និពន្ធដោយ ភូ ចរិយា នៅពេលល្ងាច ម៉ោងប្រហែល ៥, នៅមុខអគារក្នុងសាកលវិទ្យាល័យមួយកន្លែង ក្នុងក្រុងភ្នំពេញ, សិស្សប្រុសៗប្រមាណជាប្រាំបីនាក់កំពុងលេងទាត់បាល់។ រត់សុខៗ ម្នាក់ៗស្រាប់តែបង្អង់ល្បឿន ហើយចេះតែងាកមើលអគារ។ នៅជាន់ទីបីនៃអគារ មាននារីម្នាក់កំពុងឈរសម្លឹងមកពួកគេ។ នាងឈរតែឯង។ ប៉ុន្តែពួកគេមិនមែនចាប់អារម្មណ៍នឹងការណ៍ដែលនាងមើលពួកគេទេ។ ពួកគេចាប់អារម្មណ៍នឹងរបស់ដែលនៅលើជញ្ជាំងក្រោយខ្នងរបស់នាង។ មួយស្របក់ក្រោយមក ពួកគេឈប់លេង ហើយប្រញាប់ចាកចេញ។ ចំណែកនារីដែលឈរនៅលើអគារ, ក្រោយពីក្រុមទាត់បាល់ចាកចេញ, នាងបានយកទូរស័ព្ទដៃចេញមក និងឃើញមានសារមួយ។ ក្រោយពីអានសាររួច នាងដើរចេញ។ ពេលនោះ ស្រាប់តែឮសំឡេងសើច, នាងក៏ងាកក្រោយ ក៏ឃើញខ្មោចស្រីម្នាក់, សក់វែងទម្លាក់ចុះមកក្រោមដល់ឥដ្ឋ, ឃើញដៃព្រាលៗ, ហើយចង្កេះចេញពីជញ្ជាំងដែលនៅចំពីក្រោយកន្លែងដែលនាងឈរអម្បាញ់មិញ។ គ្រាន់តែឃើញដូច្នេះ, នាងស្រាប់តែគាំង ហើយនៅពេលដែលខ្មោចស្រីបង្វិលក្បាលបែរមុខមករកនាង បង្ហាញនូវភ្នែកដែលធំប៉ុនស៊ុតមាត់ និងមាត់ញញឹមវែងដល់គុម្ពត្រចៀក, នាងក៏ដួលសន្លប់មួយរំពេច។ ពេលដឹងខ្លួន នាងកំពុងស្ថិតនៅក្នុងការិយាល័យសាស្ត្រាចារ្យ។ ជុំវិញខ្លួននាងមានបុគ្គលិកស្រីដែលប្រចាំការនៅការិយាល័យ និងក្រុមលេងបាល់អម្បាញ់មិញ។ បុគ្គលិកស្រីបានសួរថាមានរឿងអ្វី? នាងក៏ប្រាប់ថា នាងជាសិស្សថ្នាក់វេនយប់ តែថ្ងៃនេះនាងមិនបានដឹងថាគ្រូប្តូរថ្នាក់ទេ ដូច្នេះនាងក៏ឈរចាំនៅមុខថ្នាក់ដែលនាងធ្លាប់រៀន។ ពេលនាងយកទូរស័ព្ទចេញមកមើលម៉ោង ក៏ឃើញសារមិត្តរួមថ្នាក់ប្រាប់ថា គ្រូប្តូរទៅរៀននៅអគារផ្សេង។ ពេលនាងដើរចេញមក ស្រាប់តែឮសំឡេងមនុស្សស្រីសើចនៅពីក្រោយខ្នងរបស់នាង នាងក៏ងាកមើល ក៏ឃើញខ្មោច។ … Continue reading រឿង «អគារមុខតារាងបាល់ទាត់»
Tag: yaya idea
ផែនការទីផ្សារហាងលក់សត្វចិញ្ចឹមក្នុងទឹក
បញ្ជាក់៖ នេះជាគំនិត និងវិធីសាស្ត្រផ្ទាល់ខ្លួន។ ១. គោលបំណង - ដើមី្បលើកតម្កើងហាង - ដើមី្បផ្សព្វផ្សាយពីទំនិញ - ដើមី្បបំផុសគំនិតមើលថែសុខភាពដោយប្រើការចិញ្ចឹមសត្វទឹក ២. រយៈពេលផែនការ - បួនសប្តាហ៍ ៣. វេទិកាដែលប្រើ - អនឡាញ - ឈ្មោះ ៖ - ព័ត៌មានប្រវត្តិរូប៖ ស្លាកសញ្ញា, អាសយដ្ឋាន, លេខទូរស័ព្ទ ៤. យុទ្ធសាស្ត្រទីផ្សារ ៤.១. ដំណាក់កាលទី ១ ៤.១.១. ឈ្មោះ ខ្ញុំមានវត្តមាន។ ៤.១.២. គោលបំណង - ដើមី្បណែនាំពីហាង - ដើមី្បណែនាំពីទំនិញ ៤.១.៣. វិធីសាស្ត្រ ៤.១.៣.១. មាតិកា - ដាច់ដោយឡែក - វីដេអូ + រយៈពេល - ក្រោម ៥ វិនាទី … Continue reading ផែនការទីផ្សារហាងលក់សត្វចិញ្ចឹមក្នុងទឹក
បែបបទដាក់កាលបរិច្ឆេទលើឯកសាររដ្ឋបាលទូទៅ
ជាទូទៅ ឯកសាររដ្ឋបាលស្ថាប័នរដ្ឋធ្វើលើក្រដាស A4។ ដូច្នេះពេលប្រើពាក្យ «ក្រដាស» សម្រាប់ឯកសាររដ្ឋបាល គឺសំដៅដល់ក្រដាស A4 ទាំងមូលតែម្តង។ តាមបែបបទរដ្ឋបាល, អត្ថបទមិនសរសេរពេញលើក្រដាសទេ។ អត្ថបទត្រូវសរសេរក្នុងប្រអប់មានខ្សែបន្ទាត់រុំព័ទ្ធ ដែលអាចមើលឃើញក្នុងកុំព្យូទ័រ។ ការបែងចែកផ្នែកនៃក្រដាស៖ - ចាប់ពីឈ្មោះនាយកដ្ឋានឡើងទៅ ហៅថា «ផ្នែកខាងលើក្រដាស» ឬ «ផ្នែកខាងលើនៃសន្លឹក»។ - ចាប់ពីខ្សែបន្ទាត់រុំព័ទ្ធដែលស្ថិតនៅក្រោមចុះទៅក្រោម ហៅថា «ផ្នែកខាងក្រោមក្រដាស»។ - ចុងក្រដាសហៅថា ចុងសន្លឹក។ ឯកសាររដ្ឋបាលទូទៅដែលចរាចរក្នុងស្ថាប័នមានដូចជា៖ - របាយការណ៍ - កំណត់ហេតុ - និងសំណើសុំផ្សេងៗ ត្រូវផ្តើមដោយពាក្យ «សូមគោរពជូន»។ ចាប់ពីពាក្យ «សូមគោរពជូន» នេះ ជាទូទៅអាចហៅថា «អត្ថបទ» ឬ «អត្ថបទឯកសារ» ហើយអត្ថបទឯកសារចប់នៅត្រឹមឃ្លា៖ សូម.................... ទទួលនូវការគោរពពី...............។ គ្រប់ឯកសាររដ្ឋបាលត្រូវតែមានកាលបរិច្ឆេទ។ សម្រាប់ឯកសាររដ្ឋបាលទូទៅចរាចរក្នុងស្ថាប័ន ដូចដែលបានរៀបរាប់ខាងលើ ត្រូវដាក់កាលបរិច្ឆេទបន្ទាប់ពីអត្ថបទ។ ដោយឡែក ចំពោះ «លិខិតអញ្ជើញ» បុគ្គល, អង្គភាព … Continue reading បែបបទដាក់កាលបរិច្ឆេទលើឯកសាររដ្ឋបាលទូទៅ
គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា នៅស្ថាប័នរដ្ឋ
សូមគោរពជូន លោកជំទាវ.................. តាមរយៈ ៖ កម្មវត្ថុ ៖ សំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យានៅ.............................. ចំនួន.... ច្បាប់ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំ សូម លោកជំទាវ មេត្តាជ្រាបថា បច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី........ នៅសាកលវិទ្យាល័យ......... មុខជំនាញ.......... វេនព្រឹក។ ដោយនាងខ្ញុំជាប់បម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅនាយកដ្ឋាន............... នៃ............ ដូច្នេះនាងខ្ញុំបានសុំអនុញ្ញាតសាកលវិទ្យាល័យប្តូរទៅសិក្សាវេនយប់។ ក្នុងនោះដែរ ខាងសាកលវិទ្យាល័យមានតម្រូវការលិខិតបញ្ជាក់ភាពជាបុគ្គលិករបស់នាងខ្ញុំ។ អាស្រ័យហេតុនេះ នាងខ្ញុំសុំអនុញ្ញាត លោកជំទាវ ឲ្យនាងខ្ញុំនូវលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា ចំនួន.... ច្បាប់ ដើម្បីយកមកប្រើប្រាស់ ដោយក្តីអនុគ្រោះផងចុះ។ សូម លោកជំទាវ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។