គ្រប់កិច្ចការដែលធ្វើតែងផ្តល់គុណសម្បត្តិ និងគុណវិបត្តិ។ ដូចជាការធ្វើវីដេអូ stop motion ក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិចំពោះអ្នកធ្វើដែរ។ គុណសម្បត្តិ - មិនទាមទារជំនាញកុំព្យូទ័រ ឬឌីហ្សាញ - មិនសូវប៉ះពាល់ដល់សុខភាពភ្នែកខ្លាំង គុណវិបត្តិ - ចំណាយពេលវេលា - ចំណាយថវិកា - ប្រើខួរក្បាលខ្លាំង (ព្រោះត្រូវការគិតច្រើន) - មានផលប៉ះពាល់ដល់ចង្កេះ និងក - ស្ត្រេស និងរងសម្ពាធខ្លាំង ក្នុងចំណោមគុណវិបត្តិខាងលើ បីចំណុចដំបូងជាចំណុចដែលយើងមិនអាចកែសម្រួលឬកែខៃបានឡើយ ប៉ុន្តែយើងអាចមានវិធីដើមី្បកាត់បន្ថយផលប៉ះពាល់ពាក់ព័ន្ធនឹងពីរចំណុចខាងក្រោម ដោយ៖ - រៀបចំកាលវិភាគធ្វើការឲ្យបានច្បាស់លាស់ ដោយមានរយៈពេលសម្រាប់ធ្វើការ និងរយៈពេលសម្រាប់សម្រាក - រយៈពេលសម្រាក គួរតែបញ្ចូលនូវការហាត់ប្រាណ និងការទៅកាន់ទីតាំងដែលមានធម្មជាតិ - ព្យាយាមជួបជាមួយមនុស្សថ្មីៗ, បើសិនជាជួបប្រាស្រ័យនឹងមនុស្សដដែលៗ (បងប្អូន, មិត្តភក្តិ, មិត្តរួមការងារ) គួរតែនិយាយរឿងអ្វីដែលនាំឲ្យសើចសប្បាយ ទោះយ៉ាងណា ចំណុចដែលរៀបរាប់ក្នុងគុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ stop motion គ្រាន់តែជាចំណុចទូទៅប៉ុណ្ណោះ ហើយវិធីសាស្ត្រដែលណែនាំដល់លោកអ្នកក៏ជាវិធីទូទៅ និងជាផ្នែកតូចមួយនៃបទពិសោធរបស់ខ្ញុំដែលជាអ្នកអនុវត្តការធ្វើវីដេអូ stop … Continue reading គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ Stop Motion
Tag: marketing
ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
យ៉ាយ៉ា ១ : ពួកម៉ាក, បើសិនជាគ្នាចង់ធ្វើកម្មវិធីសម្ភាស រួចយកវីដេអូនោះទៅរកលុយពីគេហទំព័រវីដេអូ, តើគ្នាគួរសម្ភាសអ្នកណា? យ៉ាយ៉ា ២ : សម្ភាសឯងហ្នឹង។ យ៉ាយ៉ា ១ : ម៉េចអ៊ីចឹង? យ៉ាយ៉ា ២ : ព្រោះគេធ្វើច្រើននាក់ហើយ។ ធ្វើបញ្ច្រាសវិញទៅ។ ឯងចង់ហៅអ្នកណាមកចូលកម្មវិធីឯងក៏បានដែរ តែមិនមែនមកឲ្យឯងសម្ភាសគេទេ, គឺឲ្យគេមកសម្ភាសឯងវិញ។ មានន័យថា អញ្ជើញភ្ញៀវកិត្តិយសឲ្យមកសម្ភាសអ្នកធ្វើកម្មវិធីវិញ៕ ** ** * Stop interviewing celebrity, but invite celebrity to interview yaya 1 : Friend, if I want to produce an interview program to earn money from a video platform, … Continue reading ឈប់សម្ភាសតារា, ហៅតារាឲ្យមកសម្ភាសវិញ
ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត
វីដេអូពាណិជ្ជកម្មគឺជាវីដេអូខ្លី ដែលជាទូទៅមានថេរវេលាប្រមាណ ៣០ វិនាទី, បង្ហាញលើទូរទស្សន៍ អំឡុងនាទីសម្រាករបស់កម្មវិធីទូរទស្សន៍។ ដើម្បីបង្កើតបានវីដេអូពាណិជកម្ម យើងត្រូវសរសេរ script ខ្លះហៅថា screenplay ខ្លះហៅថា storyboard។ បើប្រែសម្រួលជាភាសាខ្មែរហៅថា បទនិពន្ធ ឬអត្ថបទនិពន្ធ។ ដើម្បីសរសេរ script វីដេអូពាណិជ្ជកម្មបាន, គួរមានទម្រង់ ដែលភាសាអង់គ្លេសហៅថា format ឬ template។ គំរូ template script វីដេអូពាណិជ្ជកម្មអាចរកបាននៅលើបណ្តាញអ៊ិនធើណេត គ្រាន់តែភាគច្រើន template ទាំងនោះជាភាសាអង់គ្លេស៕ ** ** * Short information about TV commercial and how to produce it A TV commercial is a short video, about 30 seconds or … Continue reading ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត
វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម
ចង់ទាក់ទាញអតិថិជនឲ្យអានគ្រោងឆ្អឹង TVC នោះត្រូវប្រើចំណងជើងដែលទាក់ទាញ។ ទាល់តែចំណងជើងទាក់ទាញ, ទាក់ឲ្យអតិថិជនអានគ្រោងឆ្អឹង TVC ទើបអាចហៅចំណងជើងនោះថាជាចំណងជើងល្អ។ ដើមី្បបង្កើតចំណងជើង TVC ល្អមួយ គឺអាចធ្វើតាមក្បួនដូចខាងក្រោម៖ ប្រវែង និងពាក្យ - ចំណងជើងមិនគួរវែងពេក - គួរប្រើពាក្យចន្លោះពី ២ ទៅ ៦ ឬ ៨ ពាក្យ - ប្រើពាក្យសាមញ្ញ, ងាយយល់ និងជាពាក្យដែលប្រើប្រាស់ក្នុងជីវិតសព្វថ្ងៃ ការកំណត់ចំនួនពាក្យក្នុងចំណងជើងទៅតាមថេរវេលា - TVC ក្រោម ១០ វិនាទី ប្រើចំណងជើងដែលមាន ២ ទៅ ៣ ពាក្យ - TVC ពី ១១ ទៅ ២០ វិនាទី ប្រើចំណងជើងដែលមាន ៤ ពាក្យ - TVC ពី ២០ ទៅ ៣០ វិនាទី … Continue reading វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម