បើសិនជាលោកអ្នកចង់រកស៊ី, លោកអ្នកត្រូវសួរខ្លួនឯងថា ចង់រកស៊ីបែបដូចម្តេច? ជាទូទៅ ការរកស៊ីចែកជា ២ បែបធំៗ៖ - លក់ទំនិញ - លក់សេវាកម្ម បើសិនជាចង់លក់ទំនិញ, តើជាទំនិញអ្វី? បើជាសេវាកម្ម, តើសេវាកម្មអ្វី? គ្មានអ្វីគួរឲ្យស្មុគស្មាញទេ, ព្រោះមុខរបរទាំងឡាយដែលបង្កើតឡើងមិនផុតពីតម្រូវការរបស់មនុស្សឡើយ។ ដូច្នេះលោកអ្នកគិតទៅមើល តើមនុស្សត្រូវការអ្វី? ** ** * Selecting type of trade If you want to start a business, you need to ask yourself what kind of business you want to do. In general, there are two main types of trade: … Continue reading ការជ្រើសរើសជំនួញ
Tag: ភូ ចរិយា
និយមន័យរបស់ជំនួញ
ពាក្យថា ‘ជំនួញ’ ឬ ‘ពាណិជ្ជកម្ម’, ខ្មែរនិយមហៅថា ‘រកស៊ី’, បើភាសាអង់គ្លេសខ្មែរយើងនិយមប្រើពាក្យ ‘business’ (ប៉ុន្តែពាក្យដែលត្រឹមត្រូវជាង, គួរតែជា ‘trade’ ឬ ‘commerce’)។ និយមន័យ ជំនួញ មានន័យថា សកម្មភាពទិញលក់ទំនិញ និងសេវាកម្ម។ និយាយឲ្យងាយយល់, ឲ្យតែមាន៖ - អ្នកលក់ - ទំនិញឬសេវាកម្ម - អ្នកទិញ - រូបិយប័ណ្ណ (ប្រាក់) នោះគេហៅថា ការធ្វើជំនួញ ឬការរកស៊ីហើយ៕ ** ** * Definition of trade Cambodians like to use the word ‘business,’ but the correct word to use should be ‘trade’ or … Continue reading និយមន័យរបស់ជំនួញ
គំរូកិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម
បញ្ជាក់៖ គំរូឯកសារនេះមិនអាចយកប្រើប្រាស់បាន ១០០ ភាគរយទេ។ សុំលោកអ្នកមេត្តាយកទៅប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន មុននឹងយកទៅប្រើ។ កិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម រវាង .............................................. អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន ........................................................................................ ហៅថា ភាគី ក និង ............................................... អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន ....................................................................................... ហៅថា ភាគី ខ។ កាលពីថ្ងៃទី............................ ភាគី ក និងភាគី ខ បានយល់ព្រមសហការគ្នាផលិតវីដេអូពាណិជ្ជកម្មឲ្យ.............................. ដោយបានធ្វើកិច្ចព្រមព្រៀង និងចុះហត្ថលេខា និងផ្តិតមេដៃនាថ្ងៃទី.....................................។ ភាគីទាំងពីរបានរួមសហការធ្វើការងារនេះមកដល់ថ្ងៃទី.......................។ ដោយឡែក ភាគី ខ បានសុំដកខ្លួនចេញពីការងារនេះមុនថ្ងៃបញ្ចប់ការងារ។ យោងតាមប្រការ ៦ នៃកិច្ចព្រមព្រៀងសហការផលិតវីដេអូពាណិជ្ជកម្ម ដែលបានចុះហត្ថលេខា និងផ្តិតមេដៃនៅថ្ងៃទី................... ភាគីទាំងសងខាងត្រូវធ្វើកិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម ដែលបានចែងនៅក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងសហការផលិតវីដេអូពាណិជ្ជកម្មដែលបានចុះហត្ថលេខា និងផ្តិតមេដៃនៅថ្ងៃទី...................។ ដូច្នេះភាគីទាំងសងខាងបានយល់ព្រមធ្វើកិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម ដូចខាងក្រោម៖ ប្រការ ១ - … Continue reading គំរូកិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម
គំរូកិច្ចព្រមព្រៀងការសហការផលិតវីដេអូពាណិជ្ជកម្ម
គ្រប់កិច្ចការទាំងអស់ឲ្យតែពាក់ព័ន្ធនឹងលុយកាក់, ដាច់ខាត លោកអ្នកត្រូវតែមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់។ ការធ្វើកិច្ចសន្យាឬកិច្ចព្រមព្រៀងមានគោលបំណងដើមី្បបង្កើតទំនុកចិត្ត និងបង្ការវិវាទដែលអាចកើតមានឡើង។ ទោះបីយ៉ាងណា គំរូកិច្ចព្រមព្រៀងមួយនេះមិនទាន់ចាត់ទុកថាបានល្អត្រឹមត្រូវទេ។ លោកអ្នកអាចយកជាគំនិត តែសុំមេត្តាកែសម្រួល និងដើមី្បឲ្យកាន់តែប្រសើរ សូមលោកអ្នកជួបប្រឹក្សាជាមួយអ្នកជំនាញច្បាប់។ គំរូកិច្ចព្រមព្រៀងការសហការផលិតវីដេអូពាណិជ្ជកម្ម រវាង .............................................. អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន ..................................................................................... ហៅថា ភាគី ក និង .............................................. អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន .................................................................................... ហៅថា ភាគី ខ។ ភាគីទាំងពីរបានអាន និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រការ ១ - ប្រភេទជំនួញ ភាគីទាំងពីរបានស័្មគ្រចិត្ត និងយល់ព្រមសហការគ្នាផលិតវីដេអូពាណិជ្ជកម្ម៖ - ចំណងជើង.................................... - ចំនួន............................................ - រយៈពេលវីដេអូ (នីមួយៗ) .............. - ភាសា .......................................... ប្រការ ២ - គោលដៅសហការ ការសហការនេះមានគោលដៅផលិតវីដេអូដូចដែលបានរៀបរាប់ក្នុងប្រការ ១ កិច្ចព្រមព្រៀងនេះឲ្យ............។ ប្រការ … Continue reading គំរូកិច្ចព្រមព្រៀងការសហការផលិតវីដេអូពាណិជ្ជកម្ម