នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ មានសារដែលមានលេខកូដបរទេសចូលមកក្នុងទូរស័ព្ទដៃរបស់ខ្ញុំ ហើយខ្ញុំបានចុចដោយអចេតនា។ បន្ទាប់មក ក៏មានសារ (លេខកូដបរទេស) លោតមកជាបន្តបន្ទាប់។ ខ្ញុំមិនដឹងថា ទូរស័ព្ទខ្ញុំត្រូវបាន hack ឬអត់ទេ។ ដោយសារតែជាទូទៅ ការងារអនឡាញរបស់ខ្ញុំភ្ជាប់ជាមួយទូរស័ព្ទដៃ, ដូច្នេះដើមី្បសុវត្ថិភាព, ខ្ញុំសុំផ្អាកធ្វើបច្ចុប្បន្នភាពគេហទំព័រស្រមោលព្រះចន្ទ្រ, គេហទំព័រផ្សេងៗ និងសកម្មភាពលើបណ្តាញសង្គមទាំងឡាយរួមមានយូធ្យូប, ទិតក់, LinkedIn និងផ្សេងៗ មួយរយៈសិន។ នេះជាការជូនដំណឹងដល់មិត្តអ្នកអាន និងអ្នកគាំទ្រ chantchhaya។ សុំមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបើសិនជាឃើញសារអេឡិចត្រូនិចដែលមានឈ្មោះរបស់ខ្ញុំ ឬលេខទូរស័ព្ទរបស់ខ្ញុំទាក់ទងទៅលោកអ្នក។ សូមអរគុណ។ ** * Announcement On October 15, 2025, a message with a foreign country code came to my cell phone, and I accidentally clicked it. … Continue reading សេចក្តីជូនដំណឹងពីការផ្អាកធ្វើបច្ចុប្បន្នភាព គេហទំព័រ និងបណ្តាញសង្គមផ្សេងៗរបស់ chantchhaya
Tag: chakriya phou
គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ
វីដេអូនេះនាំសម្តីពីកិត្តិយសនិងសកម្មភាពរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីខ្មែរ, ដោយមានការព្រមានចំពោះការប្រើប្រាស់ពាក្យ។
គំរូសារឆ្លើយតបសំណើការងារតាមអនឡាញ
គោលបំណងរបស់អត្ថបទ៖ បង្ហាញពីបទពិសោធ និងរបៀបរបបធ្វើការផ្ទាល់ខ្លួន ជាពិសេសការឆ្លើយតបសារពាក់ព័ន្ធនឹងការផ្តល់ឱកាសការងារ សម្រាប់ជាព័ត៌មាន និងគំនិត៕ Objective of the article : To show own experience and own way of replying message to refuse job suggestion online. សាររបស់ម្ចាស់ការងារ Hello .... Nice to e-meet you. I'm ......, ........... from ............. We are currently recruiting English to Khmer translators to support us working on .......................... Is there any … Continue reading គំរូសារឆ្លើយតបសំណើការងារតាមអនឡាញ
គំរូរបាយការណ៍ទំនិញ
បញ្ជាក់ ៖ ឯកសារនេះត្រូវបានយកមកច្នៃ ដើមី្បយកមកគ្រប់គ្រងមុខរបរផ្ទាល់ខ្លួន ដោយយកលំនាំតាមឯកសាររដ្ឋបាលនានាដែលខ្ញុំធ្លាប់បានឃើញ និងដឹង ពេលខ្ញុំនៅធ្វើការ។ លោកអ្នកអាចយកទៅថែមថយឬកែសម្រួលបាន ដើមី្បឲ្យត្រូវតាមស្ថានភាពជាក់ស្តែងរបស់លោកអ្នក, មិនថាទាំងក្នុងការងារ ឬមុខរបរ៕ ** ** * របាយការណ៍ទំនិញ លេខសម្គាល់ ៖ ................................................................... មកពី ៖ .............................................................................. កាលបរិច្ឆេទ និងម៉ោងចូល ៖ ....................................... តម្លៃ ៖ ............................................................................... កាលបរិច្ឆេទ និងម៉ោងលក់ចេញ ៖ ............................. តម្លៃ ៖ .............................................................................. កាលបរិច្ឆេទ និងម៉ោងខូចខាត ៖ ............................ មូលហេតុខូចខាត ៖ .....................................................