ជាទូទៅ ស្ថាប័នឯកជនប្រើសារអេឡិចត្រូនិចច្រើនជាងក្រដាស។ ដោយសារតែវិបស្សនាការងារ ឬ retreat ជាកម្មវិធីផ្ទៃក្នុង ដូច្នេះខាងផ្នែករដ្ឋបាលនឹងផ្ញើសារអេឡិចត្រូនិចទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលត្រូវចូលរួមកម្មវិធីនេះ ដោយបញ្ជាក់នៅក្នុងសារនូវព័ត៌មានចាំបាច់ ដូចជា៖ - កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ - កាលបរិច្ឆេទថ្ងៃ និងម៉ោងចេញដំណើរ - ទីកន្លែងធ្វើកម្មវិធី - សកម្មភាពដែលត្រូវមាន។ល។ មានស្ថាប័នមួយចំនួនមិនសរសេរក្នុងសារអេឡិចត្រូនិចទេ ដោយពួកគេរៀបរបៀបវារ: retreat ជាបែបឌីជីថល រួចភ្ជាប់ក្នុងសារអេឡិចត្រូនិចដែលផ្ញើទៅកាន់បុគ្គលិក។ បែបបទអញ្ជើញចូលរួមវិបស្សនាការងាររបស់ស្ថាប័នឯកជនមានភាពទូលំទូលាយ និងសម្បូរបែបជាងបែបបទនៅស្ថាប័នរដ្ឋ។ ចំណុចខុសគ្នាមួយទៀតគឺស្ថាប័នរដ្ឋប្រើភាសាខ្មែរ ឯស្ថាប័នឯកជនអាចប្រើភាសាខ្មែរក៏បានភាសាបរទេសក៏បាន អាស្រ័យលើការគ្រប់គ្រង របស់ពួកគេ៕ https://videopress.com/v/zCsnIJOZ?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true
Category: គំរូឯកសាររដ្ឋបាល
គំរូកំណត់ហេតុប្រជុំអនឡាញ (ឯកសារច្នៃ)
គោលដៅពិតប្រាកដរបស់ខ្ញុំគឺបង្កើតនូវប្រព័ន្ធប្រជុំអនឡាញក្នុងក្រុមហ៊ុន សម្រាប់អ្នកដែលមមាញឹកការងារ។ ប៉ុន្តែដោយសារតែខ្ញុំមិនទាន់មានលទ្ធភាពបង្កើតប្រព័ន្ធអនឡាញនេះ ទើបខ្ញុំធ្វើគំរូជា Ms Word សិន ដើមី្បកុំឲ្យខ្ញុំភ្លេច៕ ** ** * This is a style of meeting minutes which I made up by myself. My goal is to create an online meeting minute to assist the employees in the private sector who have a lot of work and need to share their time to join … Continue reading គំរូកំណត់ហេតុប្រជុំអនឡាញ (ឯកសារច្នៃ)
គំរូរបាយការណ៍បញ្ហា និងដំណោះស្រាយ
វីធីសាស្ត្រក្នុងប្រអប់សរុបរបស់របាយការណ៍ប្រជុំបែបថ្មី មិនមែនជាវិធីសាស្ត្រដោះស្រាយទេ។ វាជាវិធីសាស្ត្រសាកល្បងតែប៉ុណ្ណោះ។ ក្រោយពេលសាកល្បងហើយ ទើបដឹងថាវិធីនេះប្រើការបានឬមិនបាន។ គោលដៅច្នៃរបាយការណ៍៖ ១. ដើមី្បធ្វើបច្ចុប្បន្នភាព និងបង្កើនចំណេះដឹងរបស់បុគ្គលិក ២. ដើមី្បកាត់បន្ថយពេលវេលាដោះស្រាយបញ្ហា
គំរូផ្ញើសារអញ្ជើញប្រជុំតាមតេឡេក្រាម (ឯកជន, មិនផ្លូវការ)
នាងខ្ញុំ ............... ជា...... របស់........... សូមគោរពអញ្ជើញលោកអ៊ំ, លោកពូ, អ្នកមីង និងបងៗ ដែលបានចុះឈ្មោះជាវស្តង់ ក្នុងពិធីតាំងពិព័រណ៍........... ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ......................... ចូលរួមប្រជុំនៅថ្ងៃ.............. វេលាម៉ោង................. នៅ............................ ដើម្បីបង់ថ្លៃជាវស្តង់ និងរើសស្តង់។ សូមអរគុណ។ ព័ត៌មានបន្ថែម ៖ (លេខទូរស័ព្ទ)