មានប្រជាប្រិយភាពជាងអត្ថបទអក្សរ។ មនុស្សចូលចិត្តមើលវីដេអូ ហើយក៏ចូលចិត្តរកលុយតាមរយៈវីដេអូដែរ ដោយការផលិតមាតិកាវីដេអូផ្សេងៗហើយបង្ហោះលើគេហទំព័រ និងបណ្តាញសង្គមនានា។ ក្នុងឆ្នាំ ២០២៦ វីដេអូប្រភេទខ្លីបានក្លាយជារបស់ទាក់ទាញអារម្មណ៍។ ដូចវីដេអូប្រភេទវែងដែរ, វីដេអូប្រភេទខ្លីមានមាតិកាច្រើនបែប ដែលក្នុងនោះក៏មានទាំងវីដេអូបង្ហាញពីអាហារ និងភេសជ្ជៈដែរ។ ថ្វីដ្បិតវីដេអូអាហារ និងភេសជ្ជៈទទួលបានប្រជាប្រិយភាពដូចគ្នាពិតមែន, តែវីដេអូភេសជ្ជៈហាក់មានឱកាសច្រើនជាងវីដេអូអាហារ ដោយក្នុងរយៈពេល ២៤ ម៉ោងអាចទទួលបានការទស្សនា ១ ០០០ ដង, រីឯវីដេអូអាហារអាចបានចំនួនទស្សនា ចន្លោះពី ៥០០ ទៅ ៧០០ ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើលោកអ្នកចង់រកចំណូលបន្ថែមតាមរយៈការផលិតមាតិកាវីដេអូ, លោកអ្នកអាចពិចារណាផលិតវីដេអូប្រភេទស្តីពីភេសជ្ជៈ ដោយវីដេអូនោះគួរតែ៖ - មានរយៈពេលពី ១២ ទៅ ២០ វិនាទី - បង្ហាញពីសកម្មភាពដែលជាសេរ៊ី - បង្ហាត់បង្ហាញពីរបៀបធ្វើភេសជ្ជៈបែបងាយៗ - ប្រើភ្លេង ឬសំឡេងពិតៗ (ដូចជាចាក់ភេសជ្ជៈចូលកែវ, ច្របាច់ក្រូចឆ្មារជាដើម)៕ https://www.youtube.com/shorts/HspMgp2PA4c Drink videos have a faster chance … Continue reading វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ

របៀបធ្វើទឹកក្រូច និងទឹកប៉េងប៉ោះ

គ្រឿងផ្សំ - ក្រូច ៤ ផ្លែ - ប៉េងប៉ោះទុំ ២ ផ្លែ របៀបធ្វើ - ចិតផ្លែក្រូចរួចច្របាច់យកទឹក - ចិត្តផ្លែប៉េងប៉ោះជាដុំតូចៗ រួចកិនយកទឹក - ចាក់ទឹកក្រូចច្របាច់ក្នុងកែវ រួចយកទឹកប៉េងប៉ោះមកចាក់បញ្ចូលយឺតៗ។ សម្គាល់៖ ភេសជ្ជៈនេះគួរបរិភោគនៅពេលថ្ងៃត្រង់ ហើយគួរតែធ្វើភ្លាមបរិភោគភ្លាម, មិនគួរទុកយូរលើសពី ១៥ នាទី និងមិនគួររក្សាទុកក្នុងទូទឹកកកឡើយ៕ ** ** * How to make an orange and tomato juice Ingredients - 4 oranges - 2 ripe tomatoes How to make - Cut the oranges and squeeze them to … Continue reading របៀបធ្វើទឹកក្រូច និងទឹកប៉េងប៉ោះ

របៀបងាយៗធ្វើស៊ុបគីមឈីសម្រាប់បរិភោគនៅផ្ទះ

គ្រឿងផ្សំ - គីមឈី - សាច់ជ្រូកបីជាន់ - ផ្សិត - តៅហ៊ូ - ខ្ទឹមស - ប្រេងឆា - អំបិល - ស្ករស - ប្រេងខ្យង - ទឹក ការរៀបចំ - ហាន់សាច់ជ្រូកបីជាន់ស្តើងៗ - ចិញ្ច្រាំខ្ទឹមស របៀបធ្វើ - ដាក់ខ្ទះឲ្យក្តៅ រួចដាក់ប្រេងឆាបន្តិច - ដាក់ខ្ទឹមស, លីងឲ្យមានក្លិនឈ្ងុយ - ដាក់សាច់ជ្រូកបីជាន់ចូល, ឆាឲ្យឆ្អិនល្មម - ដាក់គីមឈីបន្តិច ហើយឆាជាមួយសាច់ជ្រូក - បន្ទាប់មកដាក់ទឹកបន្តិច រួចឆាឲ្យទឹកពុះ, សឹមដាក់បរិមាណទឹកតាមចិត្តចង់បាន - ដាំឲ្យពុះ សឹមដាក់អំបិល, ស្ករស និងប្រេងខ្យងចូល ហើយភ្លក់រសជាតិតាមចំណូលចិត្ត - ដាក់ផ្សិត និងតៅហ៊ូ, រួចដាំឲ្យទឹកពុះម្តងទៀត ជាការស្រេច៕ ** … Continue reading របៀបងាយៗធ្វើស៊ុបគីមឈីសម្រាប់បរិភោគនៅផ្ទះ

គំរូកិច្ចសន្យាផ្ទះជួលដើមី្បធ្វើជាកន្លែងស្តុកអីវ៉ាន់

រវាង ឈ្មោះ……………………… ភេទ…… កើតថ្ងៃទី….. ខែ……… ឆ្នាំ……… សញ្ជាតិខ្មែរ មុខរបរ……………………. មានទីលំនៅផ្ទះលេខ…….. ផ្លូវ…….. សង្កាត់…………. ខណ្ឌ………… រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ…….. លេខទូរស័ព្ទ…… ជាភាគីម្ចាស់ផ្ទះ ដែលតទៅហៅកាត់ថា ភាគី ក។ និង ឈ្មោះ……………………… ភេទ…… កើតថ្ងៃទី….. ខែ……… ឆ្នាំ……… សញ្ជាតិខ្មែរ មុខរបរ……………………. មានទីលំនៅផ្ទះលេខ…….. ផ្លូវ…….. សង្កាត់…………. ខណ្ឌ………… រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ…….. លេខទូរស័ព្ទ..… ជាភាគីអ្នកជួលផ្ទះ តទៅនេះហៅកាត់ថា ភាគី ខ។ ភាគី ក និង ភាគី ខ បានព្រមព្រៀងគ្នាបំពេញកាតព្វកិច្ចដូចខាងក្រោម៖ ប្រការ១ ៖    ភាគី ក បានព្រមព្រៀងជួលផ្ទះលេខ…. ផ្លូវលេខ….. ក្រុមទី……. ភូមិ…….. សង្កាត់……… ខណ្ឌ……….. រាជធានីភ្នំពេញ … Continue reading គំរូកិច្ចសន្យាផ្ទះជួលដើមី្បធ្វើជាកន្លែងស្តុកអីវ៉ាន់