វិធីបង្កើនចំនួនទស្សនាវីដេអូលើយូធ្យូបបែប Organic

បញ្ជាក់ ៖ នេះជាវិធីសាស្ត្រ និងតាមបទពិសោធផ្ទាល់ខ្លួន។ បើសិនជាលោកអ្នកចង់បង្កើនចំនួន view វីដេអូរបស់លោកអ្នកដែលដាក់លើយូធ្យូប, លោកអ្នកអាចសាកល្បងប្រើវិធីដូចខាងក្រោមនេះ៖ - រកមិត្តភក្តិដែលមានគណនីយូធ្យូប និងមានបំណងបង្កើនចំនួន view ដូចលោកអ្នក - បង្កើត playlist វីដេអូ - លោកអ្នកចុចមើលវីដេអូតាម playlist របស់មិត្តភក្តិ ហើយមិត្តភក្តិរបស់លោកអ្នកចុចមើលវីដេអូតាម playlist របស់លោកអ្នក ចំណាំ៖ ត្រូវប្រាកដថា លោកអ្នក និងមិត្តភក្តិប្រើ IP ខុសគ្នា។ គុណសម្បត្តិ - បង្កើនចំនួន view បែប organic ពី ៧០ ទៅ ៨០ ភាគរយ គុណវិបត្តិ - ចំណាយពេល - ចំណាយលុយ - ត្រូវការភាពអត់ធ្មត់ ចំណុចគួរប្រុងប្រយ័ត្ន - ចៀសវាងការចុចផ្ទាំងពាណិជ្ជកម្ម ព្រោះនឹងបង្កើតការសង្ស័យដល់ប្រព័ន្ធតាមដានរបស់យូធ្យូប ដែលអាចបណ្តាលឲ្យយូធ្យូបកាត់ចំនួន view - … Continue reading វិធីបង្កើនចំនួនទស្សនាវីដេអូលើយូធ្យូបបែប Organic

វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ ប្រសិនបើលោកអ្នកចង់ឲ្យ Reel IG របស់លោកអ្នកទទួលបានចំនួនទស្សនា លោកអ្នកអាចប្រើវិធីសាស្ត្រដែលខ្ញុំធ្លាប់បង្ហាញក្នុងអត្ថបទមុន ឬក៏៖ បង្កើតប្លក, សរសេរអត្ថបទ រួច embed reel ពី IG របស់លោកអ្នកដែលត្រូវនឹងខ្លឹមសាររបស់អត្ថបទ។ វិធីមួយនេះអាចជួយឲ្យ reel IG របស់លោកអ្នកកើនចំនួន view បែប organic ប៉ុន្តែលោកអ្នកត្រូវ៖ - ចំណាយពេលវេលាសរសេរអត្ថបទ - ចំណាយកម្លាំងខួរក្បាលគិតពីប្រភេទ និងខ្លឹមសារអត្ថបទដើមី្បទាក់ទាញអ្នកអាន ការបង្កើតប្លកមិនត្រូវការបង់ប្រាក់ទេ ដូច្នេះលោកអ្នកមិនបាច់ភ័យព្រួយថាត្រូវចំណាយប្រាក់បន្ថែមឡើយ។ មិនខុសពីវិធីមុនទេ វិធីដែលខ្ញុំណែនាំខាងលើនេះមានគុណសម្បត្តិតែមួយគត់ គឺអាចឲ្យលោកអ្នកជួយខ្លួនឯង ដោយមិនរង់ចាំជំនួយពីអ្នកដទៃ, ចំណែកគុណវិបត្តិមានច្រើន។ បន្ថែមលើនេះ លោកអ្នកត្រូវការភាពអត់ធ្មត់ខ្លាំង ព្រោះវាត្រូវការពេលវេលាយូរទម្រាំតែបានជោគជ័យ៕ អត្ថបទមុន វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic ** ** * How to increase IG Reel view … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel ដោយខ្លួនឯង

វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វីដេអូនៅក្នុងអ៊ិនស្តាក្រាម ភាសាអង់គ្លេសហៅថា Reel។ អ្នកដែលលេងបណ្តាញសង្គមមួយនេះតែងតែចង់ឲ្យវីដេអូដែលខ្លួនបង្ហោះទទួលបានចំនួនទស្សនាច្រើន, ប៉ុន្តែវាមិនងាយទេ ជាពិសេស IG account តូចតាច។ បើដូច្នេះ តើត្រូវធ្វើដូចម្តេច? វិធីសាស្ត្រ - បង្កើតគណនី IG មួយទៀតដែលប្រើ IP internet ផ្សេង - ប្រើគណនីនោះចូលទៅចុចមើល reel នៅក្នុងគណនីចម្បង - ក្រោយមើលចប់ហើយ ត្រូវទុកឲ្យ replay ឲ្យបាន ២ ទៅ ៣ វិនាទីសិន សឹមចុច back រហូតត្រឡប់ទៅដល់ទំព័រដើម - ត្រូវរង់ចាំពី ៤៥ នាទី ទៅ ១ ម៉ោងក្រោយ ទើបអាចចុចមើល reel ដដែលនោះ និងត្រូវអនុវត្តចំណុចទី ៣ ឡើងវិញ គ្រប់ពេលដែលលោកអ្នកចុចមើល , លោកអ្នកត្រូវតែអនុវត្តចំណុចទី ៣ … Continue reading វិធីសាស្ត្របង្កើនចំនួនទស្សនា IG Reel បែប organic

គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ Stop Motion

គ្រប់កិច្ចការដែលធ្វើតែងផ្តល់គុណសម្បត្តិ និងគុណវិបត្តិ។ ដូចជាការធ្វើវីដេអូ stop motion ក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិចំពោះអ្នកធ្វើដែរ។ គុណសម្បត្តិ - មិនទាមទារជំនាញកុំព្យូទ័រ ឬឌីហ្សាញ - មិនសូវប៉ះពាល់ដល់សុខភាពភ្នែកខ្លាំង គុណវិបត្តិ - ចំណាយពេលវេលា - ចំណាយថវិកា - ប្រើខួរក្បាលខ្លាំង (ព្រោះត្រូវការគិតច្រើន) - មានផលប៉ះពាល់ដល់ចង្កេះ និងក - ស្ត្រេស និងរងសម្ពាធខ្លាំង ក្នុងចំណោមគុណវិបត្តិខាងលើ បីចំណុចដំបូងជាចំណុចដែលយើងមិនអាចកែសម្រួលឬកែខៃបានឡើយ ប៉ុន្តែយើងអាចមានវិធីដើមី្បកាត់បន្ថយផលប៉ះពាល់ពាក់ព័ន្ធនឹងពីរចំណុចខាងក្រោម ដោយ៖ - រៀបចំកាលវិភាគធ្វើការឲ្យបានច្បាស់លាស់ ដោយមានរយៈពេលសម្រាប់ធ្វើការ និងរយៈពេលសម្រាប់សម្រាក - រយៈពេលសម្រាក គួរតែបញ្ចូលនូវការហាត់ប្រាណ និងការទៅកាន់ទីតាំងដែលមានធម្មជាតិ - ព្យាយាមជួបជាមួយមនុស្សថ្មីៗ, បើសិនជាជួបប្រាស្រ័យនឹងមនុស្សដដែលៗ (បងប្អូន, មិត្តភក្តិ, មិត្តរួមការងារ) គួរតែនិយាយរឿងអ្វីដែលនាំឲ្យសើចសប្បាយ ទោះយ៉ាងណា ចំណុចដែលរៀបរាប់ក្នុងគុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ stop motion គ្រាន់តែជាចំណុចទូទៅប៉ុណ្ណោះ ហើយវិធីសាស្ត្រដែលណែនាំដល់លោកអ្នកក៏ជាវិធីទូទៅ និងជាផ្នែកតូចមួយនៃបទពិសោធរបស់ខ្ញុំដែលជាអ្នកអនុវត្តការធ្វើវីដេអូ stop … Continue reading គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ Stop Motion