សង្ខេបពីរបាយការណ៍ ៦ ប្រភេទ

នេះជាសេចក្តីសង្ខេបពីប្រភេទរបាយការណ៍ដែលនាងខ្ញុំធ្លាប់បានធ្វើ និងជួបប្រទះ អំឡុងនាងខ្ញុំធ្វើការជាបុគ្គលិកការិយាល័យនៅស្ថាប័នរដ្ឋ។ នាងខ្ញុំសុំជម្រាបបញ្ជាក់ជាមុនថា ទិន្នន័យក្នុងអត្ថបទនេះគឺតាមបទពិសោធការងារ កន្លងមករបស់នាងខ្ញុំ ដូច្នេះសូមលោកអ្នកមេត្តាអានជាចំណេះដឹង និងព័ត៌មាន ហើយបើសិនជាលោកអ្នកយកគំរូឯកសាររបស់នាងខ្ញុំទៅប្រើប្រាស់ សូមមេត្តាកែសម្រួលទៅតាមការគួរ។ របាយការណ៍ដែលនាងខ្ញុំធ្លាប់បានធ្វើ និងប្រទះមាន ៦៖ ១. របាយការណ៍កិច្ចប្រជុំទូទៅ ២. របាយការណ៍ជំនួបពិភាក្សា ដែលរបាយការណ៍នេះច្រើនតែជារបស់ថ្នាក់ដឹកនាំ ធ្វើឡើងដើមី្បរាយការណ៍ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ (គំរូរបាយការណ៍) ៣. របាយការណ៍កិច្ចប្រជុំ តែខុសត្រង់ថា របាយការណ៍ប្រភេទទី ១ ជាឯកសារពេញលេញ មានន័យថា គ្រាន់តែថ្នាក់ដឹកនាំពិនិត្យ គឺអាចយល់ពីខ្លឹមសារ, មូលហេតុ, និងហេតុផលដែលនាំឲ្យមានលទ្ធផលដូច្នេះ។ ដោយឡែករបាយការណ៍ប្រភេទទី៣ ទោះជារបាយការណ៍កិច្ចប្រជុំដូចគ្នា តែត្រូវមានភ្ជាប់កំណត់ហេតុនៃកិច្ចប្រជុំ ដែលរៀបរាប់លម្អិតពីដំណើរការប្រជុំ, មូលហេតុ, ហេតុផល ដែលនាំឲ្យមានសេចក្តីសម្រេចដូចនេះ (គំរូរបាយការណ៍)។   ៤. របាយការណ៍មន្ត្រីរបស់ស្ថាប័នទៅចូលរួមកម្មវិធីនៅខាងក្រៅស្ថាប័ន ដូចជាសិក្ខាសាលា, វគ្គបណ្តុះបណ្តាលជាដើម (គំរូរបាយការណ៍)។ ៥. របាយការណ៍ការងារប្រចាំខែរបស់មន្ត្រីឬបុគ្គលិកស្ថាប័នរដ្ឋ។ ជាទូទៅ មន្ត្រីឬ បុគ្គលិកដែលធ្វើរបាយការណ៍ការងារប្រចាំខែ ច្រើនតែជាអ្នកធ្វើការងារគម្រោង (គំរូរបាយការណ៍)។ ៦. របាយការណ៍កិច្ចប្រជុំ ប៉ុន្តែវាខុសពីរបាយការណ៍ទី … Continue reading សង្ខេបពីរបាយការណ៍ ៦ ប្រភេទ

កំណត់ហេតុរដ្ឋបាលស្ថាប័នរដ្ឋ

សម្រាប់រដ្ឋបាលស្ថាប័នរដ្ឋកម្ពុជា គេប្រើកំណត់ហេតុសម្រាប់កត់ត្រាអង្គប្រជុំ និងកិច្ចពិភាក្សារបស់ប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ។ នៅក្នុងខ្លឹមសារកំណត់ហេតុតាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋ៖ - ត្រូវសរសេរកាលបរិច្ឆេទជាអក្សរ ដោយសរសេរឆ្នាំ បន្ទាប់មកខែ រួចទើបថ្ងៃទី - ម៉ោង និងនាទី ក៏សរសេរជាអក្សរដែរ - ត្រូវសរសេរតាមសម្តីសមាជិកក្នុងអង្គប្រជុំគ្រប់ម៉ាត់ - ទោះបីជាសមាជិកប្រើពាក្យខុស ប្រើភាសាខ្មែរលាយនឹងភាសាបរទេសក៏ដោយ ក៏ត្រូវតែកត់ត្រាតាមហ្នឹង ដោយមិនអាចកែឡើយ - សរសេរឲ្យមានវគ្គមានឃ្លា - អាចប្រើនិមិត្តសញ្ញា ដូចជា។ ? បាន (ដោយខ្លួនឯង) កត់ចូលទៅក្នុងកំណត់ហេតុ - ត្រូវប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ។ ចំណាំ៖ គ្រប់យ៉ាងអាចប្រែប្រួលទៅតាមស្ថាប័ន និងការងារជាក់ស្តែង៕

រឿង «ស្នេហាឥន្ទ្រី និងមាន់»

និពន្ធដោយ ភូ ចរិយា​ មានឥន្ទ្រីកម្លោះមួយក្បាលតែងហើរឆាបចាប់កូនមាន់កូនទាជាចំណី។ មានមាន់ញីមួយក្បាលតែងតែរត់ពួន ពេលឃើញឥន្ទ្រីនោះហោះមក។ ឥន្ទ្រីក៏ឃើញមាន់ញីនោះដែរ តែវាធ្វើហី ព្រោះមាន់ញីធំ ពិបាកនឹងចាប់។ ក្រោយមក មាន់ញីក៏ក្លាយជាមេមាន់។ ឯឥន្ទ្រីគឺជាកម្លោះចាស់។ ថ្ងៃមួយមេមាន់បណ្តើរកូនខ្ចីដើររកចំណីតាមជើងភ្នំ។ ពេលនោះ ឥន្រ្ទីបានហើរចុះមកដីចង់ចាប់កូនមាន់មួយរបស់មេមាន់នោះ តែចាប់ មិនបាន។ ស្រាប់តែមេមាន់ស្ទុះទៅវាយឥន្ទ្រី  ធ្វើឲ្យឥន្ទ្រីស្រឡាំងកាំង។ «យី យាយប៉ិនេះ ម៉េចអ៊ីចេះ។» ឥន្ទ្រីនឹកក្នុងចិត្ត។ ឥន្ទ្រីពិតជាភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាស្គាល់មេមាន់នេះថាជាមាន់ញី ដែលកាលពីមុនជាសត្វកំសាក ស្រាប់តែថ្ងៃនេះឡើងសាហាវ វាយឥតដកដៃ វាយឡើងឥន្ទ្រីផ្ទប់នឹងជញ្ជាំងថ្មភ្នំ។ ដោយទប់មិនបាន ឥន្ទ្រីក៏ប្រញាប់ហោះគេចខ្លួន។ មុននឹងហោះទៅ មេមាន់ឆ្លៀតធាក់គូទឥន្ទ្រីបានមួយជើងទៀត។ ប៉ុន្តែឥន្ទ្រីមិនបានខឹងគុំកួននឹងមេមាន់ទេ វាបែរជាលង់ស្រឡាញ់មេមាន់ ដកចិត្តមិនរួច។ វាចងចាំគ្រប់សកម្មភាពដែលមេមាន់វាយវា ជាពិសេសមួយជើងចុងក្រោយ។ ឥន្ទ្រីបានសម្រេចចិត្តថា នឹងតាមស្រឡាញ់មេមាន់ឲ្យបាន។ វាខំរកនឹកយុទ្ធសាស្ត្រ ចុងក្រោយក៏រើសយកវិធី «ស្រឡាញ់ម៉ែបំពេរកូន»។ ថ្ងៃបន្ទាប់ ឥន្ទ្រីបានហើរពាំចំណីបម្រុងនឹងទៅឲ្យកូនមាន់ តែមិនទាន់បានចូលទៅជិតកូនមាន់ផង ក៏ត្រូវមេមាន់ច្រាស់ និងធាក់ដូចលើកមុន ព្រោះគិតថាឥន្ទ្រីចង់មកចាប់កូនខ្លួន។ ឥន្ទ្រីត្រូវដោះខ្លួនសិន ព្រោះខ្លាចងាប់ ខានបានស្គាល់រសជាតិអូន។ វាតែងតែពាំចំណីទៅឲ្យយកូនមាន់រាល់ថ្ងៃ ហើយវាក៏ត្រូវមេមាន់វាយឡើងទ្រោមខ្លួនដែរ … Continue reading រឿង «ស្នេហាឥន្ទ្រី និងមាន់»

គំរូសំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ

សូមគោរពជូន ....................... តាមរយៈ ៖    ..................... កម្មវត្ថុ    ៖    សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ ......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .....។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ........... មេត្តាពិនិត្យ និងសម្រេចដោយក្តី អនុគ្រោះ។ សូម ...... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។  ថ្ងៃ..................... ខែ......... ព.ស. .....  រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា