វីដេអូពាណិជ្ជកម្មគឺជាវីដេអូខ្លី ដែលជាទូទៅមានថេរវេលាប្រមាណ ៣០ វិនាទី, បង្ហាញលើទូរទស្សន៍ អំឡុងនាទីសម្រាករបស់កម្មវិធីទូរទស្សន៍។ ដើម្បីបង្កើតបានវីដេអូពាណិជកម្ម យើងត្រូវសរសេរ script ខ្លះហៅថា screenplay ខ្លះហៅថា storyboard។ បើប្រែសម្រួលជាភាសាខ្មែរហៅថា បទនិពន្ធ ឬអត្ថបទនិពន្ធ។ ដើម្បីសរសេរ script វីដេអូពាណិជ្ជកម្មបាន, គួរមានទម្រង់ ដែលភាសាអង់គ្លេសហៅថា format ឬ template។ គំរូ template script វីដេអូពាណិជ្ជកម្មអាចរកបាននៅលើបណ្តាញអ៊ិនធើណេត គ្រាន់តែភាគច្រើន template ទាំងនោះជាភាសាអង់គ្លេស៕ ** ** * Short information about TV commercial and how to produce it A TV commercial is a short video, about 30 seconds or … Continue reading ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត
Category: How to produce TV commercial
វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម
ចង់ទាក់ទាញអតិថិជនឲ្យអានគ្រោងឆ្អឹង TVC នោះត្រូវប្រើចំណងជើងដែលទាក់ទាញ។ ទាល់តែចំណងជើងទាក់ទាញ, ទាក់ឲ្យអតិថិជនអានគ្រោងឆ្អឹង TVC ទើបអាចហៅចំណងជើងនោះថាជាចំណងជើងល្អ។ ដើមី្បបង្កើតចំណងជើង TVC ល្អមួយ គឺអាចធ្វើតាមក្បួនដូចខាងក្រោម៖ ប្រវែង និងពាក្យ - ចំណងជើងមិនគួរវែងពេក - គួរប្រើពាក្យចន្លោះពី ២ ទៅ ៦ ឬ ៨ ពាក្យ - ប្រើពាក្យសាមញ្ញ, ងាយយល់ និងជាពាក្យដែលប្រើប្រាស់ក្នុងជីវិតសព្វថ្ងៃ ការកំណត់ចំនួនពាក្យក្នុងចំណងជើងទៅតាមថេរវេលា - TVC ក្រោម ១០ វិនាទី ប្រើចំណងជើងដែលមាន ២ ទៅ ៣ ពាក្យ - TVC ពី ១១ ទៅ ២០ វិនាទី ប្រើចំណងជើងដែលមាន ៤ ពាក្យ - TVC ពី ២០ ទៅ ៣០ វិនាទី … Continue reading វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម