វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វីដេអូនៅក្នុងអ៊ិនស្តាក្រាម ភាសាអង់គ្លេសហៅថា Reel។ អ្នកដែលលេងបណ្តាញសង្គមមួយនេះតែងតែចង់ឲ្យវីដេអូដែលខ្លួនបង្ហោះទទួលបានចំនួនទស្សនាច្រើន, ប៉ុន្តែវាមិនងាយទេ ជាពិសេស IG account តូចតាច។ បើដូច្នេះ តើត្រូវធ្វើដូចម្តេច? វិធីសាស្ត្រ - បង្កើតគណនី IG មួយទៀតដែលប្រើ IP internet ផ្សេង - ប្រើគណនីនោះចូលទៅចុចមើល reel នៅក្នុងគណនីចម្បង - ក្រោយមើលចប់ហើយ ត្រូវទុកឲ្យ replay ឲ្យបាន ២ ទៅ ៣ វិនាទីសិន សឹមចុច back រហូតត្រឡប់ទៅដល់ទំព័រដើម - ត្រូវរង់ចាំពី ៤៥ នាទី ទៅ ១ ម៉ោងក្រោយ ទើបអាចចុចមើល reel ដដែលនោះ និងត្រូវអនុវត្តចំណុចទី ៣ ឡើងវិញ គ្រប់ពេលដែលលោកអ្នកចុចមើល , លោកអ្នកត្រូវតែអនុវត្តចំណុចទី ៣ … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic

របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស

បញ្ជាក់៖ ជាវិធីសាស្ត្រ និងបានមកពីបទពិសោធផ្ទាល់ខ្លួន។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវគិតពីការចង់បានរបស់លោកអ្នក បន្ទាប់មកទើបរៀបចំគ្រឿងផ្សំទាំងឡាយឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវសិន៖ អក្សរ ចំនួន - តើមានប៉ុន្មានតួ, ព្យញ្ជនៈអ្វីខ្លះ, ស្រៈអ្វីខ្លះ ពណ៌ - តើចង់បានតួអក្សរពណ៌អ្វី, ពណ៌តែមួយ ឬពណ៌ចម្រុះ ទំហំ - តើចង់បានប៉ុនគ្នាទាំងអស់ ឬតួអក្សរខ្លះធំ, តួអក្សរខ្លះតូច ប្រវែង - ទំហំរបស់តួអក្សរជះឥទ្ធិពលដល់ប្រវែងរបស់តួអក្សរទាំងមូល (ឃ្លា) ហើយវាទាក់ទងនឹងទំហំអេក្រង់ឧបករណ៍ថត។ ដូច្នេះ សូមលោកអ្នកធ្វើពុម្ពតួអក្សរ ហើយថតសាកល្បងជាមួយនឹងឧបករណ៍ថតដែលលោកអ្នកជ្រើសរើសប្រើជាមុនសិន។ ឧបករណ៍ថត និងរូបរាងថត ឧបករណ៍ថត - ទូរស័ព្ទដៃ ឬម៉ាស៊ីនថតរូប រូបរាងថត - រូបផ្តេក (landscape) ឬបញ្ឈរ (portrait) ទីតាំងថត ត្រង់ចំណុចនេះ លោកអ្នកគួរតែមើលអត្ថបទឬវីដេអូដែលគេបង្ហាត់បង្ហាញពីរបៀបរៀបចំស្ទូឌីយោនៅផ្ទះ ព្រមទាំងចំណុចដែលពាក់ព័ន្ធ ដូចជាការប្រើអំពូល, ផ្ទាំងសំពត់បាំងពីក្រោយ។ល។ ការរៀបចំ - តួអក្សរសរសេរលើក្រដាស ហើយកាត់ក្រដាសជារាង ៤ ជ្រុង។ … Continue reading របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស

ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ

យ៉ាយ៉ា ១ : ពួកម៉ាក, បើសិនជាគ្នាចង់ធ្វើកម្មវិធីសម្ភាស រួចយកវីដេអូនោះទៅរកលុយពីគេហទំព័រវីដេអូ, តើគ្នាគួរសម្ភាសអ្នកណា? យ៉ាយ៉ា ២ : សម្ភាសឯងហ្នឹង។ យ៉ាយ៉ា ១ : ម៉េចអ៊ីចឹង? យ៉ាយ៉ា ២ : ព្រោះគេធ្វើច្រើននាក់ហើយ។ ធ្វើបញ្ច្រាសវិញទៅ។ ឯងចង់ហៅអ្នកណាមកចូលកម្មវិធីឯងក៏បានដែរ តែមិនមែនមកឲ្យឯងសម្ភាសគេទេ, គឺឲ្យគេមកសម្ភាសឯងវិញ។ មានន័យថា អញ្ជើញភ្ញៀវកិត្តិយសឲ្យមកសម្ភាសអ្នកធ្វើកម្មវិធីវិញ៕ ** ** * Stop interviewing celebrity, but invite celebrity to interview yaya 1 : Friend, if I want to produce an interview program to earn money from a video platform, … Continue reading ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ

ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ

បញ្ជាក់៖ នេះជារបៀបធ្វើការផ្ទាល់ខ្លួន។ ដើម្បីបានវីដេអូបង្ហាញពីការងាររដ្ឋបាល និងកិច្ចការផ្សេងៗសម្រាប់ឲ្យលោកអ្នកបានទស្សនា, គួររៀបចំ និងធ្វើដូចខាងក្រោមនេះ : - រៀបរៀង និងសរសេរពាក្យសម្តី - អាន និងថតសំឡេងដោយប្រើទូរស័ព្ទដៃ - ផ្ញើសំឡេងដែលបានថតរួចទៅកាន់កុំព្យូទ័រ - ធ្វើ slide បទបង្ហាញ រួច save ជា file រូបភាព - បញ្ចូលរូបភាព និងសំឡេងទៅក្នុងកម្មវិធីកាត់ត រួចធ្វើវាចេញជាវីដេអូ - ពិនិត្យមើលវីដេអូជាច្រើនដង ទើប upload ចូលទៅក្នុងឆានែល៕ ** ** * Process of making an administration mentoring video to upload on online platform Note: This is personal method of Chantchhaya. … Continue reading ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ