Curriculum Vitae (CV) ឬហៅជាភាសាខ្មែរថា ប្រវត្តិរូបសង្ខេប ដែលខ្លួនលោកអ្នកធ្វើដើម្បីដាក់ពាក្យសុំធ្វើការ មិនអាចដាក់បាវចនាជាតិទេ មិនថាលោកអ្នកដាក់ពាក្យសុំធ្វើការនៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនក៏ដោយ។ ទោះជាក្រដាសបែបបទរៀបរៀងដោយស្ថាប័នឯកជនសម្រាប់ឲ្យអ្នកចង់ដាក់ពាក្យធ្វើការបំពេញក៏ដោយ ក៏មិនអាចដាក់បាវចនាជាតិដែរ។ មានតែបែបបទប្រវត្តិរូបសង្ខេប ដែលរៀបចំដោយស្ថាប័នរដ្ឋ សម្រាប់ឲ្យអ្នកដាក់ពាក្យចូលបម្រើការងាររដ្ឋ ទើបអាចដាក់បាវចនាជាតិលើក្រដាសបែបបទបាន។ ហេតុអ្វី? នេះជារបៀបរបប និងបែបបទរដ្ឋបាលរបស់ស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ ស្ថាប័នដែលអាចប្រើបាវចនាជាតិលើឯកសារបាន មានតែស្ថាប័នរដ្ឋ។ ចំណែកឯកសាររបស់ស្ថាប័នឯកជនដែលអាចដាក់បាវចនាជាតិ លុះណាតែជាប្រភេទឯកសារដែលត្រូវឆ្លងកាត់អាជ្ញាធរ ឬជាបែបបទតម្រូវការពីខាងរដ្ឋ៕
Tag: information education
គំរូរបៀបកាត់ត Stopmotion ចលនារអិលបែបបញ្ច្រាស
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ឈ្មោះកម្មវិធីកាត់ត ៖ YouCut របៀបធ្វើ - បើកកម្មវិធី - ជ្រើសរើសយកពាក្យ NEW PROJECT - ជ្រើសរើសរូបថត 'បញ្ច្រាសលេខរៀង' រួចចុចបញ្ជូន - ចុចលើពាក្យ FILTER (បើសិនជាលោកចង់កែសម្រួលពណ៌ឬពន្លឺរបស់រូបថត) - ជ្រើសរើសយក FILTER - ចុចលើសញ្ញានៅខាងឆ្វេងដៃ និងចុចលើពាក្យ APPLY TO ALL (បើសិនជាលោកអ្នកចង់ដាក់ FILTER តែមួយលើគ្រប់រូបថត) - ចុចលើរូបថតណាមួយ - ជ្រើសរើសយក DURATION - ចុចលើសញ្ញាខ្មៅដៃនៅខាងស្តាំ (ដើមី្បកំណត់រយៈពេលបង្ហាញខ្លួនរបស់រូបថត) - ដាក់ DURATION (ដែលលោកអ្នកចង់បាន) - ចុចលើពាក្យ OK ចំណាំ៖ អក្សរ S មានន័យថា វិនាទី។ 4.0 អានថា … Continue reading គំរូរបៀបកាត់ត Stopmotion ចលនារអិលបែបបញ្ច្រាស
គំរូរបៀបកាត់ត Stopmotion ចលនារអិល
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ឈ្មោះកម្មវិធីកាត់ត ៖ YouCut របៀបធ្វើ - បើកកម្មវិធី - ជ្រើសរើសយកពាក្យ NEW PROJECT - ជ្រើសរើសរូបថតតាមលេខរៀង រួចចុចបញ្ជូន - ចុចលើពាក្យ FILTER (បើសិនជាលោកចង់កែសម្រួលពណ៌ឬពន្លឺរបស់រូបថត) - ជ្រើសរើសយក FILTER - ចុចលើសញ្ញានៅខាងឆ្វេងដៃ និងចុចលើពាក្យ APPLY TO ALL (បើសិនជាលោកអ្នកចង់ដាក់ FILTER តែមួយលើគ្រប់រូបថត) - ចុចលើរូបថតណាមួយ - ជ្រើសរើសយក DURATION - ចុចលើសញ្ញាខ្មៅដៃនៅខាងស្តាំ (ដើមី្បកំណត់រយៈពេលបង្ហាញខ្លួនរបស់រូបថត) - ដាក់ DURATION (ដែលលោកអ្នកចង់បាន) - ចុចលើពាក្យ OK ចំណាំ៖ អក្សរ S មានន័យថា វិនាទី។ 4.0 អានថា បួនក្បៀសសូន្យ … Continue reading គំរូរបៀបកាត់ត Stopmotion ចលនារអិល
គំរូរបៀបធ្វើចលនា Stopmotion វិលជារង្វង់
បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - គូសរង្វង់លើផ្ទៃក្រដាសដែលយកមកធ្វើជាកម្រាល background - គូសចំណុចចំណាំលើខ្សែរង្វង់ដូចទិសទាំង ៨ - យកវត្ថុមកដាក់លើចំណុចចំណាំណាមួយដែលលោកអ្នកចង់បាន ដោយកំណត់ថានោះជាចំណុចផ្តើម - ថតរូប - រំកិលវត្ថុនោះមកចំណុចបន្ទាប់ - ថតរូប - បន្តធ្វើដូច្នេះដរាបដល់ចំណុចចុងក្រោយ - យករូបថតមកបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកប្រើប្រាស់ដោយដាក់តាមលេខរៀងនៃរូប - កំណត់ថេរវេលាមួយរូប ០,១ វិនាទី - Save ជាវីដេអូ៕ https://videopress.com/v/aiUadDfh?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to make a circle stopmotion movement Note: This is an idea and producing method of Chantchhaya. How to - Draw … Continue reading គំរូរបៀបធ្វើចលនា Stopmotion វិលជារង្វង់