តើគំរូកិច្ចសន្យាការងារមន្ត្រីជាប់កិច្ចសន្យាអាចប្រើចំពោះមន្ត្រីពេញសិទ្ធិបានទេ?

គំរូកិច្ចសន្យាសម្រាប់មន្ត្រីជាប់កិច្ចសន្យា ជាកិច្ចសន្យារវាងស្ថាប័នរដ្ឋ និងអ្នកដែលត្រូវចូលមកធ្វើជាមន្ត្រីកិច្ចសន្យាតែប៉ុណ្ណោះ។ ចំពោះអ្នកដែលបានប្រឡងជាប់ជាមន្ត្រីស្ថាពរ, មានបែបបទកិច្ចសន្យាផ្សេង។ មួយទៀត, គំរូមួយនេះប្រើប្រាស់ក្នុងស្ថាប័នរដ្ឋត្រូវជាង។ បើសិនយកទៅប្រើក្នុងរដ្ឋបាលស្ថាប័នឯកជន ដូចជាអង្គការជាដើម ទាមទារឲ្យកែសម្រួលចំណុចជាច្រើន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូកិច្ចសន្យាការងារសម្រាប់មន្ត្រីជាប់កិច្ចសន្យា

តើស្ថាប័នរដ្ឋមានបញ្ជាក់ភាពជាបុគ្គលិកឲ្យមន្ត្រីជាប់កិច្ចសន្យាដែរឬទេ?

នៅស្ថាប័នរដ្ឋមិនមានការបញ្ជាក់ភាពជាបុគ្គលិកឲ្យបុគ្គលិកស្ម័គ្រចិត្តឬបុគ្គលិកជាប់កិច្ចសន្យាណាម្នាក់ឡើយ។ ប៉ុន្តែបើសិនជាលោកអ្នកមានតម្រូវការចាំបាច់ ហើយខាងស្ថាប័នរដ្ឋដែលលោកអ្នកកំពុងធ្វើការ យល់ព្រមបញ្ជាក់ឲ្យ ដោយឲ្យលោកអ្នកធ្វើសំណើសុំដោយខ្លួនឯង, លោកអ្នកអាចប្រើគំរូនេះបាន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ៖ គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យានៅស្ថាប័នរដ្ឋ

ហេតុអ្វីទើបត្រូវដាក់ copyright និងឈ្មោះ លើវីដេអូដែលត្រូវបង្ហោះ?

ចំពោះវីដេអូដែលលោកអ្នកផលិតដើមី្បបង្ហោះលើគេហទំព័រវីដេអូ និងបណ្តាញសង្គមនានាគួរដាក់សញ្ញា និងឈ្មោះរបស់លោកអ្នក។ ការធ្វើដូច្នេះមានប្រយោជន៍៖ ១. ដើមី្បបញ្ជាក់ភាពជាម្ចាស់កម្មសិទ្ធិ ២. ដើមី្បបង្ការការទាញយកវីដេអូ រួចយកទៅបង្ហោះឡើងវិញ ៣. ដើមី្បជាភស្តុតាងពេលលោកអ្នកចង់រាយការណ៍ថាឆានែលណាមួយបានទាញយក និងបង្ហោះវីដេអូរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ៤. ដើមី្បកុំឲ្យអ្នកដែលយកហ្នឹង, បានដោយស្រួលពេក។ ទោះបីយ៉ាងណា ត្រូវឲ្យគេចំណាយកម្លាំង និងពេលវេលាខ្លះ ប្រសិនបើគេទាញយកវីដេអូរបស់លោកអ្នក ហើយចង់កែឲ្យក្លាយជារបស់គេ៕

ពេលដាក់ពាក្យធ្វើការ តើគួរដាក់រូបថតលើ CV ដែរឬទេ?

ជាទូទៅ លើ CV តែងតែតម្រូវឲ្យលោកអ្នកដាក់រូបថត។ ប៉ុន្តែកន្លងមក លោកអ្នកបានឃើញស្រាប់ហើយថា មានបញ្ហាជាច្រើនបានកើតឡើងដោយសារតែបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់រូបថតដើមី្បបង្កើតរូបឬវីដេអូផ្សេងៗទៀត។ ហេតុដូច្នេះប្រសិនបើនៅលើសេចក្តីជូនដំណឹងស្តីពីការរើសបុគ្គលិកមិនបានបញ្ជាក់ថាត្រូវការរូបថត, លោកអ្នកមិនគួរដាក់ឡើយ៕