សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ ....................... កម្មវត្ថុ ៖ សំណើសុំលាឈប់ពីការងារជា (មន្ត្រី-បុគ្គលិក) ......................... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារក្នុងក្រសួង....... ជាបុគ្គលិកនាយកដ្ឋានរដ្ឋបាលទូទៅ តាំងពីឆ្នាំ...........មក។ ក្នុងអំឡុងនេះ នាងខ្ញុំបានរៀនសូត្រការងារជាច្រើន ដូចជាសរសេររបាយការណ៍ រៀបចំឯកសារ រៀបចំលិខិតចេញចូល និងការងារផ្សេងៗទៀត។ ដោយឡែកកាលពីសប្តាហ៍មុន នាងខ្ញុំបានសម្ភាសជាប់ចូលបម្រើការងារក្នុងអង្គការមួយ ដែលសមស្របនឹងជំនាញរបស់នាងខ្ញុំ។ ក្នុងន័យនេះ នាងខ្ញុំសុំអនុញ្ញាតលាឈប់ពីការងារជាបុគ្គលិកនៃ (ឈ្មោះពេញរបស់ក្រសួង) ចាប់ពីខែ......... ឆ្នាំ............ ដោយក្តីអនុគ្រោះបំផុត។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ........ ខែ..... ឆ្នាំ.... ព.ស...... រាជធានីភ្នំពេញ ថ្ងៃទី....... ខែ...... គ.ស....... ហត្ថលេខា
Category: ឯកសាររដ្ឋបាលរដ្ឋ
គំរូសំណើសុំច្បាប់ឈឺ
សូមគោរពជូន លោកជំទាវប្រធាននាយកដ្ឋាន....... កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតច្បាប់ចំនួនពីរថ្ងៃ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា ដោយសារនាងខ្ញុំមានជំងឺគ្រុនក្តៅ ដូច្នេះនាងខ្ញុំសុំអនុញ្ញាតច្បាប់ចំនួនពីរថ្ងៃ ចាប់ពីថ្ងៃ......................... ដល់ថ្ងៃ.................................. ដើមី្បទៅពិនិត្យ និងព្យាបាលជំងឺ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................ខែ...................ឆ្នាំ..........ព.ស.... រាជធានីភ្នំពេញ ថ្ងៃទី...........ខែ..........គ.ស.......... ហត្ថលេខា
គំរូសំណើសុំច្បាប់លំហែមាតុភាព
សូមគោរពជូន លោកជំទាវ..... តាមរយៈ ៖ - ឯកឧត្តម....................... - ប្រធាននាយកដ្ឋាន.......... កម្មវត្ថុ ៖ សំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣ ខែ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន លោកជំទាវ មេត្តាជ្រាបថា នាងខ្ញុំនឹងលម្ហែមាតុភាពនៅអំឡុងដើមខែ....... ឆ្នាំ.......។ ក្នុងន័យនេះ នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឈប់សម្រាកលម្ហែមាតុភាពរយៈពេល ៣ ខែ ដោយគិតចាប់ពីថ្ងៃទី.... ខែ..... ដល់ថ្ងៃទី..... ខែ...... ឆ្នាំ.........។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកជំទាវ មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម លោកជំទាវ មេត្តាទទួលនូវក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ........... ខែ....... ឆ្នាំ..... ព.ស........ រាជធានីភ្នំពេញ ថ្ងៃទី....... ខែ....... គ.ស. ..... ហត្ថលេខា
គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (ឯកសារកែច្នៃសម្រាប់រដ្ឋបាលរដ្ឋ)
ថ្ងៃ.............ខែ.......... ព.ស........ រាជធានីភ្នំពេញ, ថ្ងៃទី........ ខែ...... គ.ស...... លិខិតបញ្ជាក់ (ឈ្មោះពេញរបស់ស្ថាប័ន) សូមបញ្ជាក់ថា លោកស្រី....................... (តួនាទី និងឋានៈ) ទទួលបានប្រាក់បៀវត្សប្រចាំខែពី (ឈ្មោះពេញរបស់ស្ថាប័ន) ចំនួន ............. (...............រៀលគត់)។ លិខិតនេះចេញឲ្យសាមីខ្លួនយកទៅប្រើប្រាស់តាមការដែលអាចប្រើប្រាស់បាន។ ហត្ថលេខា ឈ្មោះ (ប្រធានស្ថាប័ន) និងត្រារបស់ស្ថាប័ន