គ្រប់កិច្ចការទាំងអស់ឲ្យតែពាក់ព័ន្ធនឹងលុយកាក់, ដាច់ខាត លោកអ្នកត្រូវតែមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់។ ការធ្វើកិច្ចសន្យាឬកិច្ចព្រមព្រៀងមានគោលបំណងដើមី្បបង្កើតទំនុកចិត្ត និងបង្ការវិវាទដែលអាចកើតមានឡើង។ ទោះបីយ៉ាងណា គំរូកិច្ចព្រមព្រៀងមួយនេះមិនទាន់ចាត់ទុកថាបានល្អត្រឹមត្រូវទេ។ លោកអ្នកអាចយកជាគំនិត តែសុំមេត្តាកែសម្រួល និងដើមី្បឲ្យកាន់តែប្រសើរ សូមលោកអ្នកជួបប្រឹក្សាជាមួយអ្នកជំនាញច្បាប់។ គំរូកិច្ចព្រមព្រៀងការសហការផលិតវីដេអូពាណិជ្ជកម្ម រវាង .............................................. អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន ..................................................................................... ហៅថា ភាគី ក និង .............................................. អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន .................................................................................... ហៅថា ភាគី ខ។ ភាគីទាំងពីរបានអាន និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រការ ១ - ប្រភេទជំនួញ ភាគីទាំងពីរបានស័្មគ្រចិត្ត និងយល់ព្រមសហការគ្នាផលិតវីដេអូពាណិជ្ជកម្ម៖ - ចំណងជើង.................................... - ចំនួន............................................ - រយៈពេលវីដេអូ (នីមួយៗ) .............. - ភាសា .......................................... ប្រការ ២ - គោលដៅសហការ ការសហការនេះមានគោលដៅផលិតវីដេអូដូចដែលបានរៀបរាប់ក្នុងប្រការ ១ កិច្ចព្រមព្រៀងនេះឲ្យ............។ ប្រការ … Continue reading គំរូកិច្ចព្រមព្រៀងការសហការផលិតវីដេអូពាណិជ្ជកម្ម
Category: គំរូឯកសាររដ្ឋបាល
គំរូ CV ជាភាសាអង់គ្លេសសម្រាប់អ្នកដាក់ពាក្យធ្វើការមិនបានជោគជ័យច្រើនដង
Note : This is a CV format for whoever applies for a job but fails many times. This is the creativity of Chantchhaya. Chantchhaya just introduces only what her creative things are. Use it or not is your own decision. CURRICULUM VITAE PERSONAL DATA Name : Sex : Date of Birth : Place … Continue reading គំរូ CV ជាភាសាអង់គ្លេសសម្រាប់អ្នកដាក់ពាក្យធ្វើការមិនបានជោគជ័យច្រើនដង
គំរូ CV ជាភាសាខ្មែរសម្រាប់អ្នកដាក់ពាក្យធ្វើការមិនបានជោគជ័យច្រើនដង
បញ្ជាក់៖ នេះជាឯកសារដែលច្នៃបង្កើតដោយនាងខ្ញុំផ្ទាល់ ហើយនាងខ្ញុំគ្រាន់តែយកមកណែនាំបង្ហាញប៉ុណ្ណោះ។ ចំពោះការប្រើឬមិនប្រើជាការសម្រេចចិត្តរបស់លោកអ្នកផ្ទាល់។ ប្រវត្តិរូបសង្ខេប ព័ត៌មានផ្ទាល់ខ្លួន នាមត្រកូល និងនាមខ្លួន: ភេទ : ថ្ងៃខែឆ្នាំកំណើត : ទីកន្លែងកំណើត : ស្ថានភាពគ្រួសារ : សញ្ជាតិ : លេខទូរស័ព្ទ : (៨៥៥) សារអេឡិចត្រូនិច : អាសយដ្ឋានបច្ចុប្បន្ន : ប្រវត្តិការសិក្សា ឆ្នាំ.... ដល់ឆ្នាំ..... បរិញ្ញាបត្រ.............. នៅមហាវិទ្យាល័យ............. ប្រវត្តិដាក់ពាក្យធ្វើការ ខែ....ឆ្នាំ.... មុខតំណែងដាក់ពាក្យសុំ៖ ឈ្មោះក្រុមហ៊ុន៖ ខែ....ឆ្នាំ.... មុខតំណែងដាក់ពាក្យសុំ៖ ឈ្មោះក្រុមហ៊ុន៖ ខែ....ឆ្នាំ.... មុខតំណែងដាក់ពាក្យសុំ៖ ឈ្មោះក្រុមហ៊ុន៖ ជំនាញ ឆ្នាំ........ វិញ្ញាបនបត្រ……… ពី (ឈ្មោះសាលា) ឆ្នាំ........ វិញ្ញាបនបត្រ……… ពី (ឈ្មោះសាលា) ចំណេះដឹងភាសា … Continue reading គំរូ CV ជាភាសាខ្មែរសម្រាប់អ្នកដាក់ពាក្យធ្វើការមិនបានជោគជ័យច្រើនដង
តើក្នុង CV ជាភាសាខ្មែរគួរដាក់បាវចនាជាតិឬទេ?
Curriculum Vitae (CV) ឬហៅជាភាសាខ្មែរថា ប្រវត្តិរូបសង្ខេប ដែលខ្លួនលោកអ្នកធ្វើដើម្បីដាក់ពាក្យសុំធ្វើការ មិនអាចដាក់បាវចនាជាតិទេ មិនថាលោកអ្នកដាក់ពាក្យសុំធ្វើការនៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនក៏ដោយ។ ទោះជាក្រដាសបែបបទរៀបរៀងដោយស្ថាប័នឯកជនសម្រាប់ឲ្យអ្នកចង់ដាក់ពាក្យធ្វើការបំពេញក៏ដោយ ក៏មិនអាចដាក់បាវចនាជាតិដែរ។ មានតែបែបបទប្រវត្តិរូបសង្ខេប ដែលរៀបចំដោយស្ថាប័នរដ្ឋ សម្រាប់ឲ្យអ្នកដាក់ពាក្យចូលបម្រើការងាររដ្ឋ ទើបអាចដាក់បាវចនាជាតិលើក្រដាសបែបបទបាន។ ហេតុអ្វី? នេះជារបៀបរបប និងបែបបទរដ្ឋបាលរបស់ស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ ស្ថាប័នដែលអាចប្រើបាវចនាជាតិលើឯកសារបាន មានតែស្ថាប័នរដ្ឋ។ ចំណែកឯកសាររបស់ស្ថាប័នឯកជនដែលអាចដាក់បាវចនាជាតិ លុះណាតែជាប្រភេទឯកសារដែលត្រូវឆ្លងកាត់អាជ្ញាធរ ឬជាបែបបទតម្រូវការពីខាងរដ្ឋ៕