នេះជាគំរូសំណើដាក់ជូនថ្នាក់ដឹកនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើមី្បសុំពន្យារលិខិតឆ្លងដែន (ការទូត) ដែលអស់សុពលភាព។ ទោះយ៉ាងណាសូមមេត្តាកែសម្រួលតាមការគួរ។ ** ** * សូមគោរពជូន ............................................. រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្មវត្ថុ : សំណើសុំពន្យារសុពលភាពលិខិតឆ្លងដែនការទូតលេខ................................. សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន ......................... មេត្តាជ្រាបថា នាងខ្ញុំត្រូវបានចាត់តាំងឲ្យទៅចូលរួម................................ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី..... ដល់ថ្ងៃទី........ ខែ...... ឆ្នាំ.......... នៅទីក្រុង............... ប្រទេស............។ នាងខ្ញុំនៅមានសុពលភាពលើទិដ្ឋាការសម្រាប់ចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ប៉ុន្តែលិខិតឆ្លងដែនរបស់នាងខ្ញុំ (ឈ្មោះជាភាសាខ្មែរ, ឈ្មោះជាភាសាអង់គ្លេស) លិខិតឆ្លងដែនលេខ................ នឹងផុតកំណត់នៅថ្ងៃទី........ ខែ........ ឆ្នាំ........ ខាងមុខនេះ ដែលចាំបាច់ត្រូវពន្យារសុពលភាពទើបអាចចូលរួមកិច្ចប្រជុំនេះបាន។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ............................ មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម ..................................... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីរូបនាងខ្ញុំ។ ថ្ងៃ..................ខែ...................ឆ្នាំ..........ព.ស.... រាជធានីភ្នំពេញ ថ្ងៃទី...........ខែ..........គ.ស.......... ឋានៈ និងមុខងារ ឈ្មោះ
Category: ឯកសាររដ្ឋបាលរដ្ឋ
គំរូសំណើសុំទិញស្រាសំប៉ាញសម្រាប់កម្មវិធី (ស្ថាប័នរដ្ឋ)
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញស្រាសំប៉ាញសម្រាប់ពិធី........... ថ្ងៃទី....... ខែ..... ឆ្នាំ.... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ............ ដើមី្បទិញស្រាសំប៉ាញចំនួន..... សម្រាប់បម្រើការក្នុងពិធី......... នាថ្ងៃទី......ខែ..... ឆ្នាំ...... ខាងមុខ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូសំណើសុំទិញទឹកសុទ្ធ និងភេសជ្ជៈសម្រាប់កិច្ចជំនួប (ស្ថាប័នរដ្ឋ)
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញទឹកសុទ្ធ និងភេសជ្ជៈសម្រាប់ជំនួបថ្ងៃទី....... ខែ..... ឆ្នាំ.... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ............ ដើមី្បទិញទឹកបរិសុទ្ធម៉ាក..... និងភេសជ្ជៈមួយចំនួនសម្រាប់បម្រើការក្នុងជំនួប............... នាថ្ងៃទី......ខែ..... ឆ្នាំ........ ខាងមុខ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូកិច្ចសន្យាលក់ដី
កិច្ចសន្យានេះ ខ្ញុំបានមកពីគេ, ហើយខ្ញុំក៏វាយអក្សររៀបចំជាកុំព្យូទ័រ file ដោយខ្លួនឯង។ លោកអ្នកអាចមើលជាគំរូ ប៉ុន្តែខ្ញុំសុំឲ្យលោកអ្នកមេត្តាកែសម្រួល និងកុំភ្លេចសាកសួរបន្ថែមពីខាងឃុំ-សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធផង៕ ** ** * កិច្ចសន្យាលក់-ទិញដី កិច្ចសន្យានេះធ្វើនៅថ្ងៃទី...........ខែ..................ឆ្នាំ..................រវាង៖ - លោក......................... កើតថ្ងៃទី..... ខែ....... ឆ្នាំ........... កាន់អត្តសញ្ញាណប័ណ្ណលេខ ................ មានទីលំនៅផ្ទះលេខ..... ផ្លូវ....... សង្កាត់........ ខណ្ឌ........ រាជធានីភ្នំពេញ លេខទូរស័ព្ទ .......... - អ្នកស្រី ......................... កើតថ្ងៃទី..... ខែ....... ឆ្នាំ........... កាន់អត្តសញ្ញាណប័ណ្ណលេខ .................. មានទីលំនៅផ្ទះលេខ..... ផ្លូវ....... សង្កាត់........ ខណ្ឌ........ រាជធានីភ្នំពេញ ហៅថា ភាគី ក។ បានលក់ដីមួយកន្លែងនៅ................................ ដែលមានប្រវែងសរុប........ ម៉ែត្រ X ...... ម៉ែត្រ (មានបោះបង្គោលលេខ ................) ឲ្យទៅឈ្មោះ - លោក......................... … Continue reading គំរូកិច្ចសន្យាលក់ដី