និពន្ធដោយ ភូ ចរិយា ប៉ុក! លោកគ្រុយទម្លាក់សារព័ត៌មានទៅលើតុ បន្ទាប់មកក៏ក្រោកពីកៅអីទៅឈរនៅបង្អួចកញ្ចក់ សម្លឹងទៅខាងក្រៅដោយក្រសែភ្នែកបារម្ភ និងតានតឹង។ រឿងបាត់ខ្លួនរបស់ឧត្តមសេនីយ៍គឹមសែតមិនមែនលំៗទេ គ្រាន់តែគ្មាននរណាដឹងច្បាស់ពីចេតនារបស់ជនដៃដល់។ មកដល់ថ្ងៃនេះគឺគម្រប់ប្រាំថ្ងៃហើយ។ គ្មានតម្រុយសោះអំពីខ្លួនលោក ហើយអ្នកចាប់ខ្លួនលោកក៏មិនឃើញទាក់ទងមកដែរ។ នេះជាបញ្ហាចោទដ៏ធំមួយ។ បន្ថែមលើនេះ អ្នកសារព័ត៌មានតាមស៊ើបសួរមិនឈប់ ធ្វើឲ្យរឿងកាន់តែធំឡើង បង្កជាភាពចលាចលនៅក្នុងសង្គម។ ប្រជាជននាំគ្នាខ្សឹបខ្សៀវពីការបាត់ខ្លួនរបស់ សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយក៏មានពាក្យចចាមអារ៉ាម និងការវិភាគលើបណ្តាញសង្គមធ្វើឲ្យសង្គមកាន់តែជ្រួលច្របល់។ ដើមី្បទប់មួយគ្រា ថ្នាក់ដឹកនាំ និងគ្រួសាររបស់លោកឧត្តមសេនីយ៍ក៏សម្រេចចិត្ត បកស្រាយថា លោកគឹមសែតមានបញ្ហាសុខភាព ត្រូវការសម្រាកមួយរយៈ ទើបធ្វើឲ្យស្ថានការណ៍រាងធូរស្បើយ។ ទោះយ៉ាងណា សារព័ត៌មាននៅតែមិនទាន់បញ្ឈប់ការរុកឆ្កឹះនោះទេ។ ដូច្នេះហើយ លោកគ្រុយ ប្រធានភ្នាក់ងារចារកម្មប្រចាំប្រទេស ត្រូវបានថ្នាក់ដឹកនាំដាក់កំហិតឲ្យ ដោះស្រាយបញ្ហានេះ ក្នុងរយៈពេលមួយសប្តាហ៍។ កិច្ចការនេះដូចរាវម្ជុលក្នុងមហាសមុទ្រ។ ពិតជាស្មុគស្មាញណាស់។ ក្នុងវេលាដ៏មហាអំពល់នេះ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលអាចដោះស្រាយរឿងនេះបាន។ នោះគឺ អគ្នេយ៍ ០០៦។ គេជាចារបុរសជាតិ ព្រមជាមួយនឹងគុណសម្បត្តិ និងសមត្ថភាពយ៉ាងអស្ចារ្យ។ គ្រប់បេសកកម្មដែលប្រគល់ឲ្យគេ គ្មានឡើយពាក្យថាអបរាជ័យ។ អគ្នេយ៍ ០០៦ ជាទីសង្ឃឹមចុងក្រោយរបស់លោក។ លោកគ្រុយបានទាក់ទងទៅនាយរួចហើយ ហើយក៏ប្រាកដចិត្តថា … Continue reading រឿង «សណ្ឋាគារបាតាល»
Tag: ភូ ចរិយា
គំរូលិខិតអនុញ្ញាតឲ្យបោះពុម្ពចម្រៀងជាសៀវភៅ
បញ្ជាក់៖ នេះជាការប្រតិដ្ឋ និងតាក់តែងឡើងដោយស្រមោលព្រះចន្ទ្រ ដើមី្បជាជំនួយ និងគំនិតដល់លោកអ្នកតែប៉ុណ្ណោះ។មិនមែនជាលិខិតផ្លូវការឬតាមផ្លូវច្បាប់ឡើយ។ លិខិតអនុញ្ញាតឲ្យបោះពុម្ពចម្រៀង នាងខ្ញុំ (ខ្ញុំបាទ) .......................... ជាអ្នកនិពន្ធចម្រៀងដែលមានចំណងជើងថា «.............» យល់ព្រមអនុញ្ញាតឲ្យលោកស្រី (លោក) .............................. ម្ចាស់ ........................................... បោះពុម្ពផ្សាយចម្រៀង «.............» ជាសៀវភៅ នៅក្នុងរយៈពេល ........... និងចំនួន...........។ ថ្ងៃ.............. ទី....... ខែ...... ឆ្នាំ............. ហត្ថលេខា
គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី
ទោះបីជា MC មានបទពិសោធខ្លាំងប៉ុណ្ណាក៏ដោយ ក៏គង់តែភ្លាត់ដែរ។ វាមិនមែនជារឿងធំដុំទេ។ បើលោកអ្នកប្រកាសខុស លោកអ្នកឡើងទៅប្រកាស ហើយកែមកត្រូវវិញមក វាជាការស្រេច។ ហើយខាងក្រោមនេះ ជាគំរូសម្តីសម្រាប់ MC ថ្មីថ្មោងកែខៃកំហុសពេលខ្លួនប្រកាសខុសកម្មវិធី ដោយគំរូសម្តីនេះអាចប្រើប្រាស់បានទាំងក្នុងពិធីស្ថាប័នរដ្ឋ និងពិធីស្ថាប័នឯកជន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលតាមការគួរ។ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី នាងខ្ញុំសុំអភ័យទោស ដោយតាមរបៀបវារៈរបស់កម្មវិធី កម្មវិធីបន្ទាប់ពី.................គឺ........................ ដូច្នេះនាងខ្ញុំសុំគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ទស្សនានូវ ................................។ សូមគោរពអញ្ជើញ។ ** ** * MC speech sample in case they announce wrong program It’s not a big deal if you … Continue reading គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី
រឿង «សំណាង និងឱកាស»
និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ