របៀបវារៈកិច្ចប្រជុំក្រុមបច្ចេកទេស..... ស្តីពី................................ (ឈ្មោះទីកន្លែង), (កាលបរិច្ឆេទ) គោលបំណងនៃកិច្ចប្រជុំ៖ ១........................... ២.......................... ៣.......................... ម៉ោងប្រធានបទ និងវាគ្មិន៨:០០-៨:០៥គោរពភ្លេងជាតិ៨:០៥-៩:០០សុន្ទរកថាបើកកិច្ចប្រជុំ ដោយ...........៩:០០-៩:២០អាហារសម្រន់៩:២០-១០:២០ការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី.......... ១............................២...........................៣..........................៤...........................៥............................ដោយ.......................១០:២០-១២:០០បទបង្ហាញស្តីពី........................... ដោយ..................១២:០០-១៣:៣០អាហារថ្ងៃត្រង់១៣:៣០-១៥:៣០កិច្ចពិភាក្សា១៥:៣០-១៥:៤៥អាហារសម្រន់១៥:៤៥-១៧:០០កិច្ចពិភាក្សាបន្ត១៧:០០-១៨:០០សុន្ទរកថាបិទកិច្ចប្រជុំ ដោយ....................... (ឈ្មោះស្ថាប័ន) សូមរក្សាសិទ្ធិកែប្រែកម្មវិធីទៅតាមស្ថានភាពជាក់ស្តែង។
Tag: ស្រមោលព្រះចន្ទ្រ
គំរូរបៀបវារៈពិធីប្រកាសចូលកាន់តំណែង (ស្ថាប័នរដ្ឋ)
ពិធី ប្រកាសចូលកាន់តំណែង ....................... (ឈ្មោះស្ថាប័ន) (កាលបរិច្ឆេទ) (ទីកន្លែងប្រារព្ធពិធី) របៀបវារៈ ៩:០០ ភ្ញៀវកិត្តិយសអញ្ជើញមកដល់ ៩:១៥ គណៈអធិបតីអញ្ជើញមកដល់ ៩:២០ គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ៩:២៥ កម្មវិធីចាប់ផ្តើម, ការប្រកាសហេតុ ៩:៣០ អានព្រះរាជក្រឹត្យតែងតាំង ៩:៤០ ប្រគល់ និងទទួលព្រះរាជក្រឹត្យ, ប្រគល់បាច់ផ្កា ១០:០០ ការប្តេជ្ញាចិត្ត និងមតិសំណេះសំណាលរបស់ ................... ១០:៣០ គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ១០:៣៥ ពិសាអាហារសម្រន់ ចប់កម្មវិធី
គំរូផ្ញើសារអញ្ជើញប្រជុំតាមតេឡេក្រាម (ឯកជន, មិនផ្លូវការ)
នាងខ្ញុំ ............... ជា...... របស់........... សូមគោរពអញ្ជើញលោកអ៊ំ, លោកពូ, អ្នកមីង និងបងៗ ដែលបានចុះឈ្មោះជាវស្តង់ ក្នុងពិធីតាំងពិព័រណ៍........... ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ......................... ចូលរួមប្រជុំនៅថ្ងៃ.............. វេលាម៉ោង................. នៅ............................ ដើម្បីបង់ថ្លៃជាវស្តង់ និងរើសស្តង់។ សូមអរគុណ។ ព័ត៌មានបន្ថែម ៖ (លេខទូរស័ព្ទ)
គន្លឹះថែរក្សាសំឡេងរបស់អ្នកចម្រៀង សំឡេងមាសស៊ិន ស៊ីសាមុត
ដើមី្បបានសំឡេងមាស, លោក ស៊ិន ស៊ីសាមុត អ្នកចម្រៀងខ្មែរដ៏ល្បីនៅសម័យសង្គមរាស្ត្រនិយម, ថែទាំសំឡេងដោយវិធីដូចខាងក្រោម៖ ១. មិនបរិភោគអាហារផ្អាប់ ២. មិនផឹកស្រា ៣. មិនជក់បារី ៤. មិនពិសាទឹកត្រជាក់ឬទឹកកក ៥. ពេលចូលបរិភោគអាហារតាមភោជនីយដ្ឋាន លោកតែងពិសាតែក្រូចឆ្មារក្តៅមួយកែវ ៦. ពេលចេញទៅក្រៅផ្ទះ លោកតែងតែពាក់មួកសម្បុកដើមី្បការពារកុំឲ្យផ្តាសាយ (ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់បំពង់ក និងសំឡេង) ៧. ប្រើមេក្រូហ្វូនតែមួយ មិនថាក្នុងពេលថតចម្រៀង, ច្រៀងលើឆាក, ឬទៅច្រៀងនៅទីណាក៏ដោយ (ដើមី្បកុំឲ្យម្តងស្តាប់ឮសំឡេងបែបនេះ, ម្តងស្តាប់ឮសំឡេងបែបនោះ) បញ្ជាក់៖ ទិន្នន័យក្នុងអត្ថបទបានមកពីការរៀបរាប់របស់អ្នកផ្ទះ។ សូមលោកអ្នកមេត្តាស្វែងរកព័ត៌មានបន្ថែមដើមី្បផ្ទៀងផ្ទាត់៕ ** ** * How Sin Sisamuth, Cambodian top singer, took care of his voice Sin Sisamuth was a top singer of Cambodia, during … Continue reading គន្លឹះថែរក្សាសំឡេងរបស់អ្នកចម្រៀង សំឡេងមាសស៊ិន ស៊ីសាមុត