សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ លោកប្រធាននាយកដ្ឋាននាយករដ្ឋបាលទូទៅ កម្មវត្ថុ ៖ សំណើសុំប្តូរការងារពីនាយកដ្ឋានរដ្ឋបាលទូទៅទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឃើញថាផ្នែកការងាររដ្ឋបាល នាងខ្ញុំចេះ និងយល់ដឹងសមល្មមហើយ និងនាងខ្ញុំចង់អភិវឌ្ឍសមត្ថភាពរបស់នាងខ្ញុំលើផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ដូចនេះនាងខ្ញុំសុំគោរពស្នើសុំអនុញ្ញាតពីលោកជំទាវដើមី្បប្តូរពីនាយកដ្ឋានរដ្ឋបាលទូទៅទៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ ដើមី្បបានរៀនសូត្រលើការងារព័ត៌មាន និងផ្សព្វផ្សាយ ដោយក្តីអនុគ្រោះបំផុត។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។
Tag: គំរូសំណើ
គំរូសំណើសុំលាឈប់ពីការងារ (ស្ថាប័នរដ្ឋ)
សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ ....................... កម្មវត្ថុ ៖ សំណើសុំលាឈប់ពីការងារជា (មន្ត្រី-បុគ្គលិក) ......................... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឡែកកាលពីសប្តាហ៍មុន នាងខ្ញុំបានសម្ភាសជាប់ចូលបម្រើការងារក្នុងអង្គការមួយ ដែលសមស្របនឹងជំនាញរបស់នាងខ្ញុំ។ ក្នុងន័យនេះ នាងខ្ញុំសុំអនុញ្ញាតលាឈប់ពីការងារជាបុគ្គលិកនៃ (ឈ្មោះពេញរបស់ក្រសួង) ចាប់ពីខែ......... ឆ្នាំ............ ដោយក្តីអនុគ្រោះបំផុត។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ........ ខែ..... ឆ្នាំ.... ព.ស...... រាជធានីភ្នំពេញ ថ្ងៃទី....... ខែ...... គ.ស....... ហត្ថលេខា
គំរូសំណើសុំច្បាប់លំហែមាតុភាព
សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ - ឯកឧត្តម....................... - ប្រធាននាយកដ្ឋាន.......... កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣ ខែ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំនឹងលម្ហែមាតុភាពនៅអំឡុងដើមខែ....... ឆ្នាំ.......។ ក្នុងន័យនេះ នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣ ខែ ដោយគិតចាប់ពីថ្ងៃទី.... ខែ..... ដល់ថ្ងៃទី..... ខែ...... ឆ្នាំ.........។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ........... ខែ....... ឆ្នាំ..... ព.ស........ រាជធានីភ្នំពេញ ថ្ងៃទី....... ខែ....... គ.ស. ..... ហត្ថលេខា
គំរូសំណើសុំប្រាក់ឧបត្ថម្ភកូន (សមាគមសង្គហសង្គម)
ខ្ញុំបាទ/នាងខ្ញុំឈ្មោះ............................ មុខងារ................. បម្រើការងារនៅ...................។ សូមគោរពជូន ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមសង្គហសង្គម កម្មវត្ថុ ៖ សំណើសុំប្រាក់ឧបត្ថម្ភកូន ភ្ជាប់ជូន ៖ .............................. សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុ និងភ្ជាប់ជូនខាងលើ នាងខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា កូនរបស់ខ្ញុំបាទ/នាងខ្ញុំ ឈ្មោះ.............................. បានកើតកាលពីថ្ងៃទី.... ខែ...... ឆ្នាំ......... នៅ........។ អាស្រ័យហេតុនេះ សូម ឯកឧត្តមប្រធាន មេត្តាជួយសម្រួលដល់ខ្ញុំបាទ/នាងខ្ញុំដោយក្តីអនុគ្រោះបំផុត។ ថ្ងៃ........កើត ខែ.... ឆ្នាំ..... ព.ស. .......... រាជធានីភ្នំពេញ ថ្ងៃទី....... ខែ........ គ.ស. ......... ហត្ថលេខា