គន្លឹះ ៣ ដើមី្បកត់ត្រាអង្គប្រជុំឲ្យទាន់ (ស្ថាប័នរដ្ឋ)

ដោយសារតែក្នុងអង្គប្រជុំតម្រូវ៖ - ឲ្យប្រើសៀវភៅ និងប៊ិច - មិនអាចប្រើកុំព្យូទ័រ - មិនអាចថតសំឡេងឬថតវីដេអូ ដូច្នេះដើមី្បកត់ត្រាឲ្យទាន់នូវសម្តីក្នុងអង្គប្រជុំសម្រាប់ធ្វើរបាយការណ៍ លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖ ១. ក្នុងសៀវភៅកត់ត្រា មុនអង្គប្រជុំចាប់ផ្តើម គួរសរសេរក្បាលសេចក្តីឲ្យហើយ៖ + ឈ្មោះកិច្ចប្រជុំ + កាលបរិច្ឆេទប្រជុំ + ទីកន្លែងប្រជុំ + ម៉ោងប្រជុំ + ឈ្មោះអ្នកចូលរួម (បើសិនជាអាច) ២. កត់ដំណើរហេតុអង្គប្រជុំដោយសង្ខេប និងប្រើអក្សរកាត់ ៣. ប្រើអក្សរបរទេស និងនិមិត្តសញ្ញាលាយ៕ ** ** * 3 Key to take note fast in meeting (of Cambodian public sector) Because in the meeting: - is allowed to use … Continue reading គន្លឹះ ៣ ដើមី្បកត់ត្រាអង្គប្រជុំឲ្យទាន់ (ស្ថាប័នរដ្ឋ)

លក្ខណៈសម្បតិ្តដើម្បីធ្វើជាអ្នកសម្របសម្រួលកម្មវិធី (MC)

ក្នុងអត្ថបទនេះ សុំលើកឡើងពីលក្ខណៈសម្បត្តិដើមី្បធ្វើជាអ្នកសម្របសម្រួលកម្មវិធីរបស់ស្ថាប័នរដ្ឋ។ គ្រប់ចំណុចដែលរៀបរាប់ មិនមែនមានន័យថា គឺត្រូវតែបែបហ្នឹងទេ។ នេះគ្រាន់តែបង្ហាញជូននូវលក្ខខណ្ឌទូទៅតាមបទពិសោធការងារ និងការអង្កេតរបស់ផ្ទាល់តែប៉ុណ្ណោះ។ លក្ខណៈសម្បត្តិដើមី្បធ្វើជា MC របស់ស្ថាប័នរដ្ឋមានពីរចម្បង៖ ដំបូងឡើយ គឺមើលលើរូបសម្បត្តិ។ មិនត្រូវការស្អាតផ្តាច់គេទេ ត្រឹមតែល្មមសមរម្យ និងមានលក្ខណៈជាខ្មែរ ដូចជាសម្បុរស្រអែម (ឬសម្បុរស តែមិនសពេក) និងជាពិសេសមានសក់ខ្មៅ (ធម្មជាតិ)។ បន្ទាប់ពីរូបសម្បតិ្ត គឺត្រូវមើលលើរបៀបនិយាយ, សំដៅដល់ការអានតួអក្សរ ជាពិសេសគឺបញ្ចេញសូរបានច្បាស់ និងត្រឹមត្រូវតាមសំនៀងខ្មែរភាគកណ្តាល។ ឧទាហរណ៍ 'កែវ' ត្រូវអានថា កែវ មិនមែន 'គែវ' ទេ។ ចំណុចទីពីរនេះសំខាន់ជាងចំណុចទីមួយទៅទៀត។ បច្ចុប្បន្ននេះមានការអនុគ្រោះច្រើនដោយសារតែក្នុងកម្មវិធីមានភ្ញៀវអន្តរជាតិ ដូច្នេះស្ថាប័នរដ្ឋមិនសូវតឹងតែងដូចមុនទេក្នុងការរើស MC។ ដោយឡែកបើជាកម្មវិធីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដាច់ខាតត្រូវតែផ្តល់អាទិភាព និងតម្លៃដល់ភាសាជាតិ ដូច្នេះតម្រូវឲ្យរើសយក MC ដែលបញ្ចេញសំនៀងអក្សរខ្មែរច្បាស់ និងត្រូវក្រឹតក្រម៕

រឿង «ឆាប់ឡើង»

និពន្ធដោយ ភូ ចរិយា «អូយបង។ អូនពិបាកទ្រាំណាស់ ឆាប់ឡើងបង ឆាប់ឡើង។» «ចាំមួយភ្លែត បងដោះអាវសិន។» «លឿនឡើងមកបង។ អូនជិតដាច់ខ្យល់ឥឡូវហើយ។ ឆាប់ឡើង។» «កុំទាន់រហន់មើល៍។» «លឿនបង លឿន។ អូន.. ត្រូវការ.. បង.. ឆា.. ងាវអំពិលទុំឲ្យអូន។» «ដឹងហើយ។ បងដោះអាវទុក ព្រោះអាវស ខ្លាចឆាទៅ ខ្ទាតប្រឡាក់ ពិបាកបោក។ ៥ នាទីទៀត អូនបានញ៉ាំហើយ ប្រពន្ធសម្លាញ់៕»

គំរូដាក់ពាក្យធ្វើការតាមសារអ៊ិនធើណេត

គំរូសារដាក់ពាក្យធ្វើការទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ សូមគោរពលោកឬលោកស្រី នាងខ្ញុំឈ្មោះ............ មានបំណងចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុនរបស់លោកឬលោកស្រី លើមុខតំណែងជា...............។ នាងខ្ញុំបានភ្ជាប់ CV និង Cover Letter របស់នាងខ្ញុំសម្រាប់ជូនលោកឬលោកស្រីពិនិត្យ។ ដោយក្តីគោរព (ត្រកូល និងឈ្មោះ) គំរូសារដាក់ពាក្យធ្វើការទៅកាន់ភ្នាក់ងាររកបុគ្គលិក សូមគោរពលោកឬលោកស្រី នាងខ្ញុំឈ្មោះ........... មានបំណងចង់ដាក់ពាក្យធ្វើការនៅ (ឈ្មោះក្រុមហ៊ុន) លើមុខតំណែងជា................ ដោយនាងខ្ញុំបានផ្ញើជូននូវ CV និង Cover Letter របស់នាងខ្ញុំនៅក្នុងឯកសារភ្ជាប់។ ដោយក្តីគោរព (ត្រកូល និងឈ្មោះ)