នេះជារបាយការណ៍ចូលរួមសិក្ខាសាលា ដែលខ្ញុំតាក់តែងឡើងសម្រាប់ជាឧទាហរណ៍ និងជាគំនិតដល់លោកអ្នក។ សូមមេត្តាយកទៅកែសម្រួលតាមការគួរ។ ប្រសិនបើលោកអ្នកមានចម្ងល់ត្រង់ណានោះ លោកអ្នកអាចចូលទៅកាន់ឆានែលយូធ្យូបរបស់ខ្ញុំដើមី្បទស្សនាវីដេអូពន្យល់ពីរបាយការណ៍នេះ។ សូមអរគុណចំពោះការគាំទ្រ និងសុំអភ័យទោសរាល់កំហុសឆ្គង និងចំណុចខ្វះខាតទាំងឡាយ៕ ** ** * សូមគោរពជូន លោកជំទាវ........... កម្មវត្ថុ : របាយការណ៍ស្តីពីការចូលរួមសិក្ខាលា «ការអភិវឌ្ឍអក្សរសិល្ប៍ខ្មែរ» នៅថ្ងៃទី... ខែ... គ.ស. ... តាមរយៈ : លោកប្រធាននាយកដ្ឋាន..... យោង : - លិខិតអញ្ជើញរបស់ក្រសួង.... ចុះថ្ងៃ...ខែ... ព.ស. ..... ត្រូវនឹងថ្ងៃទី......ខែ.... គ.ស. ..... - ចំណារអនុញ្ញាតរបស់លោកជំទាវ....... នាថ្ងៃទី.... ខែ... ឆ្នាំ.... ជូនភ្ជាប់ : របៀបវារៈនៃសិក្ខាសាលា សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាប លោកជំទាវ មេត្តាជ្រាបថា កាលពីថ្ងៃទី... ខែ... គ.ស. ... … Continue reading គំរូរបាយការណ៍ចូលរួមសិក្ខាសាលា
Tag: ស្រមោលព្រះចន្ទ្រ
រឿង «កុំចេះតែទម្លាក់កំហុសលើខ្មោច»
និពន្ធដោយ ភូ ចរិយា ផ្ទះខ្ញុំជាដីឡូមានចិញ្ចឹមមាន់ និងទា។ ថ្ងៃមួយ ខ្ញុំកំពុងឈរជជែកជាមួយមីងខ្ញុំ ស្រាប់តែមាន់មួយនៅសុខៗប្រកាច់ រួចហើយក៏ដាច់ខ្យល់ងាប់ទៅ។ ខ្ញុំសួរមីង៖ «មាន់ហ្នឹងកើតអីមីង? អម្បាញ់មិញឃើញក្រាបស្រួលសោះហ្នឹង។» មីងតប៖ «សង្ស័យខ្មោចកាច់ ព្រោះពេលវាក្រាប មីងឃើញខ្មោចស្រីមួយអង្គុយក្បែរវា។ មើលទៅខ្មោចស្រីហ្នឹងកាច់មាន់ហ្នឹងងាប់ហើយ។» ខ្ញុំជឿមីងខ្ញុំ ព្រោះម៉ាភូមិ គេដឹងគ្រប់គ្នាថាគាត់មើលឃើញខ្មោច។ ខ្ញុំពោល៖ «យី ខ្មោចអាក្រក់ដល់ហើយ។ មិនលើកលែងសូមី្បតែសត្វ។» និយាយចប់ ពួកយើងក៏ចូលផ្ទះ។ ហើយុខ្ញុំទៅបន្ទប់, ឯមីងចេញទៅក្រៅ។ ទៅដល់បន្ទប់ ខ្ញុំឡើងលើពូក រួចបើកបង្អួច ស្រាប់តែខ្ញុំភ្ញាក់ព្រើតស្រែកយ៉ៃ ដោយសារតែឃើញខ្មោចបង្ហាញខ្លួននៅមាត់បង្អួច។ ខ្មោចនោះសស្គុសដូចផ្សែងអ័ព្ទ តែមើលដឹងរូបរាង, ភេទ និងអាយុ។ គេជាខ្មោចស្រី នៅក្មេងគួរសម។ ខ្ញុំខ្លាច ក៏រត់ទៅឱបខ្នើយនៅក្បាលគ្រែ រួចពោលទាំងញ័រមាត់៖ «កុំមកធ្វើបាបខ្ញុំអី។ ចាំខ្ញុំសែនឲ្យ។» ខ្មោចស្រីនោះច្រត់ចង្កេះស្រែកក្តែងៗ៖ «នែ! យើងមិនមែនមកចង់បានរបស់ស៊ីទេ។ យើងចង់មករកយុត្តិធម៌ឲ្យខ្លួនយើង។ យើងមិនបានកាច់មាន់ហ្នឹងងាប់ទេ។ យើងសុំប្រាប់ឲ្យច្បាស់។» «មីងខ្ញុំមើលឃើញខ្មោច។ គាត់ឃើញមីងខ្មោចឯងនៅក្បែរមាន់។ គាត់មិនកុហកទេ។» «អើ! គាត់មិនកុហកទេ … Continue reading រឿង «កុំចេះតែទម្លាក់កំហុសលើខ្មោច»
រឿង «មនុស្ស និងមូស»
និពន្ធដោយ ភូ ចរិយា មនុស្ស ៖ នែ! យើងឆ្ងល់អ្ហែងណាស់ ម៉េចបានជាចេះតែដើរខាំគេ, បឺតឈាមគេអ៊ីចឹង? មូស ៖ ស្មានតែយើងចង់មែន! បើទេវតាបង្កើតយើងឲ្យស៊ីស្មៅដូចគោ ហ្នឹងយើងមិនមែនមកស៊ីឈាមពួកឯងទេ។ សួរដូចឆ្កួត។ មនុស្សគិតមួយសន្ទុះក៏យកសឺរ៉ាំងមកបូមឈាមដាក់ទៅក្នុងចាន រួចហុចឲ្យមូស។ មនុស្ស ៖ ណេះស៊ីទៅ! ហើយកុំមកខាំអញទៀត។ មូស ៖ មើល៍ យើងសុំសួរមួយ។ មនុស្ស ៖ សួរមក។ មូស ៖ ហេតុអីពេលទៅផ្សារទិញត្រី មនុស្សចូលចិត្តឲ្យអ្នកលក់វាយត្រីរស់? បើគង់តែយកអាងាប់ដដែល ម៉េចមិនទិញអាងាប់ស្រាប់? មនុស្ស ៖ យកអារស់ វាស្រស់។ មូស ៖ អើ! យើងក៏ដូចគ្នា។ យើងចូលចិត្តបឺតឈាមផ្ទាល់ពីខ្លួនមនុស្ស ព្រោះវាស្រស់។ មនុស្ស ៖ !!!
អ្នកម៉ាស្សាឬពេទ្យចលនា?
យ៉ាយ៉ា ១ ៖ ពួកម៉ាក, គ្នាកំពុងគិតថាតើគ្នាគួរចាប់យកមុខរបរអី។ តើឯងមានយោបល់អីទេ? យ៉ាយ៉ា ២ ៖ តើឯងចូលចិត្តខាងអី? យ៉ាយ៉ា ១ ៖ គ្នាចូលចិត្តផ្នែកព្យាបាល ឬផ្នែកជួយសម្រួលការឈឺចាប់។ យ៉ាយ៉ា ២ ៖ អ៊ីចឹងឯងអាចធ្វើជាអ្នកម៉ាស្សា ឬពេទ្យចលនា។ យ៉ាយ៉ា ១ ៖ តើពីរហ្នឹងខុសគ្នាយ៉ាងម៉េច? យ៉ាយ៉ា ២ ៖ បើសិនឯងចង់ចំណាយពេលរៀនតិច ហើយឆាប់បានចេញធ្វើការ និងរកប្រាក់ អ៊ីចឹងឯងគួររើសយកធ្វើជាអ្នកម៉ាស្សា។ ប៉ុន្តែរបរនេះមិនសូវបានប្រាក់ច្រើនទេ។ បើសិនជាចង់បានប្រាក់ច្រើន ឯងគួរធ្វើជាពេទ្យចលនា គ្រាន់តែឯងក៏ត្រូវចំណាយច្រើនដែរ ដូចជាចំណាយពេលរៀនលើសពីពីរឆ្នាំ និងត្រូវព្យាយាម និងខំប្រឹងរៀន៕ A masseuse or a chiropractor? yaya 1 : Hey friend, I am thinking about what job I … Continue reading អ្នកម៉ាស្សាឬពេទ្យចលនា?