គំរូសំណើសុំប្តូរនាយកដ្ឋាន

សូមគោរពជូន លោកជំទាវ..... តាមរយៈ  ៖  លោកប្រធាននាយកដ្ឋាននាយករដ្ឋបាលទូទៅ កម្មវត្ថុ    ៖  សំណើសុំប្តូរការងារពីនាយកដ្ឋានរដ្ឋបាលទូទៅទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ សេចក្តីដូចបានជម្រាបក្នុង​កម្មវត្ថុខាងលើ នាងខ្ញុំ​​សូម​គោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឃើញថាផ្នែកការងាររដ្ឋបាល នាងខ្ញុំចេះ និងយល់ដឹងសមល្មមហើយ និងនាងខ្ញុំចង់អភិវឌ្ឍសមត្ថភាពរបស់នាងខ្ញុំលើផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ដូចនេះនាងខ្ញុំសុំគោរពស្នើសុំអនុញ្ញាតពីលោកជំទាវដើមី្បប្តូរពីនាយកដ្ឋានរដ្ឋបាលទូទៅទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ ដើមី្បបានរៀនសូត្រលើការងារព័ត៌មាន និងផ្សព្វផ្សាយ ដោយក្តីអនុគ្រោះបំផុត។  អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ​  សូម​ លោកជំទាវ  មេត្តាពិនិត្យ ​ ​ និង​អនុញ្ញាតដោយក្តីអនុគ្រោះ​។ សូម​​ លោកជំទាវ​ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់​ពីនាងខ្ញុំ។

គំរូសំណើសុំលាឈប់ពីការងារ (ស្ថាប័នរដ្ឋ)

សូមគោរពជូន លោកជំទាវ..... តាមរយៈ  ៖  ....................... កម្មវត្ថុ    ៖  សំណើសុំលាឈប់ពីការងារ​ជា (មន្ត្រី-បុគ្គលិក) ......................... សេចក្តីដូចបានជម្រាបក្នុង​កម្មវត្ថុខាងលើ នាងខ្ញុំ​​សូម​គោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឡែកកាលពីសប្តាហ៍មុន នាងខ្ញុំបានសម្ភាសជាប់ចូលបម្រើការងារក្នុងអង្គការមួយ ដែលសមស្របនឹងជំនាញរបស់នាងខ្ញុំ។ ក្នុងន័យនេះ នាងខ្ញុំសុំអនុញ្ញាតលាឈប់ពីការងារជាបុគ្គលិកនៃ (ឈ្មោះពេញរបស់ក្រសួង) ចាប់ពីខែ......... ឆ្នាំ............ ដោយក្តីអនុគ្រោះបំផុត។   អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ​  សូម​ លោកជំទាវ  មេត្តាពិនិត្យ ​ ​ និង​អនុញ្ញាតដោយក្តីអនុគ្រោះ​។ សូម​​ លោកជំទាវ​ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់​ពីនាងខ្ញុំ។ ថ្ងៃ........ ខែ.....   ឆ្នាំ.... ព.ស...... រាជធានីភ្នំពេញ ថ្ងៃ​ទី​....... ខែ...... គ.ស....... ហត្ថលេខា

គំរូសំណើសុំច្បាប់លំហែមាតុភាព

សូមគោរពជូន លោកជំទាវ..... តាមរយៈ  ៖ - ឯកឧត្តម....................... - ប្រធាននាយកដ្ឋាន.......... កម្មវត្ថុ    ៖  សំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣​ ខែ​ សេចក្តីដូចបានជម្រាបក្នុង​កម្មវត្ថុខាងលើ នាងខ្ញុំ​​សូម​គោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំនឹងលម្ហែមាតុភាពនៅអំឡុងដើមខែ....... ឆ្នាំ.......​​។​ ក្នុងន័យនេះ នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឈប់សម្រាកលម្ហែមាតុភាព​រយៈពេល ៣ ខែ ដោយគិតចាប់ពីថ្ងៃទី.... ខែ..... ដល់​ថ្ងៃទី.....  ខែ...... ឆ្នាំ.........។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ​  សូម​ លោកជំទាវ  មេត្តាពិនិត្យ ​ ​ និង​អនុញ្ញាតដោយក្តីអនុគ្រោះ​។ សូម​​ លោកជំទាវ​ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់​ពីនាងខ្ញុំ។ ថ្ងៃ........... ខែ.......  ឆ្នាំ..... ព.ស........ រាជធានីភ្នំពេញ ថ្ងៃ​ទី​.......  ខែ....... គ.ស. ..... ហត្ថលេខា

គំរូសំណើសុំប្រាក់ឧបត្ថម្ភកូន (សមាគមសង្គហសង្គម)

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ............................ មុខងារ................. បម្រើការងារនៅ...................។ សូមគោរពជូន ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមសង្គហសង្គម កម្មវត្ថុ   ៖ សំណើសុំប្រាក់ឧបត្ថម្ភកូន ភ្ជាប់ជូន ៖ .............................. សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុ និងភ្ជាប់ជូនខាងលើ នាងខ្ញុំសូមគោរព​អនុញ្ញាត​ជម្រាប​ជូន លោកជំទាវ មេត្តាជ្រាបថា កូនរបស់ខ្ញុំបាទ/នាងខ្ញុំ ឈ្មោះ.............................. បានកើតកាលពីថ្ងៃទី.... ខែ...... ឆ្នាំ......... នៅ........។ អាស្រ័យហេតុនេះ សូម ឯកឧត្តមប្រធាន មេត្តាជួយសម្រួលដល់ខ្ញុំបាទ/នាងខ្ញុំដោយក្តីអនុគ្រោះបំផុត។​​​​ ថ្ងៃ........កើត  ខែ....   ឆ្នាំ..... ព.ស. .......... រាជធានីភ្នំពេញ ថ្ងៃ​ទី​.......        ខែ........   គ.ស. ......... ហត្ថលេខា